Insurance

728x90

រថយន្ត​កុង​តៃ​នឺ​បុក​នឹង​រថយន្ត​កុង​តៃ​នឺ​ខូចខាត​ធ្ងន់ធ្ងរ​ទាំងសងខាង​នៅក្នុង​កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បានកើត​មាននៅ​ក្នុង​កំពង់ ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដែល​បង្កឡើង​ដោយ រថយន្ត​ប្រភេទ​កុង​តៃ​នឺ​បើក​បុក​គ្នា ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​គ្រោះថ្នាក់​នោះទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៩ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​កំពុងផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​៖ រថយន្ត​កុង​តៃ​នឺ ក្រុមហ៊ុន​ឈុន ហុង ម៉ាក ហ្វូ​ស្សូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភព ៣​ក​-៤៣៣៥ បើកបរ​ដោយ​ឈ្មោះ ពន្លក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ពាម​ជ័រ ខេត្ត​ព្រះសីហនុ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ពី​ទីតាំង​ស្តុក​កុង​តៃ​នឺ​ឆ្ពោះ​ចេញ​ក្រៅ​កំពង់ផែ​) បាន​បើក​កៀរ​រថយន្ត​ដឹក​កុង​តៃ​នឺ​ដឹកទំនិញ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ម៉ាក​កា​មាស់​ពណ៌​ស ពាក់​ស្លាក​លេខ ភព ៣​ក​-០៧៥១ បើកបរ​ដោយ​ឈ្មោះ អ៊ុក ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ផ្ទាល់ខ្លួន មាន​ទីលំនៅ​ក្រុងព្រះសីហនុ រងរបួស​ស្រាល​។​

ប្រភព​បន្តថា​៖ នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​កា​ម៉ាស់​ពណ៌​ស ឈប់​លើក​កុង​តៃ​នឺ​នៅក្បែរ​កន្លែងកើតហេតុ បន្ទាប់ពី​លើក​កុង​តៃ​នឺ​រួចរាល់​ហើយ គេ​ឃើញ​រថ​យន្តកា​ម៉ាស់​នោះ បើក​ចេញ​ក្នុងទិសដៅ​ចេញពី​កំពង់ផែ ប៉ុន្តែ​គ្រាន់តែ​ងាកក្បាល​រថយន្ត​បាន​ប្រហែល​៣​ម៉ែត្រ ស្រាប់​តែមាន​រថយន្ត​កុង​តៃ​នឺ​ពណ៌​ស​បើក​ចេញពី​ទីតាំង​ស្តុក​កុង​តៃ​នឺ​ក្បែរ​នោះ បាន​បោះពួយ​យ៉ាង​លឿន​ដូច​បើក​នៅលើ​ផ្លូវជាតិ ហើយ​វ៉ា​ក​អើ​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ដែល កំពុង​លើក​កុង​តៃ​នឺ​នៅ​ខាងឆ្វេង​ដៃ ទើប​រថយន្ត​បង្ក​ងាក​មក​ស្តាំ​វិញ​ក៏​បានមក​បុក​រថយន្ត​រងគ្រោះ​តែម្តង បណ្តាលអោយ​ប៉ើង​សើយ​ក្បាល​រថយន្ត​កាម​ម៉ាស់ តែ​សំណាងល្អ​ពុំ​បណ្តាល​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ​។​ ​ ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១១​មិថុនា​នេះ ការដោះស្រាយ​យ៉ាងណា​នោះគេ​នោះ​ពុំទាន់​ដឹង​នៅឡើយ​នោះទេ​៕ សមុទ្រ​ខៀវ​ ​

KA-12-06-2015-04 KA-12-06-2015-05 KA-12-06-2015-06


http://ift.tt/1SapVzg
រថយន្ត​កុង​តៃ​នឺ​បុក​នឹង​រថយន្ត​កុង​តៃ​នឺ​ខូចខាត​ធ្ងន់ធ្ងរ​ទាំងសងខាង​នៅក្នុង​កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ​ រថយន្ត​កុង​តៃ​នឺ​បុក​នឹង​រថយន្ត​កុង​តៃ​នឺ​ខូចខាត​ធ្ងន់ធ្ងរ​ទាំងសងខាង​នៅក្នុង​កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ​ Reviewed by yim PH on 6:50 PM Rating: 5

Entertainment

ads
Powered by Blogger.