Insurance

728x90

ចរន្ត​អគ្គីសនី​លើ​បង្គោល​ដងគោម​ដែក​បាន​ឆ្លង​មក​ដី និង​ទឹក​ឆក់​គោ​ញី​១​ក្បាល​ងាប់​ពេល​ស្ត្រី ជា​ម្ចាស់​ដឹកគោ​អោយ​ស៊ី​ស្មៅ​តាម​ចិញ្ចើមផ្លូវ​

​ខេត្តកំពង់ឆ្នាំង​៖ គោ​ញី​ផើម​១​ក្បាល​ត្រូវ​ច​ន្ត​អគ្គីសនី​ឆ្លង​ពី​បង្គោល​ដងគោម​ដែក​មក​ដី និង​ទឹក ឆក់​ងាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង នៅពេល​ស្ត្រី​ជា​ម្ចាស់​គោ​ម្នាក់​កំពុង​ដឹកគោ អោយ​ស៊ី ស្មៅ​នៅតាម​ចិញ្ចើមផ្លូវ​ពេល​មេឃ​រាំងភ្លៀង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​សណ្ឋាគារ រស្មី​សុខា​នូ​យ៉​ក ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ ស្ត្រី​ជា​គោ​មានឈ្មោះ ម៉ាស់ ដា​នី​ ​អាយុ​៥២​ឆ្នាំ មាន​ប្តី​ឈ្មោះ ស៊ុំ សារ៉ាត់ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​ ​ក្រុង​កំពង់ឆ្នាំង ពួកគាត់​ស៊ីឈ្នួល​មើល​គោ​(​ប្រវាស់​គោ​) អោយឈ្មោះ សែម ស៊ីណា អាយុ​៦១ ​ឆ្នាំំ រស់នៅ​ភូមិក​ណ្ទា​ល សង្កាត់​កំពង់ឆ្នាំង ហើយ​មេគោ​ដែល​ងាប់​នេះ​កំពុង​ផើម​៨​ខែ​ផងដែរ​។​

ស្ត្រី​ជា​ម្ចាស់​គោបា​ន​និយាយ​នៅ​កន្លែងកើតហេតុ​អោយដឹងថា​៖​មុនពេល​កើតហេតុ គាត់​បាន ដើរ​ដឹកគោ​អោយ​ស៊ី​ស្មៅ​នៅតាម​ចិញ្ចើមផ្លូវ នៅមុខ​សណ្ឋាគារ​រស្មី​សុខា​នូ​យ៉​ក​ក្រោយពេល មេឃ​រាំងភ្លៀង លុះ​មកដល់​ចំណុចកើតហេតុ ពេល​គោ​ដើរ​ស៊ី​ស្មៅ​លើដី​ដែលមាន​ទឹក ដក់​ជិត បង្គោល​ដងគោម​ដែក​នោះ ក៏​ស្រាប់តែ​គោ​គាត់​បាន​ឆក់​ច​ន្ត​ភ្លើង​លើដី​ដែលមាន​ទឹក ដក់​តិចៗ ដួល​ងាប់​ភ្លាមៗ តែម្តង សំណាងល្អ​ដែរ​ដែល​គាត់​មិន​ឆក់​ស្លាប់​។​

​ក្រោយពេល​កើតហេតុ មន្ត្រី​តំណាង​ក្រុមហ៊ុនអគ្គីសនី​ខេត្ត​បាន​ចុះមក​ត្រួតពិនិត្យ​ចំណុចកើតហេតុ និង​បានបញ្ជាក់​អោយដឹងថា ដងគោម​ដែក​នោះ​ពិត​ជាមាន​ចរន្ត​ភ្លើង​ឆ្លង​ពិតមែន អ្នក ដែល​ដើរ​ជើង​ទទេ ជាន់ដី​និង​ទឹក​ក្បែរ​នោះ​ពិតជា​អាច​ឆក់​ស្លាប់ នៅក្នុងពេល​នោះដែរ​លោ ក៏បាន​កាច់​បិត​ឌីសង់ទ័រ ចរន្ត​ភ្លើ​នៅលើ​ដង្គោល​ដងគោម​នោះ​ចោល មិនមាន​ចរន្ត​ភ្លើង​ឆក់ ទៀត​ទេ​។ មន្ត្រី​អគ្គីសនី​រូបនោះ បាន​និយាយ​អោយដឹងថា​៖ ដងគោម​អគ្គីសនី​សាធារណៈ នេះ គ្រប់គ្រង​ដោយ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត ករណីនេះ​ម្ចាស់​គោ​និង​ត្រូវធ្វើ​ការដោះស្រាយ​ជាមួយ ប្រធាន​មន្ទី​រ៉ែ និ​ឋា​ម​ពល​ខេត្ត​នៅ​ថ្ងៃស្អែក​។​

​មេគោ​ងាប់​នោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោ​ម្ចាស់​ដឹក​យកទៅ​លំនៅដ្ឋាន និង​ ​បាន​ប្រាប់​ម្ចាស់​គោ អោយចូល​ខ្លួន​មក​ដោះស្រាយ ជាមួយ​តំណាង​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥​នេះ​៕ ​ដោយ រិ​ទ្ធិ ជ័យ

KA-26-06-2015-14 KA-26-06-2015-15 KA-26-06-2015-21


http://ift.tt/1LA1IS5
ចរន្ត​អគ្គីសនី​លើ​បង្គោល​ដងគោម​ដែក​បាន​ឆ្លង​មក​ដី និង​ទឹក​ឆក់​គោ​ញី​១​ក្បាល​ងាប់​ពេល​ស្ត្រី ជា​ម្ចាស់​ដឹកគោ​អោយ​ស៊ី​ស្មៅ​តាម​ចិញ្ចើមផ្លូវ​ ចរន្ត​អគ្គីសនី​លើ​បង្គោល​ដងគោម​ដែក​បាន​ឆ្លង​មក​ដី និង​ទឹក​ឆក់​គោ​ញី​១​ក្បាល​ងាប់​ពេល​ស្ត្រី ជា​ម្ចាស់​ដឹកគោ​អោយ​ស៊ី​ស្មៅ​តាម​ចិញ្ចើមផ្លូវ​ Reviewed by yim PH on 10:26 PM Rating: 5

Entertainment

ads
Powered by Blogger.