Insurance

728x90

ចំណុច​​​សំខាន់​៧​​សម្រាប់​​ក្លាយ​​​​​ជា​កីឡាករ​បាល់ទាត់​អា​ជីព

​គោល​ការណ៍​៧​​ដ៏​​សំខាន់​​ដែល​​​កីឡាករ​បាល់ទាត់​គ្រប់រូប​ត្រូវ​តែ​​​ដឹង​​ និង​​អភិវឌ្ឍ​​ខ្លួន​ឲ្យ​​ក្លាយ​​ជា​កីឡាករ​បាល់​ទាត់​អាជីព​​​ពិត​ប្រាកដ។ នេះ​ជា​​ការ​លើក​ឡើង​របស់​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លិប​បឹងកេត​អង្គរ។

 ប្រាក់ សុវណ្ណារ៉ា4

លោក ប្រាក់ សុវណ្ណារ៉ា

 

​លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ជា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត A-License ​​បាន​​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ដែល​ចង់​ឲ្យ​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​​ត្រូវ​មាន​ចំណុច​ល្អធំ​ៗចំនួន៤​​សម្រាប់​អភិវឌ្ឍ​ខ្លួន និង​៣​ចំណុច​ទៀត​សម្រាប់​ជាប់​ក្នុង​ក្រសែ​ភ្នែក​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ និង​ក្លិប។

 

១- ហ្វឹកហាត់​ឲ្យ​បាន​គ្រប់​គ្រាន់ ៖ ត្រូវ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ​​ ហើយ​មក​ហាត់​ឲ្យ​តែ​មាន​មុខ​ថា​មក​ហាត់​ និង​​​កំពុង​ហ្វឹកហាត់​មិន​ស្ដាប់​ការ​ណែនាំ​របស់​គ្រូ​បង្វឹក។
២ -​​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ៖ ការ​សម្រាក​ត្រូវ​ដែក​ឲ្យ​បាន​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​គ្មាន​ការ​ប្រកួត​ជាប់​គ្នា​ញឹក​ញាប់​ពេក (មាន​ការ​ប្រកួត​ញឹក​ញាប់​ពេក​លើស​​កម្លាំង​​របស់​​កីឡាករ​មាន)។
៣ -អាហារ​ ៖ កីឡាករ​មិន​ត្រូវ​បរិភោគ​អាហារ​ទៅ​តាម​ទម្លាប់ (​បរិភោគ​អាហារ​ដែល​គ្មាន​ប្រយោជន៍​ដល់​រាង​កាយ​​ គឺ​ត្រូវ​បរិភោគ​តែ​អាហារ​ណា​ដែល​ជួយ​ដល់​រាងកាយ​ខាង​ផ្នែក​កម្លាំង និង​ស្មារតី)។
៤ -តួនាទី ៖ កីឡាករ​​អាជីព​មាន​​តួនាទី​​ចាំបាច់​ជា​ភ្នាក់ងារ​ជួយ​លើក​តម្កើង​កេរ្តិ៍ឈ្មោះ​ដល់​ក្លិប ​និង​លើក​តម្កើង​ដល់​​ផលិតផល​​អ្នក​ចូល​រួម​ឧបត្ថម្ភ។
៥- កម្លាំង ស្មារតី ​និង បច្ចេកទេស៖ កីឡាករ​ដែល​មាន​របួស​​ញឹកញាប់​​បណ្ដាល​ឲ្យ​កម្លាំង​ថយ​ចុះ ពី​​ព្រោះ​​​ខកខាន​​ប្រកួត​ញឹកញាប់ ​ហើយ​​​​ស្មារតី​ក៏​បាត់​បង់​ទៅតាម​​កម្លាំង​នៅ​ពេល​នោះ​ដែរ។ ចំណែក​បច្ចេកទេស​​ក៏​មិន​បាន​បង្កើន​​ថ្មី​ៗ សូម្បី​តែ​បច្ចេកទេស​ចាស់​ដែល​ចេះ​ហើយ ក៏​អាច​បាត់​បង់​ទៅ​វិញ។
៦- កីឡាករ​ត្រូវ​លេង​ឲ្យ​​ត្រូវ​តាម​កលល្បិច​របស់​គ្រូ​​ដាក់​ឲ្យ ៖ គ្រូ​ចង់​បាន​តែ​​កីឡាករ​ណា​​ដែល​អាច​លេង​​បាន​តាម​កលល្បិច​​​ដែល​គ្រូ​បាន​ប្រាប់។
៧- ស្មារតី​​ប្រកួត​ជា​ក្រុម ៖ កីឡាករ​ដែល​លេង​បាល់​តែ​ម្នាក់​ឯង​​គ្មាន​ស្មារតី​ជា​ក្រុម​ ​អាច​ជា​បញ្ហា​ធំ​សម្រាប់ក្រុម ដូច្នេះ​​គ្រូ​បង្វឹក​ត្រូវ​តែ​ដក​ចេញ​ពី​​ក្លិប​ ឬក្រុម​ជម្រើស​ជាតិ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ទម្រង់​លេ​ង​រប​ស់​ក្រុម​ទាំង​មូល​មាន​បញ្ហា៕

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​

http://ift.tt/1LlxH7n
ចំណុច​​​សំខាន់​៧​​សម្រាប់​​ក្លាយ​​​​​ជា​កីឡាករ​បាល់ទាត់​អា​ជីព ចំណុច​​​សំខាន់​៧​​សម្រាប់​​ក្លាយ​​​​​ជា​កីឡាករ​បាល់ទាត់​អា​ជីព Reviewed by yim PH on 2:01 PM Rating: 5

Entertainment

ads
Powered by Blogger.