ទីតាំងលក់ដូរំលោភចំណីផ្លូវសាធារណៈ កំពុងរងការរិះគន់
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាច្រើនដែលបានធ្វើដំណើរតាមកំណាត់ផ្លូវសេតេ បាននឹងកំពុងធ្វើការរិះគន់ យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកស្រីនាយិកាសាលាបឋមសិក្សាជាស៊ីម ក្រុងព្រះសីហនុ ថាកំពុងតែបាត់បង់នូវការគ្រប់គ្រងសណ្តាប់ធ្នាប់បណ្តោយអោយក្រុមអាជីវករដាក់តាំងលក់ នៅលើចំណីផ្លូវសារធារណៈធ្វើអោយប៉ះពាល់ដល់អ្នកធ្វើតំណើរ និងសោភ័ណ្ឌក្រុងទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។
លោក ធារ៉ា ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានរិះគន់បានបញ្ចេញទស្សនៈថា៖ លោកមានការសោកស្តាយយ៉ាងខ្លាំងទៅនឹងទង្វើមិនទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងលោក ស្រី សុផាតជានាយិកាសាលាបឋមសិក្សាជា ស៊ីម ក្រុងព្រះសីហនុ ដែលពុំបានគិតពីប្រយោជន៍រួម ពីមុខមាត់ខេត្តរបស់ខ្លួនដែលជាខេត្តទេសចរណ៍ដ៏ស្រស់បំព្រង ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន អោយតែបានលាភសក្ការៈបន្តិចបន្តួច នរណាចង់សង់អ្វីក៍សង់ទៅ ចង់ដាក់លក់ដល់ផ្លូវជាតិ ក៍ដាក់ទៅមិនខ្វល់អ្វីទាំងអស់។ប្រភពរិះគន់ដ៏ដែលបានបន្តថា ការដាក់លក់ទំនិញគ្រប់ប្រភេទនេះ ក៏មានចាប់តាំងពីផ្សារពាណិជ្ជកម្មស្ថិតក្នុងសង្កាត់លេខ២រហូតដល់ផ្លូវបំបែក មុខស្ថានីយ៍ប្រេង LHR ផ្លូវចុះចំណោទរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកស្រី សុផាត ជានាយិការសាលាបឋមសិក្សាជា ស៊ីម បានឆ្លើយតបថា ចំពោះមូលហេតុដែលគាត់អនុញ្ញាតអោយអាជីវករដាក់លក់មុខសាលានេះ ក៍ដោយសារតែមើលឃើញថា អាជីវករទាំងនោះសុទ្ធតែជាជនក្រីក្រីខ្វះទីកន្លែងរកស៊ីទទួលទានទើបគាត់អនុញ្ញាតជថ្នូរនឹងលុយឧបត្ថម្ភមួយតូប៥ម៉ឺនរៀលក្នុងមូយខែ។ #លោក គឺម សៀ ចៅសង្កាត់លេខ បាននិយាយថា ចំពោះការដាក់លក់មុខសាលានៅលើចឹញ្ចើមផ្លូវនេះ លោកពុំបានដឹងនោះទេព្រោះអ្វីគេតែងតែធ្វើរំលងរូបលោក ពុំបានស្នើសុំលោកនោះទេ។
លោក កាន់ឡឹង ចៅសង្កាត់លេខ០៣ បាននយាយថា ចំពោះការដាក់លក់គ្មានសណ្តាប់ធ្នាប់លោកបានចូលរួមថ្នាក់គណៈបញ្ជាការឯកភាពក្រុងរួចហើយថា នៅថ្ងៃខាងមុខនេះ អាចថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ក្រុមការងារថ្នាក់សង្កាត់នឹងចុះធ្វើសណ្តាប់ធ្នាប់ហើយមិនអនុញ្ញាតអោយក្រុមអាជីវករធ្វើអ្វីតាមទំនើងចិត្តទៀតនោះទេ។ #ដោយឡែក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុបានអះអាងថា ចំពោះបញ្ហានេះលោក បានដាក់បទបញ្ជាទៅថ្នាក់សង្កាត់ហើយ ដើម្បីចុះណែនាំអោយអាជីវកររុះរើសំណង់ដែលបង្កផលប៉ះពាល់ផ្លូវសាធារណៈដោយខ្លួនឯង បើពុំដូចនោះទេ អាជ្ញាធរក្រុងនឹងចុះទៅរុះរើដោយពុំទទួលខុសត្រូវលើការខូចខាតនោះទេ៕ សមុទ្រខៀវ
http://ift.tt/1LFI9rB