អ្នកចែកចាយថ្នាំញៀនដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានជាមួយនឹងថ្នាំញៀន១៩កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ យុវជនជាអ្នកចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងនគរ បាលការិយាល័យប្រឆាំងគ្រឿងញឿនខេត្តសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបាន ពេលកំពុងធ្វើសកម្មភាព ចែកចាយថ្នាំញឿនដោយដកហូតវត្ថុតាងថ្នាំញឿន១៩កញ្ចប់ធំនិងតូច ។ ករណីបង្ក្រាបគ្រឿងញឿននេះ បានធ្វើឡើងនៅម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅខាងក្រោយផ្ទះសំណាក់ សុដាលីន ស្ថិតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ បក្ខពួកជនល្មើសបានជិះរថយន្តមួយគ្រឿងមកប៉ុនប៉ងរំដោះយកគ្នាគេ ដែលសមត្ថកិច្ចចាប់ខ្លួនបាន តែការប៉ុនរបស់គេធ្វើមិនបានសម្រេច។
លោកវរសេនីយ៍ឯក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើ សបាននិយាយអោយដឹងថា៖ យុវជនជាជនល្មើសខាងលើមានឈ្មោះ ថន សុធារ៉ា អាយុ២៥ឆ្នាំ រស់នៅក្នុង ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងក្រុងកំពង់ឆ្នាំង និងជា កូនរបស់មន្ត្រីសាលាខេត្តដ៏ស្លូតបូតម្នាក់ ដែលគេបានអាណិតដល់រូបគាត់ នៅដែលកូនអកត្តញ្ញូនេះបានក្លាយ ជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំញឿនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ធំ និង៧កញ្ចប់តូច ទូរសព្ទ័ដៃ២គ្រឿង ម៉ូតូហុង ដាសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿង និងថវិការមួយចំនួន។
លោក ជុន ថារិទ្ធ បានអោយដឹងទៀតថា៖ ពេលបង្ក្រាបករណីខាងលើនេះ ជនល្មើសបានហៅបក្ខពួកគេ បើក រថយន្ត មករំដោះខ្លួនគេតែមិនបានសម្រេច ហើយក្រុមជនល្មើសក៏បានបើករថយន្តគេចខ្លួនបាត់ និងបានទូរ ស័ព្ទ មកស្រែកជេរប្រទិចសមត្ថកិច្ចយ៉ាងអសុរស ពេលដែលជនល្មើសជាបក្ខពួកគេ ត្រូវបានសមត្ថ កិច្ចចាប់ ខ្លួន។
ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរយកចម្លើយ នៅការិយាល័យនគរបាលប្រឆាំង គ្រឿងញឿននៃស្នងការនគរបាលខេត្ត និងបានកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូង ខេត្ត ចាត់ការតាមនិតិវិធីច្បាប់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1BH596s