កូនប្រសារប្រុសស្រវឹងកាប់ម្តាយក្មេកស្លាប់ និងកាប់ប្រពន្ធដាច់ប្រអប់ដៃឆ្វេង ព្យាយាមរត់គេចខ្លួន តែសមត្ថកិច្ចស្ទាក់ចាប់បាន
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីជាម្តាយក្មេកម្នាក់បានស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ចំណែកប្រពន្ធបានរងរបួសប្រអប់ដៃខាងឆ្វេងដោយសារ កូនប្រសារ និងជាប្តី ក្នុងពេលស្រវឹងស្រាមានជម្លោះក្នុងគ្រួសារបានកាប់ប្រហារយ៉ាងព្រៃផ្សៃ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិតាកែវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ក្រោយពេលកើតហេតុ ជនដៃដល់បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្កីមានជ័យ បានអោយដឹងថា៖ ជនដៃដល់ជាកូនប្រសារ និងជាប្តី មានឈ្មោះ ភួង សុង ហៅឡុង អាយុ៣០ឆ្នាំ ចំណែកម្តាយក្មេករងគ្រោះដល់ស្លាប់នៅនឹងកន្លែង មានឈ្មោះ ប៉ាន់ ធីម អាយុ៦០ឆ្នាំ និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់ឈ្មោះ ង៉ូវ សុវណ្ណ អាយុ៣២ ឆ្នាំគ្រួសារ នេះរស់នៅភូមិឃុំកើតហេតុខាងលើ។ គ្រួសារខាងលើតែងតែទាស់គ្នាញឹកញាប់ណាស់ មិនសូវ លស់ ពេល ឡើយ ហើយម្តាយក្មេកបង្គាប់អោយប្រពន្ធលែងលះជាមួយប្តី ទើបគ្រួសារនេះមិនសូវបាន សុខនឹងគ្នា។
លោកអធិការបានដកស្រង់សំដីជនសង្ស័យថា៖ នៅមុនពេលកើត ប្តីប្រពន្ធខាងលើបានឈ្លោះទាស់ សំដីគ្នា យ៉ាងខ្លាំងជាថ្មីម្តងទៀត ពេលនោះម្តាយ ក្មេកមិនបានឃាត់ទេ បែរជាអោយប្រពន្ធកាប់ប្តី ចំណែកម្តាយក្មេកក៏មានកាំបិតនៅដៃមួយដែរ ក្នុងពេលនោះដែរដោយបុរសជាប្តី ស្រវឹងខ្លះផង ណាខឹង និងម្តាយក្មេកកន្លងមកតែងបញ្ចេះ អោយប្រពន្ធលែងខ្លួនផង ទើបទ្រាំមិនបានក៏កាប់ស្ត្រីជាម្តាយក្មេក បណ្តាលអោយស្លាប់នៅនឹងកន្លែង។ ចំណែកប្រពន្ធបានរងរបូសដាច់ប្រអប់ដៃឆ្វេង ត្រូវបានគេដឹកមក សង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែដោយរបួសធ្ងន់ក៏បន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញបន្តទៀត។ ដោយឡែកបុរសជាប្តី និងជាជនដៃដល់បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធចាប់ខ្លួនបាននៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៥ នៅពេលគេកំពុងរត់គេចខ្លួន។
ជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីសាកសួរយកចម្លើយនិងកសាងសំណុំរឿងបន្ថែម និងបញ្ជូនខ្លួនទៅតុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1IN9wio