Insurance

728x90

ខណៈ​ផ្ទះ​កំពុង​ភ្លើង​ឆេះ​បំផ្លាញ​ម្ចាស់ផ្ទះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ភ័យ​ដួលសន្លប់​

​ខេត្តរតនគិរី​៖ លំនៅដ្ឋាន​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី​ម្នាក់​ដែលមាន​ទីតាំង​ខាងក្រោយ​ផ្សារ​បាន​លុង ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ត្រូវបាន​ភ្លើង​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ័យឆោឡោ​ពេញ​ផ្សារ​ក្រុង​បាន​លុង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ។ ប្រភព​ជំហាន​ដំបូង​បាន​អះអាងថា​បណ្តាលមកពី​ទុសេ​ច​ន្ត​រ​អគ្គីសនី ផ្តើម​ចេញពីផ្ទះ​មន្ត្រី​ប៉េអឹម​ឈ្មោះ ទុយ គឹមហួន ដែល​ផ្ទះ​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ស័ង្កសី ទំហំ​ទទឹង​៨​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ​។

ក្រោយពេល​កើតហេតុ​ប្រមាណ​ជាង​២០​នាទី គេ​ឃើញ​រថយន្ត​មួយគ្រឿង​បានមក​ដល់ ប៉ុន្តែ​ប្រើការ​មិនកើត​ឡើយ​។ ហើយ​ប្រហែលជា​២០​នាទី​ទៀត​ទើប​មាន​រថយន្ត​មួយគ្រឿង​ទៀត​មកដល់ ប៉ុន្តែ​មានការ​យឺតយ៉ាវ​ដោយសារ​កកស្ទះ​ចរាចរណ៍​ណែន​តាន់តាប់​មនុស្ស​ម្នាល​ចោមរោម​មើល ហេតុការណ៍​នោះ ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​ដល់​កន្លែងកើតហេតុ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា បណ្តាល​ឲ្យ​ផ្ទះ​ពីរ​ល្វែង​សងខាង​ទទួលរង​នូវ​ការឆាប់ឆេះ​ផ្សែង​រោលៗ មិន​បណ្តាល​ឲ្យ​ឆាប់ឆេះ​ធ្ងន់ធ្ងរ​នោះទេ​។ ​ ​

​ប្រភពពី​កន្លែងកើតហេតុ​ពេល​ភ្លើង​កំពុង​ឆាប់ឆេះ​ជំហាន​ដំបូង​មាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ​ទុយ គឹមហួន ជាម​ន្ត្រី​ប៉េអឹម​មានការ​តក់ស្លុត​រហូត​សន្លប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្នុងពេល​កើតហេតុ​។ បន្ទាប់ពី​មាន​ហេតុការណ៍​ភ្លើង​កំពុង​ឆេះ​គេ​សង្កេតឃើញ​ការ​ជញ្ជូន​ចេញ​ជំលៀស​សុទ្ធសឹងតែ​ជា​គ្រឿង​សង្ហា​រឹម​ខ្នាត​យក្ខ​ធ្វើ​អំពី​ឈើ​ប្រណីត​និង​ឈើ​ប្រណីត​មិនទាន់​កែច្នៃ​មួយចំនួនទៀត​ដឹក​តាម​រថយន្ត​ជា​បន្តបន្ទាប់​។ ហើយ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះល្វែង​ជាប់ៗ​គ្នា​កន្លែង​ដែល​កំពុង​ឆេះ​ក៏​មមាល​ញឹក​ក្នុងការ​ជញ្ជូន​សម្ភារៈ​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន​ចេញពី​ក្នុងផ្ទះ​ដាក់​តាម​ដងផ្លូវ​។ ទោះយ៉ាងណា​ក្នុង​ហេតុ​ការ​អគ្គិភ័យ​ឆាប់ឆេះ​លំនៅដ្ឋាន​មួយ​នេះ​ពុំទាន់​បានដឹង​ចំនួន​ខូចខាត​សម្ភារៈ ទ្រព្យសម្បត្តិ​ពិតប្រាកដ​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា​ទីតាំង​ដែល​អគ្គីភ័យ​កំពុង​ឆាប់ឆេះ​នេះ​គឺ​ធ្លាប់​ទទួលរង​ការឆាប់ឆេះ​ក្បែរ​បរិវេណ​ផ្ទះ​ជាប់ៗ​គ្នា​នេះ​ចំនួន​៣​លើក​មក​ហើយក៏​បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​ភ្លើង​ឆេះ​នោះ​ទៀតផង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ បូករួម​ទាំង​ករណី​មួយ​នេះ​ទៀត ។ ហើយ​ក្នុង​ខែមិថុនា​នេះ​ក៏មាន​អគ្គីភ័យ​បាន​លេប​ត្របាក់​លំនៅដ្ឋាន​ចំនួន​២​លើក​មក​ដែរ លើកទីមួយ​កើតឡើង​នៅផ្ទះ​លក់​សម្ល​ចា​ណា​ង (​តាម​ភាសា​របស់​ជនជាតិដើម​ភាគតិច​ឡាវ​ធ្លាប់​ហៅ​)​របស់​ឈ្មោះ ថន ធុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​យោធា​តំបន់​ប្រតិ​ប​ការ​សឹក​រង​ខេត្ត ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ហើយ​លើក​ទី​២​កើតឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ផ្ទះ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឈ្មោះ​ទុយ គឹមហួន ដែល​នៅជាប់​ខាងត្បូង​ផ្សារ​បាន​លុង ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នេះ​តែម្តង​។​

​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​សមត្ថកិច្ច​គ្រប់លំដាប់​ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង​៕ លី វណ្ណៈ​

KA-28-06-2015-01 KA-28-06-2015-02 KA-28-06-2015-03


http://ift.tt/1RNJzyZ
ខណៈ​ផ្ទះ​កំពុង​ភ្លើង​ឆេះ​បំផ្លាញ​ម្ចាស់ផ្ទះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ភ័យ​ដួលសន្លប់​ ខណៈ​ផ្ទះ​កំពុង​ភ្លើង​ឆេះ​បំផ្លាញ​ម្ចាស់ផ្ទះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ភ័យ​ដួលសន្លប់​ Reviewed by yim PH on 7:35 AM Rating: 5

Entertainment

ads
Powered by Blogger.