រថយន្ត Ford Fiesta ដ៏ស្រស់ស្អាតកំពុងបង្អួតរាងគ្នានៅមុខមជ្ឈមណ្ឌលតាំងលក់រថយន្ត ហ្វដ
រថយន្ត Ford Fiesta ដែលមានរូបរាងយ៉ាងស្រស់ស្អាត និងគួរឱ្យទាក់ទាញសាកសមឥតខ្ចោះសម្រាប់យុវវ័យសម័យថ្មី បាននឹងកំពុងបង្អូតរូបរាងយ៉ាងស្រស់ស្អាតនៅខាងមុខមជ្ឈមណ្ឌលតំាងលក់រថយន្តហ្វដ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា មាននៅតាមបណ្តោយផ្លូវព្រះមុនីវង្សទល់មុខក្រសួងដែនដីនគរោបនីយកម្មនិងសំណង់។
រថយន្តនេះបានរចនាឡើងជាមួយនឹងរូបរាងតូច ដែលគួរឱ្យទាក់ទាញ ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់យុវវ័យក្នុងការបើកចូលចតនៅតាមទីកន្លែង ដែលតូចចង្អៀត។ គួរបញ្ជាក់ផងដែរថា រថយន្តនេះបានរចនាឡើងបែបស្ព័របំពាក់ទៅដោយទ្វារចំនួនប្រាំមានច្រើនពណ៌អាចជ្រើសរើសបានដូចជា ស ខៀវ ក្រហម ខ្មៅ ទឹកប្រាក់ ជាដើម។
ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយនឹងកៅអីដែលមានផាសុកភាពបច្ចេកវិទ្យាទំនើបទាន់សម័យជាមួយនឹងការបញ្ឆេះរថយន្តដោយ មិនបាច់ប្រើសោរ ការផ្សារភ្ជាប់ការកម្សាន្តពីរថយន្តទៅកាន់ទូរសព្ទដៃដូចជា ការចាក់តន្រ្តី និងធ្វើការហៅទូរសព្ទចូលនិងចេញបានយ៉ាងងាយស្រួល។
ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនទំហំ 1.0L EcoBoost ដែលជួយសន្សំសំចៃសាំង និងជួយការពារបរិស្ថានដែលផ្តោតទៅលើស្តង់ដារនៃការផលិតរថយន្តរបស់ ហ្វដ។ គួរបញ្ជាក់ផងដែរថា គ្រប់ប្រភេទនៃរថយន្តទំាងអស់ត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ទៅលើប្រព័ន្ធសុវត្ថិភាពជាពិសេស ដោយឆ្លងកាត់ការសាកល្បងលើលក្ខខណ្ឌសុវត្ថិភាពជាច្រើន ជាពិសេសប្រព័ន្ធសុវត្ថិភាពដែលបានបំពាក់នៅលើរថយន្ត Ford Fiesta នេះផងដែរ។
ជាមួយនឹងរូបរាងដ៏គួរឱ្យទាក់ទាញ ព្រមទាំងមុខងារជាច្រើនរបស់រថយន្ត Ford Fiesta បានធ្វើឱ្យរថយន្តនេះក្លាយជារថយន្តដែលសាកសមឥតខ្ចោះសម្រាប់យុវវ័យក្នុងការបើកបរទៅលើផ្លូវក្នុងទីក្រុងដែលមានលក្ខណៈចង្អៀតនិងស្ទះចរាចរណ៍ជាដើម។
សម្រាប់ព័តមានបន្ថែមទាក់ទងនិងសេវាកម្មបង់រំលោះនិងព័ត៌មានលម្អិតទាក់ទងនិងរថយន្តសូមទាក់ទងមកកាន់លេខទូរសព្ទ ០១២ ៣៣៣ ៩៧៥។
ព័ត៌មានសម្រាប់អ្នកសារព័ត៌មាន
អំពីក្រុមហ៊ុន Ford ប្រចាំកម្ពុជា
ក្រុមហ៊ុន Ford បានប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១៥ឆ្នាំមកហើយ ហើយបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់នៅលើទីផ្សារចាប់តាំងពីការចាប់ផ្តើមអាជីវកម្មជាលើកដំបូងមកម្ល៉េះ។ ក្រុមហ៊ុនFord និងក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនដៃគូយូរអង្វែងរបស់ខ្លួន បានបង្កើតនូវអគារតាំងបង្ហាញរថយន្ត ហាងលក់គ្រឿងបន្លាស់ និងមជ្ឈមណ្ឌលសេវាជួសជុល ជាច្រើនកន្លែងនៅទូទាំងប្រទេស ព្រមទាំងបាននាំចូលនូវរថយន្តជាច្រើនប្រភេទមកកាន់ទីផ្សារកម្ពុជា។
អំពីក្រុមហ៊ុន អ អិម អេ ខេមបូឌា
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនខ្នាតអន្តរជាតិ ហើយមានដំណើរការនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភពលោក មកប្រទេសកម្ពុជា និងមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការផ្តល់សេវាកម្មដ៏ល្អប្រសើរដល់អតិថិជនរបស់ខ្លួន។ អ អិម អេ ខេមបូឌា ក៏បានផ្តល់ការបណ្តុះបណ្តាល និងឱកាសការងារដល់ប្រជាជនកម្ពុជាជិត១៦០០នាក់ និងជាកន្លែងដែលមានបរិយាកាសការងារល្អប្រសើរ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
ផលិតផល និងសេវាកម្ម ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងផ្តល់ជូនរួមមាន៖
-ផលិតផលរថយន្ត Ford, Jaguar, Land Rover
-ប្រភេទគ្រឿងយន្ត John Deere, JCB Fuso, CAMC, Dressta
-ផ្នែកផលិតផលចម្រុះ TCM, JLG, DEXION,Megger, Karcher and 3M, and MS PALLET
-ចំណីអាហារ Express Food Group (EFG):The Pizza Company, Costa Coffee, BBQ Chicken, Dairy Queen, Swensen’s, Kripy Kreme
-សេវាជួលរថយន្ត AVIS Car Rental
-សេវាផ្តល់ហិរញ្ញប្បទានសម្រាប់ការជាវផលិតផលរបស់ក្រុមហ៊ុន RMA Finance Services
-សេវាជួសជុលរថយន្តទំនើបៗ និងរថយន្តទូទៅ
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia-Ford Division)
មហាវិថីព្រះមុនីវង្សៈ អគារលេខ៤៤៤ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។
សម្រាប់ការទាក់ទងទិញរថយន្ត និង ការប្រឹក្សាព័ត៌មានផ្នែកលក់រថយន្ត ហ្វដ (Ford)
សូមទូរសព្ទមកកាន់លេខៈ ០១២-៣៣៣ ៩៧៥ឬ ០២៣ ២១៤ ២១៤
សម្រាប់ការទាក់ទងព័ត៌មាន និងកិច្ចការសារធារណៈ
សូមទូរសព្ទមកកាន់លេខៈ ០៧៧ ៦៦៦ ៨៩២ ឬ ចូលទៅកាន់គេហទំព័ររបស់ ក្រុមហ៊ុន Ford ប្រចាំកម្ពុជាតាមរយៈ http://ift.tt/1mDEF74។
អត្ថបទ៖ ពាណិជ្ជកម្ម
http://ift.tt/1BAcFQ9