បុរសចំណាស់ជនជាតិអង់គ្លេសម្នាក់ត្រឡប់មកពីទិញអីវ៉ាន់ដួលស្លាប់នៅមុខផ្ទះសំណាក់
ខេត្តព្រះសីហនុ៖ បុរសចំណាស់ជនបរទេសម្នាក់បានដួលស្លាប់ភ្លាមៗ ខណៈពេលជនរងគ្រោះត្រឡប់មកពីផ្សារទិញអីវ៉ាន់ កាលពីវេលាម៉ោង១៦ និង០០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះសំណាក់យីហោ ហ្វាមីលី បឹងហ្គាឡូ ដែលមានទីតាំង នៅក្បែរផែទេសចរណ៍ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ ក្រុង -ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បាននិយាយអោយដឹងថា៖ ករណីជនបរទេសស្លាប់ដោយសារខ្សល់គរខណៈពេលមកពីទិញអីវ៉ាន់។ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ REVILL PHILIP ALAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៤៥៨០៦០៥៩៣៤ ជាភ្ញៀវទេសចរណ៍ ចូលមកស្នាក់នៅបន្ទប់លេខ៣១៣នៃបឹងហ្គាឡូ ហ្វាមីលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៦និង០០នាទីបានដួលស្លាប់ភ្លាមៗ ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់ សាកសព ត្រូវបានរក្សាទុក រងចាំតំណាងស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត៕សមុទ្រខៀវ
http://ift.tt/1RCNH4z