អ្នកទោស៨០នាក់ ក្នុងចំណោម៥៣១នាក់នឹងត្រូវសំណូមពរបញ្ជូនចេញទៅពន្ធនាគារខេត្តផ្សេង ព្រោះពន្ធនាគារខេត្តកំពង់ឆ្នាំមានការចង្អៀតខ្លាំង
ខេត្តកំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរយោបល់គ្នាមួយរវាងស្ថាប័នតុលាការខេត្ត ជាមួយកម្លាំងនគរបាល យុត្តិធម៌ក្នុងការអនុវត្តច្បាប់ជាពិសេសគឺពិភាក្សាលើការអនុវត្តន៍ដីការ និងមន្ត្រីពន្ធនាគារបានលើកឡើងពីបញ្ហាប្រឈមនៅក្នុងពន្ធនាគារ នៅពេលចំនួនអ្នកទោសមានការកើនឡើងជាលំដាប់ ហើយទំហំពន្ធនាគារខេត្តមានការតូចចង្អៀត។កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងតុលាការខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម និងមន្ត្រីនគរបាលយុត្តិធម៌ ស្រុកនិងខេត្ត សរុបប្រមាណជាង១០០នាក់។
លោកឧត្តមសេនីយត្រី ពៅ វុទ្ធី ប្រធានមន្ទីរពន្ធនាគារខេត្តបានមានប្រសាសន៍ថា៖ អ្នកទោសនៅក្នុងពន្ធនា គារខេត្តបច្ចុប្បន្នមានការកើនឡើងរហូតដល់៥៣១នាក់ ចំណែកទំហំពន្ធនាគារនៅដដែល ធ្វើអោយមន្ត្រីពន្ធ នាគារជួបការពិបាកក្នុងការគ្រប់គ្រងអ្នកទោសទាំងអស់ ជាពិសេសគឺអ្នកទោសគ្រឿងញៀន។ ក្នុងរយៈពេល៦ ខែឆ្នាំ២០១៥នេះ ការចាប់បញ្ជូនអ្នកជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដាក់ក្នុងពន្ធនាគារខេត្តមានចំនួនកើនឡើងគួរអោយបារម្ភ ព្រោះថាពួកគេសុទ្ធតែស្គាល់គ្នា អាចបង្កជាបញ្ហាណាមួយបានយ៉ាងងាយស្រួលនៅពេលពួកគេរស់នៅផ្តុំគ្នាបែបនេះ។
នៅក្នុងពន្ធនាគារខេត្តតែងតែចល័តពួកគេទៅមកជារៀងរហូតលោកបានសំណូមពរទៅថ្នាក់លើរួចហើយដើម្បីដកអ្នកទោសចំនួន៨០នាក់ យកទៅដាក់ខេត្តផ្សេង។ ក្រោយពីការកសាងផ្លូវជុំវិញពន្ធនាគាររួចរាល់ ក៍តែង តែមានអ្នកគប់កញ្ចប់បារីចូលទៅខាងក្នុងអោយអ្នកទោសនៅពេលមន្ត្រីពន្ធនាគារយកមកពិនិត្យមើលក្នុងកញ្ចប់បារី ឃើញមានទូរស័ព្ទដែលបក្ខពួកគេគប់អោយមក។ ករណីនេះនេះជាហេតុនាំអោយក្រុមអ្នក ទោស គ្រឿង ញៀនអាចមានគំរោងមិនល្អនៅថ្ងៃណាមួយ ហើយមន្ត្រីពន្ធនាគារមួយចំនួនក៍ ធ្លាប់រងនូវ ការគម្រាមពីអ្នកទោសគ្រឿងញៀនដែរ។ លោកប្រធានពន្ធនាគារសំណូមពរលោកប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញាអោយជួយសំណូមពរលោកអភិបាលខេត្តបិតផ្លូវជុំវិញពន្ធនាគារនៅពេលយប់ផងដែរ។
លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក៍បានបន្ថែមលើបញ្ហានេះថា៖ លោកបានដឹងថា សព្វថ្ងៃ មានការចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារខេត្ត គឺតាមរូបភាពបាញ់កញ្ចប់គ្រឿងញៀនចូលក្នុង ដោយប្រើប្រាស់ជំពាមកៅស៊ូ និងតាមម្ហូបចំណីអាហារនាំចូលទៅខាងក្នុង ដែលខ្វះការត្រួតពិនិត្យអោយ បានល្អិតល្អន់ពីមន្ត្រីពន្ធនាគារ។ករណីគំរាមពីជនល្មើសគ្រឿងញៀនកន្លកមកលោកព្រមទាំងព្រះរាជអាជ្ញារង៣រូប និងនគរបាលយុត្តិធម៌ ក៍ត្រូវបានទទួលការគំរាមពីពួកគេដែរ។ លោកព្រះរាជអាជ្ញាបានសំណូម ពរដល់ លោកបញ្ជារការកងរាជអាវុធហត្ថខេត្ត ជួយសហការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបមុខសញ្ញា ចែក ចាយ គ្រឿងញៀនផង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ បញ្ហាទាក់ទងនឹងការប្រឈមជាមួយអ្នកទោសគ្រឿងញៀនក្នុងពន្ធនាគារខេត្ត លោក និងលោកព្រះរាជអាជ្ញានឹងយកសំណូមពរនេះទៅ ជម្រាបជូន លោកអភិបាលខេត្តដើម្បីរកវិធីដោះស្រាយ តែលោកក៍បានសំណូមពរដល់នគរបាលយុត្តិធម៌ ទាំងអស់ត្រូវបញ្ជូនដីកាកោះហៅអោយបានលឿន និងដល់ដៃសាមីខ្លួនដែលចេញពីតុលាការដើម្បីជៀសវាង កុំអោយមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ ថាតុលាការកោះយូរដែរ តែមន្ត្រីនគរបាលយកទៅអោយយឺតពេក លឿន ពេករៀនសំណុំរឿងចូលខ្លួនមិនទាន់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GNXP7E