Insurance

728x90

ប្រកាស​តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ ស្របតាម​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ និង​ដើម្បី​ពង្រឹង​កិច្ចការពារ​វិស័យ​ព្រៃឈើ​របស់​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​បានធ្វើ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដោយបាន​តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ថ្មី ក្រោម​អធិបតីភាព លោក ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដោយមាន​ការចូលរួម​ពី​លោកស្រី ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​

លោក ស៊ិន កុសល អ​តី​តៈ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ឡើង​អាន​របាយការណ៍​សង្ខេប​ពី​លទ្ធផល​នៃ​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ឆ្នាំង​ដែល​សម្រេចបាន​ក្នុង​ដើមឆ្នាំ​២០១៥​កន្លងមក ដោយ​បញ្ជាក់​អោយដឹងថា​៖ លទ្ធផល​ដែល​សម្រេចបាន​កន្លងមក​គឺ​ដោយសារ មន្ត្រី​ទាំងអស់​ក្នុង​ខណ្ឌ ក្នុង​ផ្នែក និង​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​អនុវត្តបាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដែល​ ​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់ចុះ​។​ទន្ទឹម​នោះដែរ​ក៏មាន​ ​ការ​សាមគ្គី​យ៉ាងរឹងមាំ និង​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅក្នុង​ខេត្ត ដោយបាន​ប​ង្ក្រា​ ​ប​បទល្មើស​ព្រៃឈើ​បានជា​ច្រើន​ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។​

លោក ជឹម ប៊ុន​ថា​វីន នាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​គណនេយ្យ នៃ​រដ្ឋបាល​ព្រៃឈើ បាន​អាន​សេចក្តីប្រកាស​របស់​ក្រសួង តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី អ​តី​តៈ​នាយរង​ខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ឡើងជា​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដោយ​ឡែល​លោក ស៊ិន កុសល អ​តី​តៈ​នាយ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវ​ផ្លាស់​ទៅ​ទទួល​ភារកិច្ច​ថ្មី ក្នុង​នាយកដ្ឋាន​មួយ​របស់​រដ្ឋបាល​ព្រៃឈើ​។​

នៅក្នុង​ពិធី​នេះ លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ថ្មី បាន​ឡើង​ធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា​៖ ដើម្បី​តបស្នង​និង​ការជឿទុកចិត្ត​របស់​ថ្នាក់ដឹកនាំ លោក​និង​ខិតខំ​ដឹកនាំ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង អោយសម្រេចបាន​ស្នាដៃ​ល្អៗ​អោយបាន​ច្រើន​ជូន​ខេត្ត ដោយ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​អោយបាន​ល្អ​រឹងមាំ និង​បន្ត​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ខេត្ត​អោយបាន ស្អិតរ​មួ​ត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយបាន​ជោគជ័យ​។​

នៅក្នុង​ឱកាស​នោះដែរ លោក ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ និង លោកស្រី ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានមតិ​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​លោកនាយ​ខណ្ឌ​ថ្មី និង​មន្ត្រី​ក្នុង​ខណ្ឌ​ទាំងអស់​ថា​៖ កត្តា ដែលនាំអោយ​ការងារ​គ្រប់​វិស័យ​ព្រៃឈើ​របស់​ជាតិ​ទទួលបាន​ជោគជ័យ គឺ​ត្រូវ​ចេះ​សាមគ្គី​ធ្វើ​ការងារ​ជាមួយគ្នា​បានល្អ ចេះ​គោរព​សិទ្ធ​ក្នុង​ការងារ គោរព​តួនាទី​របស់ខ្លួន ត្រូវ​ចេះ​យល់យោគ​អធ្យាស្រ័យ​អោយ​គ្នា ពិសេស​គឺ​ចេះ​ជួយ​ដាស់តឿន​អប់រំ​ណែនាំ​គ្នា ពេល​ឃើញ​មាន​ចំណុច​ខ្វះខាត​ជា​គុណវិបត្តិ និង​ត្រូវ​ចេះ​រស់នៅ​ជាមួយគ្នា ដឹង​សុខទុក្ខ​គ្នា​ពេល​បំពេញការងារ​និង​ភារកិច្ច​។​

​ដើម្បីអោយ​ការងារ​និង​តួនាទី​របស់ខ្លួន​បាន​ជោគជ័យ ត្រូវ​សហការ​ជាមួយ​ស្ថាប​ន័​មាន​សមត្ថកិច្ច​គ្រប់​អង្គភាព​ក្នុង​ខេត្ត ពិសេស​ស្ថាប​ន័​តុលាការខេត្ត ក្នុងនោះដែរ​ក៏ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​សហគមន៍​ព្រៃឈើ និង​គោរព អនុវត្ត​អោយបាន​នូវ​ច្បាប់​ស្តីពី​ព្រៃឈើ ដោយ​មិនត្រូវ​ឃុបឃិត​ជាមួយ​ ​បទល្មើស​ឡើយ​។​ទន្ទឹម​នោះដែរ​ត្រូវអនុវត្ត និង​គោរព​គោល​ការដឹកនាំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ ​ទើប​ភារកិច្ច​ទាំងអស់​ទទួលបាន​ជោគជ័យ​៕ ដោយ រិ​ទ្ធិ ជ័យ​ ​

KA-22-05-2015-18 KA-22-05-2015-19 KA-22-05-2015-08 KA-22-05-2015-07 KA-22-05-2015-06 KA-22-05-2015-20


http://ift.tt/1IPzTUE
ប្រកាស​តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ ប្រកាស​តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ Reviewed by yim PH on 11:58 PM Rating: 5

Entertainment

ads
Powered by Blogger.