សមត្ថកិច្ចចម្រុះបង្ក្រាបគ្រឿងញៀន៣ករណីផ្សេងគ្នា ចាប់ខ្លួនមនុស្សបាន១០នាក់ សមត្ថកិច្ច២នាក់ត្រូវ ជនល្មើសកាប់របួសស្រាល
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសចំនួន១០នាក់ ជាអ្នកចែកចាជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងករណី ៣រឿងផ្សេងគ្នា ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងនោះពេលចុងក្រោយសមត្ថកិច្ច ចម្រុះរាប់ សិបនាក់បានឡោមព័ទ្ធចាប់ខ្លួនមេគ្រឿងញៀន២នាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ដោយបានវាយបង្អួច បន្ទប់ផ្ទះសំណាក់ទើបចូលចាប់ខ្លួនបាន និងបង្កអោយសមត្ថកិច្ច២នាក់បានរងបួសស្រាដោយសារជនល្មើល កាប់តដៃក្នុងពេលចាប់ខ្លួននោះ។
ករណីបង្ក្រាបជនល្មើសខាងលើនេះ ដឹកនាំដោយលោក ជុន ថារិទ្ធ ស្នងការង នគរបាលខេត្ត និងមានការសម្រប សម្រួលដោយ លោក យូ ទិតវឌ្ឍនៈ ព្រះរាជអាជ្ញា និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសលាដំបូងខេត្ត បាន ធ្វើឡើងតាំងពេញមួយថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៥ ពេលចុងក្រោយចាប់ខ្លួន មេគ្រឿង២នាក់បាន នៅក្នុងផ្ទះ សំណាក់អត់ឈ្មោះ មួយកន្លែងក្នុងភូមិទួលក្រឡាញ់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ ករណីទី១៖ ចាប់ខ្លួនមនុស្សបាន២នាក់ នៅភូមិ ត្រពាំងបីក្រុងកំពង់ឆ្នាំង និងភូមិក្រាំងស្រម៉ ស្រុកទឹកផុស ករណីទី២៖ចាប់ខ្លួនបាន៣នាក់ នៅភូមិស្រែព្រីង ក្រុងកំពង់ឆ្នាំង និងករណីទី៣៖ចាប់ខ្លនមេគ្រឿងញៀន២នាក់ នៅក្នុងផ្ទះជួកមួយកន្លែងណៅក្នុងភូមិទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង។
ជនល្មើសដែលចាប់ខ្លួនបានទាំង១)នាក់នោះគឺ៖ ខាងលើនេះមាន១.ឈ្មោះ អ៊ឹម សុឌី អាយុ៣២ឆ្នាំ មានដិកា ចាប់ ខ្លួនយូរមកហើយពីបទជួញដូរថ្នាំញៀន រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងជាអ្នកកាប់តដៃជាមួយ សមត្ថកិច្ចក្នុងពេលចាប់ខ្លួន ២ឈ្មោះ ទុយ គឹមសឿន អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិម៉ុងបារាំង សង្កា ត់ប្អេរ គេទាំង២ជាមេក្លោងជួញដូរគ្រឿងញៀន និង៣.ឈ្មោះ គាំ ច័ន្ទបូរមី អាយុ២២ឆ្នាំ ជាប្រពន្ធមេក្លោងឈ្មោះ អ៊ឹម សុឌី។សមត្ថកិច្ចបានអោយដឹងថា គ្រឿងញៀនរបស់ជនល្មើសខាងលើនេះភាគច្រើនត្រូវគេបោះចោលក្នុង បង្គន់ ផ្ទះជួល ដែលមានម្ចាស់ឈ្មោះ អ៊ឹម សារុន អាយុ៦៣ឆ្នាំ អស់ទៅហើយ ដែលគ្រឿងញៀននោះមានទឹកសរុបប្រាក់ ជាងមួយម៉ឺនដុល្លា ចំណែកសមត្ថកិច្ចដែលរងរបួសដោយ សារជនល្មើសនេះកាប់តដៃនោះគឺម្នាក់ជា នាយ ការិយាល័យនគរ បាលកម្រិតស្រាលខេត្តម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថខេត្ត។
ទី៤.ឈ្មោះ វង់ រ៉ាវី អាយុ២៨ឆ្នាំ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ៥ .ឈ្មោះ វ៉ាត លឹមហៀង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ៦.ឈ្មោះ សៅ ធីម អាយុ១៥ឆ្នាំ ៧.ឈ្មោះ វ៉ាន់ សុភាព អាយុ១៩ឆ្នាំ គេទាំ២នាក់រស់នៅភូមិផ្សារលើ ៨.ឈ្មោះ ណុំ ម៉ៅ អាយុ១៧ឆ្នាំ រស់នៅភូមិពាម ស្រុកសាម្គីមាជ័យ ៩.ឈ្មោះ នៅ ស៊ុយ ទ្រី អាយុ១៧ឆ្នាំ នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ និង១០.ឈ្មោះ វង់ វិជ្ជា អាយុ១៧ឆ្នាំ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ថ្នាំញៀន២កញ្ចប់តូច ( ថ្នាំញៀន៣កាបូបកាន់ដៃត្រូវ ជនល្មើសដំផ្លាញចោល ) ជញ្ជីងថ្លឹងគ្រឿញៀន៣គ្រឿង ទូរសព្ទ័ដៃ៥គ្រឿង ម៉ូតូ៥គ្រឿង គ្រាប់កាំភ្លើងK54ចំនួន៤គ្រា ប់ កាំបិតចុងស្រួច៣ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀត។ ជនល្មើសទាំង១០នាក់ត្រូវបានសមត្ថកិច្ចជំនា ញ កសាងសំណុំរឿង និងវត្ថុតាង បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Hg6d3b