បុរសម្នាក់តូចចិត្តព្រោះមានជំងឺប្រចាំកាយមើលមិនជា បានចងកសម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្លាប់ខ្លូន ដោយយកខ្សែនីឡុងចងក នឹងធ្នឹមផ្ទះ ដោយសារតែពិបាកចិត្ត នឹងខ្លួនមានជម្ងឺរ៉ាំរៃប្រចាំកាយជាយូរឆ្នាំមកហើយ អស់លុយកាក់ប្រពន្ធកូនច្រើនមើលមិនជា។ ករណីធ្វើអត្តឃាតនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នៅក្នុងភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។
ស្ត្រីឈ្មោះ លី ថា អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់បុរសធ្វើអត្តឃាតខាងលើ បានរៀបរាប់អោយ ដឹងថា៖ ប្តីរបស់គាត់ឈ្មោះ នូ លៀប (ហៅ ដូង) អាយុ៤៥ឆ្នាំ គាត់មានជម្ងឺប្រចាំកាយជាច្រើនឆ្នាំមក ហើយ ទោះជាគាត់ដែលជាប្រពន្ធខំព្យាយាមទិញថ្នាំមកព្យាបាលជំងឺ ប្តីរបស់គាត់យ៉ាងណាក៏នៅតែមិនជាដែរ គឺគ្រាន់តែបានធូរស្បើយម្តងម្កាលប៉ុណ្ណោះ។ កន្លងមកប្តីរបស់គាត់ក៏ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយតែកាលណោះត្រូវបានគេឃើញហើយក៏បានជួយទាន់ តាំងពីពេលនោះមកដល់ថ្ងៃនេះមានរយៈពេលជាង២ខែមកហើយ ឥឡូវនេះប្តីរបស់គាត់ធ្វើបានសម្រេចតាមបំណងរបស់គាត់ហើយ។
លោក យឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរបាន អោយដឹងថា៖ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្តខេត្ត ស្រុក សហការជាមួយ គ្រូពេទ្យឃុំ លោកមេភូមិសិឡាង លោកជំទប់ឃុំទី២ និងក្រុមប្រឹក្សាឃុំស្វាយជ្រុំបានអះអាងថា បុរស រងគ្រោះខាងលើពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន មិនមែនជាករណី ឃាតកម្មអ្វី ផ្សេងនោះឡើយ។
ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សពបុរសអត្តឃាតត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យទៀនក្នុងមូលដ្ឋានតាមប្រពៃណីខ្មែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1dp65kS