Insurance

728x90

ស្ត្រី​វ័យក្មេង​ជា​ប្រពន្ធ​ចង ក សម្លាប់ខ្លួន​ដោយសារ​ភ្លើង​ប្រចណ្ឌ និង​បាន​ថត​សម្លេង​ទុក​ក្នុង​ទូរស័ព្ទដៃ​ផ្តាំ​ប្តី​ថា​៖« បង​មាន​គេ​ហើយ បង​ស្រឡាញ់​គេ​ជាង​ខ្ញុំ ខ្ញុំ​សូម​លា​បង​សិន​ហើយ​»

ខេត្តកំពង់ឆ្នាំង​៖ អណ្តាតភ្លើង​ប្រចណ្ឌ​បាន​ឆេះ​ងំ​ក្នុង​ឱរា​ធ្វើ​ឲ្យ​ការរស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ស្ត្រី​ជា​ប្រពន្ធ​វ័យក្មេង​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន ចោល​ប្តី​ដែល​ខ្លួន​ខំ​ស្រឡាញ់ ដោយបាន​បន្សល់ទុក​ស​ម្លេ​ង​ក្នុង​ទូរស័ព្ទ​រៀបរាប់​ពី​ភាពស្មោះត្រង់​ដែល​ខំ​ស្រឡាញ់​ប្តី តែ​ប្តី​បែរជា​មាន​ស្រី​ថ្មី​ស្រឡាញ់​ជាង​ខ្លួន និង​សុំ​ឲ្យ​ប្តី​ជួយ​ធ្វើបុណ្យ​ឧ​ទិ្ទ​ស​កុសល​ឲ្យ​នាង​រូបនាង​ផង​។ ហេតុការណ៍​ដ៏​សង្វេគ​នេះ​បានធ្វើ អោយ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ នៅផ្ទះ​ខាង​ប្តី ស្ថិតក្នុង​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​និយាយ​ឲ្យ​ដឹងថា​៖ ស្ត្រី​គិត​ខ្លី​រូបនោះ មានឈ្មោះ យ​ន គួ​ន អាយុ​១៩​ឆ្នាំ នាង​មាន​ទីលំនៅ​ភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ក្រោយ​រៀបការ​ហើយ នាង​បានមក​រស់នៅ​ជាមួយ​ប្តី​ឈ្មោះ រិ​ន សុ​វណ្ណា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បាន​បន្តថា​៖ ប្តី​ប្រពន្ធ​ខាងលើនេះ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ទេ​។ មុនពេល​កើតហេតុ​ដោយសារ​មានការ​ឈ្លោះប្រកែក​គ្នា ប្រពន្ធ​បាន​វិល​ត្រឡប់មកផ្ទះ​នាង​នៅ​ភូមិ​អន្លុងត្នោត​វិញ ប៉ុន្តែ​ដោយ សារ​ម្តាយ​នាង​បាន​ណែនាំ​អប់រំ​ជាច្រើន​មក នាង​ក៏​វិលត្រឡប់​ទៅផ្ទះ​ខាង​ប្តី​រស់នៅ​ជាធម្មតា​វិញ​។ ពេល​នៅបាន​២​ថ្ងៃ គឺ​នៅ​យប់​ថ្ងៃទី​២១ ខែមិថុនា ប្តី​ប្រពន្ធ​នេះ​ក៏មាន​ការឈ្លោះគ្នា​ជាថ្មីទៀត រឿង​ប្រពន្ធ​ប្រចណ្ឌ ប្តី ហើយ​យប់នោះ​ប្តី​ក៏​មិនបាន​ដេក​ផ្ទះ​ដែរ គឺ​ទៅ​ដេក​នៅក្រៅ​ផ្ទះ ចំណែក​ប្រពន្ធ​ដេក​ម្នាក់ឯង​។ លុះ​ស្អែក​ឡើង​ថ្ងៃទី​២២ ខែមិថុនា ប្រពន្ធ​បាន​ក្រោក​ពី​ដេក​រៀបចំ​ផ្ទះសម្បែង​លក់ដូរ​ជាធម្មតា ( ផ្ទះ​លក់​កាហ្វេ និង​គ្រឿងទេស ) ហើយ​ម៉ោង​ប្រហែល​៩​ព្រឹក នាង​ជា​ប្រពន្ធ​បាន​ចូល​សម្ងំ​ដេក​ក្នុង​បន្ទប់​វិញ​។

លុះ​រហូតដល់​ម៉ោង​១១​ជាង​ពេលបាយ​ថ្ងៃត្រង់ ឪពុក​ម្តាយក្មេក​មិនឃើញ​នាង​ចេញមក​ហូបបាយ​ទេ ​តែ​ក៏​មិនបាន​ចាប់អារម្មណ៍​ដែរ ព្រោះ​ជា​ទម្លាប់​អោយតែ​ឈ្លោះ​គ្នា​ប្តី និង​ប្រពន្ធ​គឺ​នាង​មិន​ចេញមក​ហូប បាយ​ទេ​។ រហូតដល់​ម៉ោងជាង​២​រសៀល ពេល​ប្តី​ត្រឡប់​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ ក៏​ទៅ​គោះទ្វារ​បន្ទប់​ហៅ​ប្រពន្ធ តែ​មិនឮ​ឆ្លើយ​ថែមទាំង​ដាក់ គ​ន្លិះ​ទ្វារ​ជាប់​ទៀតផង ទើប​មានការ​ឆោ​រ​ឡោ​ឡើង ហើយ​ប្តី​បាន​ឡើង​តាម​ជញ្ជាំង​មើល ឃើញ​ប្រពន្ធ​ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅ​ហើយដោយ​យក​ក្រមា​ចងក និង​ចម្រឹង​ដែក ក្បែរ​គ្រែ​ដេក​។

លោក​អធិការ​បាន​អោយដឹងទៀតថា​៖ ស្ត្រី​ជា​ប្រពន្ធ​មុននឹង​ធ្វើអត្តឃាត​ដោយ​ចង ក សម្លាប់ខ្លួន​នាង​បាន ថត​សម្លេង​យំ​ខ្សឹកខ្សួល ផ្តាំផ្ញើ​ក្នុង​ទូរស័ព្ទ​ទុកអោយ​ប្តី​ដោយ​និយាយថា​៖ “ ខ្ញុំ​សុំទោស​បង​សម្លាញ់​…​អូន ស្រឡាញ់​បង​ខ្លាំងណាស់ …​ដោយសារ​បង​មាន​គេ​ហើយ បង​ស្រឡាញ់​គេ​ជាង​ខ្ញុំ ខ្ញុំ​សូម​លា​បង​សិន ហើយ សូម​បង​កុំ​កំណាញ់​ខ្លាំងពេក ធ្វើបុណ្យ​អោយ​អូន​ផង ” ។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​សព​ស្ត្រី​រូបនោះ​ហើយ បាន​និយាយ​អោយដឹងថា​៖ ស្ត្រី​រូបនោះ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក សម្លាប់ខ្លួន​ពិតមែន និង​បានប្រគល់​សព​នាង​ទៅអោយ​ក្រុមគ្រួសារ ជា​ឪពុកម្តាយ​នាង​នៅក្នុង​ភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច យក​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​យ៉ាង​សោកសង្រេង​បំផុត​ព្រោះតែ​កូន​ល្ងង់ខ្លៅ​៕ រិ​ទ្ធ ជ័យ​ ​

KA-23-05-2015-03 KA-23-05-2015-04 KA-23-05-2015-05 KA-23-05-2015-06


http://ift.tt/1Ng9PB7
ស្ត្រី​វ័យក្មេង​ជា​ប្រពន្ធ​ចង ក សម្លាប់ខ្លួន​ដោយសារ​ភ្លើង​ប្រចណ្ឌ និង​បាន​ថត​សម្លេង​ទុក​ក្នុង​ទូរស័ព្ទដៃ​ផ្តាំ​ប្តី​ថា​៖« បង​មាន​គេ​ហើយ បង​ស្រឡាញ់​គេ​ជាង​ខ្ញុំ ខ្ញុំ​សូម​លា​បង​សិន​ហើយ​» ស្ត្រី​វ័យក្មេង​ជា​ប្រពន្ធ​ចង ក សម្លាប់ខ្លួន​ដោយសារ​ភ្លើង​ប្រចណ្ឌ និង​បាន​ថត​សម្លេង​ទុក​ក្នុង​ទូរស័ព្ទដៃ​ផ្តាំ​ប្តី​ថា​៖« បង​មាន​គេ​ហើយ បង​ស្រឡាញ់​គេ​ជាង​ខ្ញុំ ខ្ញុំ​សូម​លា​បង​សិន​ហើយ​» Reviewed by yim PH on 1:15 PM Rating: 5

Entertainment

ads
Powered by Blogger.