Insurance

728x90

៤​ចំណុច​ជុំ​វិញ​ការ​ប្រកួត​លីក​កម្ពុជា​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​

លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ហើយ​ដោយ​​ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ក្នុង​ដី និង​ក្រៅ​ដី​ (Home/away)​ ប៉ុន្តែ​សម្រាប់​ក្លិប​ទាំង​ឡាយ​​ណា​ដែល​មិន​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ត្រូវ​ប្រកួត​នៅ​ទី​លាន​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា។

 

 May Tolaលោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​បាល់ទាត់​កម្ពុជា

 

លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រាប់​ Sabay ថា ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥​នឹង​ចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៥​ខាង​មុខ​នេះ​។ លោក​បាន​លើក​ឡើង​​នូវ​កត្តា​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​​ចង់​ដឹង​មុន​ការ​ប្រកួត​មក​ដល់។

 

ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​
ការ​ប្រកួត​ត្រូវ​ធ្វើ​ឡើង​លក្ខណៈ​​ក្នុង​ដី​ និង​ក្រៅ​ដី​ពោល​គឺ​ក្លិប​ណា​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​អាច​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​បាន។ ក្លិប​ដែល​អាច​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​បាន​គឺ​មាន​ក្លិប​ភ្នំពេញ​ក្រោន​ ស្វាយរៀង​ ក្រសួង​ការពារ​ជាតិ​ និង​វេស្ទើន​ភ្នំពេញ។ ​ចំពោះ​ក្លិប​ដែល​មិន​មាន​កីឡដ្ឋាន​ផ្ទាល់​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​គឺ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

Cambodian Leagueពាន​រង្វាន់​លីក​បាល់ទាត់​កម្ពុជា

 

ស្នើ​សុំ​កីឡដ្ឋាន​របស់​ក្លិប​ផ្សេង​ធ្វើ​ម្ចាស់​ផ្ទះ​​
សម្រាប់​ក្លិប​ទាំងឡាយ​ណា​ដែល​មិន​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ទេ​ ក្លិប​ទាំង​នោះ​អាច​ស្នើ​សុំ​ដល់​ក្លិប​ណា​ដែល​មាន​កីឡដ្ឋាន​ដើម្បី​រៀប​ចំ​ការ​ប្រកួត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន។ រហូត​ដល់​ពេល​នេះ​ បើ​តាម​លោក ម៉ៃ តុលា​ បាន​ទទួល​ដំណឹង​​គឺ​មាន​ក្លិប​ពីរ​ហើយ​​ដែល​ស្នើ​សុំ​កីឡដ្ឋាន​របស់​ក្លិប​ផ្សេង​ធ្វើ​ម្ចាស់​ផ្ទះ​កឺ​ក្លិប​ បឹងកេត​អង្គរ​ស្នើ​សុំ​ស្តាត​ចាស់​របស់​ក្លិប​ក្រសួង​ការ​ពារ​ជាតិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ក្លិប Cambodian Tiger FC បាន​ស្នើ​សុំ​កីឡដ្ឋាន​វេស្ទើន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

Old-Stadium-World-Cup-2018

ទី​លាន​ស្តាត​ចាស់

 មជ្ឈមណ្ឌល​បាល់ទាត់​បាទី​ធ្វើ​ជា​ទីលាន​កណ្ដាល​មួយ​ខែ​ដំបូង
មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​នៅ​ខេត្ត​តាកែវ​នឹង​ក្លាយ​ជា​ទី​លាន​កណ្តាល​រយៈ​ពេល​មួយ​ខែ​ដំបូង​សម្រាប់​ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​រដូវ​កាល​នេះ។ លោក​អគ្គលេខាធិការ​រង​បញ្ជាក់​ថា ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​មិន​ទាន់​ជួសជុល​រួចរាល់​នៅ​ឡើយ​ទេ​ ដូច្នេះ​រង់​ចាំ​រហូត​ដល់​មួយ​ខែ​ទៀត​ទើប​ជួសជុល​រួច​រាល់​ និង​រៀប​ចំ​ការ​ប្រកួត​បាន។

 

Bati-pitch

ទីលាន​បាល់ទាត់​ជាតិ​បាទី

 

ការ​លក់​សំបុត្រ​ទស្សនា​
រាល់​ការ​ប្រកួត​ទាំង​អស់​ទាំង​នៅ​ទី​លាន​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ និង​នៅ​ទីលាន​របស់​ក្លិប​ដែល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​នឹង​ត្រូវ​លក់​សំបុត្រ​សម្រាប់​អ្នក​ទស្សនា។ លោក ម៉ៃ តុលា បាន​ប្រាប់​ថា ចំពោះ​សំបុត្រ​សម្រាប់​ទស្សនា​​គឺ​សហព័ន្ធ​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ​ជា​អ្នក​រៀប​ចំ​ និង​យក​កម្រៃ​ទាំង​អស់​ ប៉ុន្តែ​ចំពោះ​ការ​កំណត់​តម្លៃ​ និង​ការ​រៀប​ចំ​នានា​ត្រូវ​ពិគ្រោះ​ និង​សហការ​ជា​មួយ​សហព័ន្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​ ព្រម​ទាំង​ដំណើរ​ការ​ដោយ​រលូន។

 

 Selling Ticket-05ទិដ្ឋភាព​លក់​សំបុត្រ​កាល​កម្ពុជា​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក

 

លោក​អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា នេះ​ជា​របត់​ថ្មី​មួយ​ទៀត​សម្រាប់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ដែល​ឈាន​ដល់​ដំណាក់​កាល​រៀប​ចំ​ការ​ប្រកួត​លីក​របស់​ខ្លួន​ជា​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី​បាន​ បើ​ទោះ​ជា​ការ​រៀប​ចំ​រដូវ​កាល​ដំបូង​ ក្លិប​មួយ​ចំនួន​មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ក៏​ដោយ។​ លោក​ថា ៖«យើង​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​ដំបូង​តែង​តែ​មាន​ភាព​រអាក់រអួល​ខ្លះ​ហើយ​ តែ​នេះ​ជា​មោទនភាព​របស់​យើង​មួយ​ដែរ ហើយ​ការ​រៀប​ចំ​ឲ្យ​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ក្លិប​នីមួយ​ៗ​មិន​មែន​ជា​ការងារ​ស្រួល​ទេ​ ដូច្នេះ​យើង​ត្រូវ​ធ្វើ​បណ្តើរ​ៗ»៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

http://ift.tt/1NcLEmt
៤​ចំណុច​ជុំ​វិញ​ការ​ប្រកួត​លីក​កម្ពុជា​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​ ៤​ចំណុច​ជុំ​វិញ​ការ​ប្រកួត​លីក​កម្ពុជា​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​ Reviewed by yim PH on 9:16 AM Rating: 5

Entertainment

ads
Powered by Blogger.