Insurance

728x90

ចាស់​ទំនើង​ឈ្មោះ ទេព ឃួន អាង​អំណាច​ជាម​ន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាន់ជើង​កូនស្រី​របស់ខ្លួន បាន​ចូលទៅក្នុង​វិទ្យាល័យ​បឹង​កេងកង​វាយ​សិស្សស្រី​តូចៗ​រំសាយកំហឹង តែ​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្នំពេញ

​ ​ភ្នំពេញ​៖ បុរស​ម្នាក់​អះអាងថា​ខ្លូន​ជា​មន្ត្រី​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កេងកង​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​បុរស​រូបនោះ បាន​លួច​ចូលទៅក្នុង​វិទ្យាល័យ​បឹង​កេងកង​វាយដំ សិស្សស្រី​ក្នុង​សាលា​នោះ​តាម​ទំនើងចិត្ត តាម​ការ​ញួ​ស​ញយ់​របស់​កូនស្រី​ខ្លួន​ដែល​បាន​ទូរស័ព្ទ​ប្រាប់​បុរស​ជា​ឪពុក​នោះ​ថា ខ្លួន​មាន​ជម្លោះ​ត្រូវ​វាយតប់​គ្នា​។ ករណីនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៨​នាទី​រសៀល ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​៖ បន្ទាប់ពី​សិស្សស្រី​ចំនួន​៣​នាក់​រៀន​ថ្នាក់​ទី​១០C2 និយាយ​ដៀមដាម​ទាស់សំដី​គ្នា​ក្លាយទៅជា​ជម្លោះ​ច្រាន​ប្រតាយប្រតប់​គ្នា បន្ទាប់ពី​បញ្ឈប់ សិស្សស្រី​ម្នាក់​ឈ្មោះ ផុន សុ​ផា​វី (​ហៅ​ស្រី​ម៉ៅ​) ក្នុងចំណោម​គូ​ជម្លោះ​នោះបាន ទូរស័ព្ទ​ហៅ​ឪពុក​របស់ខ្លួន គឺ (​បុរស​ប្រើ​អំពើហិង្សា​នៅក្នុង វីដេអូ​) បាន​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា​ចូល​បរិវេណ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង​បាន​ដើរ​ទៅរក​យុវតី​គូ​ជម្លោះ​តាម​ការចង្អុល​របស់​កូន​ខ្លួន ហើយ​បានធ្វើ​សកម្មភាព​យ៉ាង​កំរោល​ស្ទុះ​ទៅ​ទះកំផ្លៀង​ពេញទំហឹង​មួយ​ដៃ​លើ​យុវតី​ឈ្មោះ ញ៉ែម ច័ន្ទ​ធីតា ហើយ​បាន​លើកដៃ​វាយ​សិស្សស្រី​ម្នាក់ទៀត​ឈ្មោះ ហេង ឋា​រិ​កា តែ​ត្រូវ​មិត្តភក្តិ​កៀស​ដៃ​ចេញ​ទាន់​នាង​បាន​រត់​គេចចេញ ។​

ប្រភព​ន​ប្ត​ថា​៖ បន្ទាប់​ប្រព្រឹត្ត​ហិង្សា​វាយ​លើ​យុវតី​ជា​សិស្សសាលា​នោះ​រួចមក​បុរស​ចាស់​ទំនើង​រូបនោះ​ស្រែក​ឡូឡា​អួត​ក្តែ​ងៗ ថា​រូបគេ​មុននឹង​វ៉ៃ​នេះ​បាន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា​នេះ​រួចហើយ ហើយ​បើ​ចង់​ប្តឹង​សូម​អញ្ជើញ​ទៅប្តឹង​ដល់​ណា​ក៏​ទៅ ទៅ​! (​សម្លេង​ក្នុង​វីដេអូ​) ហើយ​ភ្លាម​នោះបាន​បបួល​កូនស្រី​គេចចេញ​ពី​ទីនោះ តែ​នៅ​ខណៈនោះ សិ​ស្សា​មួយចំនួន​បានរ​ត់ទៅ​បិទទ្វារ​របង​សាលា ដើម្បី​កុំ​ឲ្យ​ជនដៃដល់​រូបនោះ​គេចខ្លួន ហើយ​ភ្លាមនោះ​នាយករង​សាលា​នោះបាន​សហការ​ជាមួយ​សិស្ស​ឃាត់​បាន​ខ្លួន​ជនបង្ក​ហិង្សា​នោះ ហើយ​នាំខ្លួន​ទៅកាន់​ទីចាត់ការ​រង់ចាំ​ប្រគល់​ខ្លួន​ជន​ចាស់​ទំនើ​នោះ​ឲ្យ មន្ត្រី​ប៉ុស្តិ៍នគរបាល​សង្កាត់​បឹង​កេងកង​១​ចាត់ការ​ទៅតាម​ច្បាប់ ដើម្បី​ឆ្លើយតប​នឹង​ភាព​គឃ្លើន ហ៊ាន​ចូល​វាយ​សិស្ស​ក្នុង​សាលា ហើយ​បាន​បំ​ភ្លើ​ស​ថា នាយក​សាលា​អនុញ្ញាត​ឲ្យ​ជនកំហូច​រូបនេះ​វាយ​សិស្ស​។ ករណី​នោះបាន​ធ្វើ​ឲ្យ​មាន​ការដេញ​ដោរ​ពី​អាណាព្យាបាល​សិស្ស​រងគ្រោះ​ភ្លាមៗ ប៉ុន្តែ​លោក ម៉ន ស៊ី​ម៉ា​ត នាយករង​វិទ្យាល័យ​បាន​បដិសេធ​។​

មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ ជន​ប្រព្រឹត្ត​ហិង្សា​រូបនោះ​មានឈ្មោះ ទេព ឃួ​ន ភេទ​ប្រុ​ស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​(​អគារ​បូ​ឌិ​ញ ជាប់់​ក្រសួង​ទំនាក់ទំនង​សភា​-​ព្រឹ​ត្ត​សភា និង​អធិការកិច្ច​) ភូមិ​២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នៅ​រសៀល​ថ្ងៃ​ដ៏​ដែល​នេះ​ដោយមាន​ការប្តឹង​ផ្ទា​មាត់​ពី​អាណាព្យាបាល​ពី​យុវតី​រងគ្រោះ បុរស​ទំនើង​រូបនោះ​ត្រូវ​លោកនាយ​ប៉ុស្តិ៍នគរបាល​សង្កាត់​បឹង​កេងកង​នាំខ្លួន​មក​សួរចម្លើយ កសាង​សំណុំរឿង ហើយ​ព្រលប់​ថ្ងៃ​ដដែល​ក៏បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌចំការមន រងចាំ​រៀបចំ​សំណុំបែបបទ ដើម្បី​បញ្ជូន​ខ្លួន​បន្តទៅ​សាលាដំបូង​រា​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៥​ស្អែក​នេះ​។​

តាម​ប្រភពពី​ពលរដ្ឋ​រស់នៅ​អគារ​បូ​ឌិ​ញ​មួយចំនួន​បាន​បង្ហើប​ថា​៖ មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឈ្មោះ ទេព ឃួន របៀប​រស់នៅ​មាន​ចរិត​ក្រអឺតក្រទម កោងកាច​ណាស់​អួតអាង​សែស្រឡាយ​ថា​រូបគេ​ស្គាល់​មន្ត្រី​មានអំណាច​ច្រើនណាស់ ដែល​គេ​អួតអាង​ថា​អ្នកកាន់អំណាច​ភាគច្រើន​សុទ្ធតែជា​មិត្តភក្តិ​របស់ខ្លួន ហើយ​តែងតែ​និយាយ​មើលងាយ​ប្រមាទ​ជេរប្រទិច បើ​នរណា​មួយ​ហ៊ាន​ធ្វើ​ឲ្យ​ខ្នើសចិត្ត ។ ចំណែក​នៅ​សាលាបឋមសិក្សា​សុធារស់​មន្ត្រី​ទំនើង​រូបនេះ ក៏​ធ្លាប់​ចូលទៅ​ជេរប្រទិច​សិស្សស្រី​ក្នុង​សាលា​នោះ​ផងដែរ ខណៈពេល​កូន​គាត់​ទូរស័ព្ទ​ទូ​ពិត​តម្អូញ​ថា​មាន​គេ​រករឿង ដោយ​គាត់​មិនបាន​ប្រើ​ប្រព័ន្ធ​វិន័យ​ក្នុង​សាលា​ទេ គាត់​តែងតែ​ពើង​ទះ​ទ្រូង​ថា​គាត់​ជាម​ន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​អាណា​ចង់​ខ្លាំង​!​។

​ពាក់ព័ន្ធ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ទេព ឃួ​ន មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ជនដៃដល់​វាយ សិស្ស ស្រី តូចៗ​នេះ ពលរដ្ឋ​ក៏ដូចជា​អ​ណា​ព្យាបាល​បាន​អបអរសាទរ និង​សំណូមពរ​ដល់​សមត្ថកិច្ច និង​តុលាការ​មេត្តា ចាត់​វិ ធាន​ការ​ករណីនេះ​ទៅតាម​ច្បាប់​ឲ្យ​បាន​តឹងរឹង ដើម្បី​ឲ្យ​ជន​រូបនោះ​រាងចាល និង​ចេះ​គោរព​ច្បាប់ គោរព​សិទ្ធិ អ្នក ដទៃ ដើម្បី​លើក​កំពស់​នីតិរដ្ឋ ។ គួររំលឹកថា កាលពី​ម្សិល​ម៉ិ​ញ​រហូតមកដល់​ថ្ងៃនេះ អ្នកប្រើប្រាស់​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការមិន​ពេញចិត្ត និង​ថ្កោលទោស ចំពោះ​សកម្មភាព​ដ៏​ឃោរឃៅ​របស់​ជនបង្ក ប្រើ​កម្លាំងបាយ​វាយ​វាយ​ក្មេងស្រី​នោះ ហើយ វីដេអូ​ក្លិប​ចំនួន​០២​ត្រូវបាន (Share & Commets) ចែករំលែក​ផ្ទួនៗ ៕ (​កាសែត​ខ្មែរ​អង្គរ​) ​

KA-03-07-2015-02ជនដៃដល់ឈ្មោះ ទេព ឃួន ជាមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីត្រូវនគរបាល​
ឃុំបណ្តោះអាសន្ននៅក្នុងអធិការរដ្ឋានខណ្ឌចំការមនរងចាំបញ្ជូនទៅតុលាការក្រុងភ្នំពេញKA-03-07-2015-03ជនដៃដល់ឈ្មោះ ទេព ឃួន កំពុងធ្វើសកម្មភាពវាតសិស្សស្រីវិទ្យាល័យបឹងកេងកងយ៉ាងកំរោលKA-03-07-2015-04 KA-03-07-2015-05 KA-03-07-2015-06 KA-03-07-2015-07


http://ift.tt/1f4BKJ8
ចាស់​ទំនើង​ឈ្មោះ ទេព ឃួន អាង​អំណាច​ជាម​ន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាន់ជើង​កូនស្រី​របស់ខ្លួន បាន​ចូលទៅក្នុង​វិទ្យាល័យ​បឹង​កេងកង​វាយ​សិស្សស្រី​តូចៗ​រំសាយកំហឹង តែ​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្នំពេញ ចាស់​ទំនើង​ឈ្មោះ ទេព ឃួន អាង​អំណាច​ជាម​ន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាន់ជើង​កូនស្រី​របស់ខ្លួន បាន​ចូលទៅក្នុង​វិទ្យាល័យ​បឹង​កេងកង​វាយ​សិស្សស្រី​តូចៗ​រំសាយកំហឹង តែ​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្នំពេញ Reviewed by yim PH on 6:42 PM Rating: 5

Entertainment

ads
Powered by Blogger.