Insurance

728x90

ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​កូនឈើ​គ្រប់​ប្រភេទ​ធ្វើជា​អុស​ស្ទែ​រលក់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផង​

​ខេត្តកំពង់ឆ្នាំង​៖​ ​ជា​រៀងរាល់ថ្ងៃ​គេ​ពិនិត្យឃើញ​មាន​គោយន្ត​រាប់សិប​គ្រឿង បាន​បើក​បន្តកន្ទុយ​គ្នា​ទៅ​កាប់​យក​កូនឈើ​មិនទាន់​គ្រប់​អាយុ​គ្រប់​ប្រភេទ​ពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មួយចំនួនទៀត​កាប់​ចេញពី​តំបន់​កាន់កាប់​ដោយ​រដ្ឋបាល​ព្រៃឈើ មក​អារ​អង្កន់​ធ្វើជា​អុស​ស្ទែ​រលក់​អោយ​ឈ្មួញ​ដោយ ក៏មាន​ការបោះបង្គោល​យ​ក​ដីព្រៃ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់ពី​ក្រុម​ជន​ខិល​ខូ​ត​ផងដែរ​ហាក់ដូចជា​គ្មាន​ការ​អើ​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ ឬ​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ​។ ប្រជាពលរដ្ឋ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត និង​ជំនាញ​ជួយ​ចាត់វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​ទាំងអស់នេះ​ផង​។ ព្រោះថា​សកម្មភាព​នេះ​បានធ្វើអោយ​បាត់​ដង់​កូនឈើ​ព្រៃ​គ្រប់​ប្រភេទ​ពី​តំបន់​នោះ​ជា​រៀងរាល់ថ្ងៃ និង​អាចធ្វើអោយ​កើតមាន​គ្រោះធម្មជាតិ​ផ្សេងៗ កើតមានឡើង ប៉ះពាល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​

សកម្មភាព​ខាងលើនេះ លោក ពារ គឹម​ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​បានបញ្ជាក់​អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៦.០៦.១៥​ថា​៖ ការកាប់បំផ្លាញ​កូនឈើ​យកមក​ធ្វើជា​អុស​លក់​គឺ​ពិតជា​មាន​ខ្លះ​មែន ដោយបាន​កាប់​ចេញពី​ដី​ក្រុមហ៊ុន​ចិន​ឈូសឆាយ និង​មួយផ្នែក​ទៀត​កាប់​ចេញពី​ដីព្រៃ​ឯកជន តែ​សង្កាត់រដ្ឋបាល​ជលផល​របស់លោក​បាន​ខិតខំ​ទប់ស្កាត់​ករណីនេះ​ជា​បន្ត​បន្ទាប់មក​។ ពីមុន​ការគ្រប់គ្រង​ព្រៃឈើ​របស់​សង្កាត់​លោក​គឺមាន​វិសាលភាព​ធំ​ទូលាយ ម្លោះ​ហើយ​ជនល្មើស​តែងតែ​ឆ្លៀតឱកាស​លួច​ចូល​ឆ្មក់​កាប់​យក​កូនឈើ​ខ្លះ តែ​បច្ចុប្បន្ន​ផ្ទៃ​ដីព្រៃ​កាន់កាប់​ដោយ​សង្កាត់រដ្ឋបាល ព្រៃឈើ​លោក​នៅសល់​ប្រមាណ​ជាង​១​ពាន់​ហិកតា​ប៉ុណ្ណោះ កន្លងទៅនេះ​ថ្មីៗ​នេះ​ដីព្រៃ​មួយចំនួន​បាន​កាត់​អោយទៅ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ហើយ​មាន​សហគមន៍​ចំនួន​៣​កំពុង​ជួយ​ថែរក្សា​បន្ថែមទៀត​ការ​លួច​កាប់បំផ្លាញ​កូនឈើ​មាន​តិ​តួច​ប៉ុណ្ណោះ​។​ ​ ​

ចំណែក លោក ប៊ឿ ប៊ុនថន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បានអោយ​ឆ្លើយ​អោយដឹងថា​៖ ការគ្រប់គ្រង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ពិតជា​ជួប​ការលំបាក​ខ្លាំងណាស់ ព្រោះ​ផ្ទៃដី​ព្រៃ​មាន​ទំហំ ធំ​ទូលាយ គ្របដណ្តប់​ចំនួន​៤​ឃុំ គឺ​ឃុំ​ក្បាលទឹក ឃុំ​ជៀប ឃុំ​ខ្លុង​ពពក និង​ឃុំ​ក្រាំង​ស្គារ ចំណែក​កម្លាំង​ការពារ​ដែនជម្រកសត្វព្រៃ​មានតែ​១៥​នាក់​តែប៉ុណ្ណោះ​។ នៅពេល​ខ្លះ​កម្លាំង​របស់លោក ត្រូវបាន​ក្រុម​ជនល្មើស​ដែល​មក​កាប់​ឈើ​មាន​គ្នាច្រើន និង​ផឹកស្រា​ស្រវឹង​គំរាម​សំឡុត​រក​សំ​ម្លា​ប់​វិញ ក៍មាន​ដែរ​។ ដោយឡែក​ការចាប់យក​ដីព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​គឺ​ពិតជា​កើតមាន​មែន ប៉ុន្តែ​កន្លងមក​មន្ត្រី​របស់លោក​បាននាំគ្នា​ដក​ដង្គោល​បោះ​ចាប់​យ​ក្ដី​ព្រៃ​ចោល​ជាច្រើនលើក​មកហើយ ដែល​ពួក​ជនខិលខូច​ទាំងនោះ​តែងតែ​បំផុស​ប្រជាពលរដ្ឋ​មក​ចាប់យក​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រេច​តែ​ចិត្ត ដើម្បី​ផលប្រយោជន៍​បុគ្គល​។​

លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​បាន​បំភ្លឺ​អោយដឹងថា​៖ បទល្មើស​កាប់បំផ្លាញ​កូន ព្រៃឈើ​នៅក្នុង ស្រុក​ទឹកផុស ពេលនេះ​បាន​ថយចុះ​មួយកម្រិត​គួរ​ហើយ ព្រោះថា​កន្លងមក​អាជ្ញាធរ​ស្រុក រួម​នឹង​សមត្ថកិច្ច​បាន ធ្វើការ​អំពាវនាវ​តាម​គោលការណ៍​លោក​អភិបាលខេត្ត​ក្នុងពេល​ប្រជុំ​វេទិការ​សាធារណៈ​ជា​ញឹកញាប់ ដល់ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​ម៉ាស៊ីន​ង៉ោង​(​ម៉ាស៊ីន​ត្រង់សឺន័រ​អារឈើ​កាន់​ដៃ​)​អោយ​ស្ម័គ្រចិត្ត​ប្រគល់ជូន​អាជ្ញាធរ សមត្ថកិច្ច​។ ក្នុង​រយៈពេល​១​ខែ​កន្លងមកនេះ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​បានទទួល ម៉ាស៊ីន​ង៉ោង​នេះ ពី​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្តបាន​ចំនួន​១៤២​គ្រឿង ហើយនឹង​ត្រូវ​ស្នើសុំ​ថ្នាក់លើ​កំទេចចោល ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​ក៍​សុំ​អំពាវនាវ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​នៅមាន​ម៉ា ស៊ីន​ង៉ោង​នេះ អោយ​ស្ម័គ្រចិត្ត​ប្រគល់ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ ជៀង​វាង​ការប្រឈមមុខ​នឹង ការដកហូត តាមផ្លូវ​ច្បាប់ ដើម្បី​រួមគ្នា​ថែរក្សា​បរិស្ថាន​ព្រៃឈើ អោយបាន​គង់វង្ស​ទើប​អាច​កាត់បន្ថយ​បាន​នូវ​គ្រោះ ថ្នាក់​ធម្មជាតិ​ផ្សេងៗ​មកលើ​ទឹកដី​របស់​យើង​៕ ដោយ រិ​ទ្ធិ ជ័យ

KA-25-05-2015-08 KA-25-05-2015-09 KA-25-05-2015-10


http://ift.tt/1fFJv8k
ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​កូនឈើ​គ្រប់​ប្រភេទ​ធ្វើជា​អុស​ស្ទែ​រលក់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផង​ ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​កូនឈើ​គ្រប់​ប្រភេទ​ធ្វើជា​អុស​ស្ទែ​រលក់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផង​ Reviewed by yim PH on 11:04 PM Rating: 5

Entertainment

ads
Powered by Blogger.