Insurance

728x90

តារា​ប្រុស​វ័យ​ក្មេង ហាក់ ប៊ុន្នីស័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថត​ជា​តួ​ លោក ទេព រិន​ដារ៉ូ

តារា​សម្ដែង​វ័យ​ក្មេង​ លោក ហាក់ ប៊ុន្នីស័រ ដែល​ទើប​ប្រឡូក​ចូល​សិល្បៈ​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​ជ្រើសរើស​ឲ្យ​សម្ដែង​ជា​តួ​ លោក ទេព រិន​ដារ៉ូ កាល​នៅ​ពី​ក្មេង​ក្នុង​ខ្សែភាពយន្ត​មួយ។

 

ប៊ុន្នីស័រ បាន​និយាយ​ប្រាប់ Sabay ថា៖ ” ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ពេល​ដែល​ខាង​ផលិតកម្ម​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​ខ្ញុំ​សម្ដែង​ជា​តួ​លោក​ពូ ទេព រិនដារ៉ូ កាលពី​វ័យ​ក្មេង​ក្នុង​រឿង “ក្រមុំ៣១ កំលោះ៥២” ព្រោះ​មិន​នឹក​ស្មាន​ថា​ មាន​វាសនា​បែបនេះ​ទេ ហើយ​ក៏​សង្ឃឹម​ថា ​ខ្លួន​នឹង​អាច​ល្បីល្បាញ​ដូច​គាត់ ព្រោះ​ក្នុង​រឿង​នេះ​ឈ្មោះ​ខ្ញុំ គឺ ដារ៉ូ តែម្ដង។

 

11350630_976226722441597_6459985621336580792_n

 

ហេតុផល​ដែល​ធ្វើឲ្យ​ផលិតកម្ម​គេ​សម្រេចចិត្ត​យក​ខ្ញុំ​សម្ដែង​ជា​គាត់ ( ទេព រិន្ទដារ៉ូ) ពេល​នៅ​ក្មេង​នោះ ព្រោះ​ខ្ញុំ​មាន​មុខមាត់​ស្រដៀង​គាត់​ខ្លាំង។ ចំពោះ​លក្ខខ័ណ្ឌ​វិញ​គឺ​ខាង​ផលិតកម្ម​បាន​ប្រកាស​ឲ្យ​​បេក្ខជន​បុរស​វ័យក្មេង​ទាំងអស់​ដែល​មាន​មុខមាត់​ដូច​លោក​ពូ ទេព រិន្ទដារ៉ូ ផ្ញើ​រូបថត​ទៅ​ខាង​គេ ហើយ​គេ​នឹង​ជ្រើសរើស​យក​ម្នាក់ ហើយ​ម្នាក់​នោះ​គឺជា​ខ្ញុំ។

 

ពេល​បាន​ឮ​ដំណឹង​នេះ​ដំបូង ប៊ុន្នីស័រ ​សឹង​តែ​មិន​ជឿ​ តែ​នេះ​ជា​ការពិត​ហើយ។ ប៊ុន្នីស័រ និយាយ។ កំលោះ​សង្ហា​មកពី​ខេត្ត​កំពង់ចាម​រូប​នេះ​បាន​បន្ត​ទៀត​ថា ” ក្នុង​សាច់​រឿង​នឹង​គាត់​អាយុ ៥២ ឆ្នាំ អញ្ចឹង​ហើយ​ខ្ញុំ​ត្រូវ​សម្ដែង​ជា​គាត់​ពេល​ក្មេង​ខ្ទង់​វ័យ ២០ ឆ្នាំ តែ​រឿង​នេះ​ខ្ញុំ​ថត​បាន ១ ឈុត​ប៉ុណ្ណោះ គឺ​ចាប់ផ្ដើម​ថត​តាំងពី​ខែ​មិថុនា​ម្ល៉េះ និង ​ត្រៀម​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​នេះ​តាម​រោងកុន​នា​នា”។

 

11124412_974981855899417_842653383_n

 

បើ​និយាយ​ពី​ស្នាដៃ​សិល្បៈ​វិញ​តារា​វ័យ ​២១ ឆ្នាំ​ដែល​មាន​ទម្រង់​មុខ​ស្រដៀង ទេព រិនដារ៉ូ មាន​តែ​បាន​ថត​ពីរ​រឿង​ប៉ុណ្ណោះ​ គឺ ក្រមុំ​៣១ កំលោះ​ ៥២ និង​រឿង ៧ថ្ងៃ ព្រោះ​ជាប់​រវល់​នឹង​ការ​សិក្សា ណា​មួយ​ទៀត​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​បាន​ថ្មីថ្មោង​ទៀត។

 

ហាក់ ប៊ុន្នីស័រ ទើបតែ​រៀន​ចប់​ផ្នែក​ធនាគារ និង​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ។ ក្រៅ​ពី​សិល្បៈ​លោក​ក៏​ជា​បុគ្គលិក​ធ្វើការ​​នៅ Aeon Microfinance និង​មាន​ទី​កន្លែង​កំណើត​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ៕

 

11120515_974981849232751_847517860_n

 

ចុះ​ប្រិយមិត្ត​វិញ​គិត​ថា​ដូច​គ្នា​ដែរ​អត់?

 

អត្ថបទ៖ទ្រី រ៉ាវី

http://ift.tt/1Rvmgtz
តារា​ប្រុស​វ័យ​ក្មេង ហាក់ ប៊ុន្នីស័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថត​ជា​តួ​ លោក ទេព រិន​ដារ៉ូ តារា​ប្រុស​វ័យ​ក្មេង ហាក់ ប៊ុន្នីស័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថត​ជា​តួ​ លោក ទេព រិន​ដារ៉ូ Reviewed by yim PH on 1:31 PM Rating: 5

Entertainment

ads
Powered by Blogger.