Insurance

728x90

ស្ត្រី​មេ​តុងទីន​ម្នាក់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច និង​សុខចិត្ត​ជាប់ពន្ធនាគារ ព្រោះតែ​គ្មាន​លុយ​សង​កូនៗ​

ខេត្តបន្ទាយមានជ័យ​៖ ស្ត្រី​មេ​តុងទីន​ម្នា​ក់នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បានកូនៗ​អ្នកលេង​តុងទីន ចោទប្រកាន់ថា​បោក​លុយកាក់​របស់​ពួកគេ​ជាច្រើន​ម៉ឺន​បាត ដោយសារតែ​បង្ខំ​ឲ្យ​មាន​ដំណោះស្រាយ​ទើប​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ ស្ត្រី​មេ​តុងទីន​បាន​ចូលខ្លួន​មក​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ដើម្បី​សម្រួល​បញ្ហា តែដោយសារ​តែ​មេ​តុងទីន​គ្មាន​លុយ​សង​ឲ្យ​កូនៗ បាន​សារភាពថា «​សុខចិត្ត​ចូល​ពន្ធនាគារ​» ។​

បើតាម​ការអះអាង​មេ​តុងទីន​ឈ្មោះ តាំង ម៉េង​គាង ភេទ​ស្រី អាយុ​៥៥ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បាន​រៀបរាប់ថា​៖ ព្រោះតែ​កូន​តុងទីន​គាត់​ជាច្រើន​នាក់ ងាប់ និង​បោក លុយ​បន្ត​ដូច្នេះហើយ​ទើប​គាត់​គ្មាន​លុយ​អោយ​កូន​តុងទីន​ខាងលើនេះ​តាម​លំដាប់លំដោយ​។ គាត់​បន្តថា រហូតមកដល់​ពេលនេះ​គាត់​បាន​សង់​កូន​តុងទីន​បាន​មួយចំនួន​ហើយ តែ​មិនដឹង​មាន​លុយ​ឯណា​សង់​ពួកគាត់​ទៀត​ទេ ហើយ​យក​គាត់​ធ្វើ​អ្វី​ក៏​ធ្វើ​ចុះ ឬ​សុខចិត្ត​ដេក​ក្នុង​គុក ។

គាត់​បាន​បញ្ជាក់ថា កូន​តុងទីន​គាត់​មាន​ចំនួន​១២៨​នាក់ ក្នុង​មួយថ្ងៃ​ខ្លះ​ត្រូវ​បង់​១០០០​បាត (​លុយ​ថៃ​) ខ្លះទៀត​បង់​ក្នុង​មួយថ្ងៃ​ក្បាល​៥០០​បាត​(​លុយ​ថៃ​) ។ បើតាម​ការអះអាង​ពី​កូន​តុងទីន ជា​ច្រើ​នាក់​បាន​រៀបរាប់ថា ពួកគាត់​បាន​បង់លុយ​ជា​មេ​តុងទីន​ខាងលើនេះ អស់​ច្រើន​ឆ្នាំ ខ្លះ​លេង​១​ក្បាល លេង​៣​ក្បាល ក្នុង​មួយ​ក្បាល​បង់លុយ​១០០០​បាត​ក្នុង​១​ក្បាល ខ្លះ​៥០០​បាត​ក្នុង​១​ក្បាល បង់​រាល់ថ្ងៃ ។ បើកភ្នែក​មិនទាន់​ទេ​មក​ទារលុយ​ហើយ តែ​ប្រសិនជា​មេ​តុងទីន​គ្មាន​លុយ​អោយ​ទេ គឺ​តម្រូវអោយ​មេ​លក់​ផ្ទះ​សង់ ឬ​សង​តាម​ដំណើរ ឬ​បង់​តែ​ថ្លៃដើម​ក៏បាន​ដែរ អោយតែបាន​លុយ​។​

លោក​អ៊ឹម សុភា​រះ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ប៉ោយប៉ែត​បាន​ប្រាប់​តា រយៈ​ទូ​ស័ព្ទ​ថា មេ​តុងទីន និង​កូន​តុងទីន​ជាច្រើន​នាក់​បាននាំគ្នា​មក​ប៉ុស្តិ៍ ដើម្បីអោយ​កម្លាំង​យើង​ជួយ​រក​វិធានការ ។ លោក​បន្តថា មិន​ថា​ធ្វើ​យ៉ាងណាទេ ព្រោះ​តាមច្បាប់​គេ​មិនអោយ​លេងល្បែង​តុងទីន​ជា​ដាច់​ខាត់ ហើយ​មិនដឹង​មាន​វិធានការ​យ៉ាងណា ព្រោះ​ពួក​លេង​ដោយ​ខ្លួនឯង ដោយ​ឯកភាពគ្នា ដូច្នេះ​លោក​មិនដឹង​ធ្វើយ៉ាងណា រហូតមកដល់​ពេលនេះ​ទាំង​មេ​តុងទីន និង​កូន​តុងទីន​កំពុងនិយាយ​គ្នា រក​ដំណោះស្រាយ តើ​ត្រូវ​បង់​របៀប​ណា ៕ ដោយ វ៉ាន់ ស​ត្ថា​

KA-11-06-2015-03 ( រូប​មេ​តុងទីន​អង្គុយ​លើ​កៅអី ពាក់អាវ​ពណ៌​ក្រហម ទ​ទូល​កន្សែង​ពណ៌លឿង​លើ​ក្បាល ) ​KA-11-06-2015-04 KA-11-06-2015-05


http://ift.tt/1GtSzqV
ស្ត្រី​មេ​តុងទីន​ម្នាក់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច និង​សុខចិត្ត​ជាប់ពន្ធនាគារ ព្រោះតែ​គ្មាន​លុយ​សង​កូនៗ​ ស្ត្រី​មេ​តុងទីន​ម្នាក់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច និង​សុខចិត្ត​ជាប់ពន្ធនាគារ ព្រោះតែ​គ្មាន​លុយ​សង​កូនៗ​ Reviewed by yim PH on 9:08 AM Rating: 5

Entertainment

ads
Powered by Blogger.