Insurance

728x90

ប្រជាពលរដ្ឋ​ឃុំ​ក្បាលទឹក​ទទួល​មុង​គ្រែ​ចំនួន​១.៦៥៧​មុង និង​មុង​អង្រឹង​ចំនួន​៧៤៥​មុង​ ​ពី​រាជរដ្ឋាភិបាល

​ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាម​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ អោយអស់​នៅ​ឆ្នាំ​២០២៥ នៅ​ព្រឹក​ថៃ្ង​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​លោកស្រី ប្រធាន អង្គភាព​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​មុង​ទៅ​ចែកជូន ប្រជា ពលរដ្ឋ​សរុប​ចំនួន​៧៤៥ គ្រួសារ មកពី​៧​ភូមិ ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​ខេត្ត កំពង់ឆ្នាំង ក្នុងនោះ​មាន​មុង​អង្រឹង​ចំនួន​៧៤៥​មុង និង​មុខ​គ្រែ​ចំនួន​១៦៥៧​មុង​។​

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ក្នុង​ឆ្នាំ ២០១៥ នេះ​រយៈពេល​៥​ខែ​នេះ មាន​ករណី​គ្រុនចាញ់​សរុប​ព្យាបាល​ដោយ សេវា​សា ធារ​ណៈ និង​ព្យាបាល​ដោយ​អ្នកស្ម័គ្រចិត្ត​ភូមិ បាន​ចំនួន​៣០៦​ករណី​ក្នុងនោះ​សេវា​សា​ធារ ណៈ​ចំនួន​១៤៨​ករណី និង​ព្យាបាល​ដោយ​អ្នកស្ម័គ្រចិត្ត​ភូមិ​១៥៨​ករណី​។​

លោក​បាន​បន្តទៀតថា​៖ ក្នុង​ឆ្នាំ​២០១៥​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​សហការ​ជាមួយ ស្រុក​ប្រតិបត្តិ​មណ្ឌល​សុខភាព​មេភូមិ និង​ភ្នាក់ងារ​ទ្រទ្រង់​ភូមិ​បាន​ចុះ​ធ្វើ​ជំរឿន​ស្រង់ ស្ថិតិ តាម​ភូមិ​គោលដៅ​ក្នុង​តំបន់​ប្រឈម និង​គ្រុនចាញ់​មាន​ចំនួន​១២០​ភូមិ​(​មានស្រុក​ទឹកផុស​, បរិបូណ៌​,​សាមគ្គី​មានជ័យ​,​រលាប្អៀរ​,​និង​កំពង់លែង​) ស្មើ​និង​ប្រជាពលរដ្ឋ​ចំនួន​៨៣.៦៥៥ នាក់​ស្មើ និង​២១.៩៦៦​គ្រួសារ​ដែល​ក្នុង​មួយ​គ្រួសារ​ត្រូវ​ទទួលបាន​មុង​អង្រឹង​១​និង​មុខ​គ្រែ ដេក​២​នាក់​១​។​

​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានអនុម័ត​ធ្វើការ​លប់បំបាត់​ជំងឺគ្រុនចាញ់​អោយអស់​នៅក្នុង​ឆ្នាំ​២០២៥​។ ដើម្បី​ឆ្ពោះទៅ​លប់បំបាត់បាន​ជំងឺគ្រុនចាញ់​នៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ក្នុងការ​លប់បំបាត់​មេរោគ​គ្រុនចាញ់​គ្រប់​ប្រភេទ នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា​អោយបាន អស់​នៅ​ឆ្នាំ​២០១៥​នេះ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល អោយសំរេចបាន​លទ្ធផល ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់ ប្រឈម និង​ជំងឺគ្រុនចាញ់​ទូទាំង​ខេត្តកំពង់ឆ្នាំង​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​អោយ បានល្អ​និង​ក្រុមគ្រួសារ​ត្រូវធ្វើ​យ៉ាងណា​ជៀសអោយផុត​ពី​ជំងឺគ្រុនចាញ់​ដ៏​កាច​សាហាវ​នេះ​ដើម្បី​ការពារ​បាន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គេង​ក្នុង​មុង​ជាប្រចាំ​ចៀសវាង​យក​មុង​ទៅប្រើ​ប្រាស់​ខុស​ទិសដៅ និង​បើ​សង្ស័យថា​ខ្លួន​មាន​ជំងឺគ្រុនចាញ់​សូម​ទៅពិនិត្យ​និង​ព្យាបាល នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​អោយបាន​ទាន់ពេលវេលា​៕​ដោយ រិ​ទ្ធិ ជ័យ ​ ​ ​

KA-23-05-2015-34 KA-23-05-2015-36


http://ift.tt/1SJfhja
ប្រជាពលរដ្ឋ​ឃុំ​ក្បាលទឹក​ទទួល​មុង​គ្រែ​ចំនួន​១.៦៥៧​មុង និង​មុង​អង្រឹង​ចំនួន​៧៤៥​មុង​ ​ពី​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​ឃុំ​ក្បាលទឹក​ទទួល​មុង​គ្រែ​ចំនួន​១.៦៥៧​មុង និង​មុង​អង្រឹង​ចំនួន​៧៤៥​មុង​ ​ពី​រាជរដ្ឋាភិបាល Reviewed by yim PH on 4:45 PM Rating: 5

Entertainment

ads
Powered by Blogger.