ត្រៀមខ្លួនចូលរួមព្រឹត្តការណ៍ បាខែមខេត្តតាកែវ!
ក្រុមហ៊ុន សែលកាត សហការជាមួយបាខែមកម្ពុជា រៀបចំព្រឹត្តិការណ៍ស្តីអំពីការណែនាំអំពីគំនិតច្នៃប្រឌិតថ្មីៗ ការកម្សាន្តនិងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមជ្ឈមណ្ឌលបង្កើតគំនិតច្នៃប្រឌិត។
ចំពោះអ្នកស្រឡាញ់ផ្នែកបច្ចេកវិទ្យានិងព័ត៌មានវិទ្យាប្រាកដជាត្រៀមខ្លួនចូលរួមជាស្រេចពីព្រោះក្រុមហ៊ុនសែលកាតនិងបាខែមកម្ពុជាកំពុងសហការគ្នាម្តងទៀតដើម្បីរៀបចំព្រឹត្តិការណ៍ បាខែមខេត្តតាកែវដោយសូមធ្វើការអញ្ជើញសាធារណជនគ្រប់រូបចូលរួម។
ព្រឹត្តិការណ៍ បាខែមខេត្តតាកែវនេះរៀបចំឡើងបន្ទាប់ពីទទួលបានការស្វាគមន៍ និងទទួលស្គាល់តាមរយៈព្រឹត្តិការណ៍កន្លងមកកាលពីខែឧសភា នៅខេត្តបាត់ដំបង និងខេត្តរតនគីរី និងខេត្តកំពត កាលពីដើមឆ្នាំ ២០១៥ ដោយត្រូវបានចូលរួមដោយវត្តមានអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា អ្នកបង្កើតគំនិតច្នៃប្រឌិតថ្មី ម្ចាស់អាជីវកម្ម អង្គការនិងសិស្សនិស្សិតដ៏ច្រើនកុះករ។
ដូចទៅនឹងព្រឹត្តិការណ៍ដែលបានរៀបចំកន្លងមក បាខែមខេត្តតាកែវ មានបំណងបង្កើតទម្រង់ បច្ចេកវិទ្យាថ្មីមួយទៀតសម្រាប់សិស្សនិស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យា ដោយត្រូវបានជំរុញលើកទឹកចិត្ត និងឱកាសក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកដែលមានគម្រោង និងគំនិតបង្កើតថ្មីដូចគ្នា។ សម្រាប់ការបង្កើតឡើងរយៈពេល ២ឆ្នាំរបស់ បាខែម កម្មវិធីបានផ្តោត និងចែករំលែកបទពិសោធន៍ពីបុគ្គលជោគជ័យនិងស្ថាប័ននានាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រកួតប្រជែងក៏ដូចជាការបង្កើនគុណភាពផ្នែកបច្ចេកវិទ្យាក្នុងប្រទេស។
ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននូវភាពសប្បាយរីករាយការអប់រំនិងព័ត៌មានដែលនឹងរៀបចំឡើងនៅថ្ងៃទី២៧-២៨ ខែមិថុនា ចាប់ពីម៉ោង៧.៣០ព្រឹកដល់ ៥ល្ងាចនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបង្រៀនខេត្តតាកែវ។ ព្រឹត្តិការណ៍ បាខែមខេត្តតាកែវនឹងមានវត្តមានចូលរួមដោយក្រុមKhmer Unicode Designers, Google Business Group Phnom Penh, InsteddiLad, Open & Development Cambodia, Korea HRD Centre, Aid At Actionនិងស្ថាប័នជាច្រើនទៀត។
យោងតាមសម្តីរបស់លោកប៊ីចន្ទត្រាអ្នកប្រឹក្សាបាខែមកម្ពុជាបានឱ្យដឹងថា”ព្រឹត្តិការណ៍បាខែមខេត្តតាកែវមានគោលបំណងណែនាំបច្ចេកវិទ្យាឈានមុខគេនិងធ្វើឱ្យផ្នែកព័ត៌មានវិទ្យាក្លាយជាផ្នែកដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ យើងមានមោទនភាពណាស់ដែលក្រុមហ៊ុន សែលកាតក្លាយជាដៃគូឧបត្ថម្ភជាថ្មីម្តងទៀតក្នុងការចូលរួមជាមួយពួកយើងក្នុងការបង្កើតការយល់ដឹងអំពីគំនិតច្នៃប្រឌិតថ្មីនិងផ្តល់ជាកន្លែងដើម្បីជាប្រយោជន៍សម្រាប់ជំរុញទឹកចិត្តដល់អនាគតអ្នកបង្កើតគំនិតច្នៃប្រឌិតថ្មី” ។
លោកក៏បានបន្ថែមទៀតថា គ្រប់អ្នកចូលរួមទាំងអស់ មិនគ្រាន់តែទទួលបានឱកាសដើម្បីយល់ដឹងកាន់តែច្បាស់អំពីផ្នែកព័ត៌មានវិទ្យានិងការងារដែលទាក់ទងទៅនឹងផ្នែកនោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការផ្លាស់ប្តូរគំនិតយោបល់ នឹងអនុញ្ញាតឱ្យអ្នកធ្វើការស្រាវជ្រាវបន្ថែមនូវគន្លឹះនិងកម្មវិធីចុងក្រោយបង្អស់ ក៏ដូចជាបង្កើតទំនាក់ទំនងថ្មីនិងការរួមបញ្ចូលគំនិតគ្នាផងដែរ។
លោកLaszlo Barta ប្រធានផ្នែកពាណិជ្ជកម្មសែលកាត បានមានប្រសាសន៍ថាក្រុមហ៊ុនពិតជាមានក្តីសប្បាយរីករាយយ៉ាងខ្លំាងនិងពិតជាកិត្តិយសរបស់ សែលកាតដែលបានក្លាយជាដៃគូថ្មីម្តងទៀតរបស់ បាខែមកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍បាខែមខេត្តតាកែវនេះ។
លោកក៏បានបន្តទៀតថាសែលកាតបានក្លាយជាអ្នកឧបត្ថម្ភដ៏មុតមាំរបស់ បាខែមកម្ពុជាក្នុងរយៈពេល ៣ឆ្នាំជាប់គ្នាកន្លងមក ហើយយើងនៅតែជឿជាក់ថាគំនិតផ្តួចផ្តើមនេះគឺជាទម្រង់បច្ចេកវិទ្យាថ្មីដ៏ល្អបំផុតដើម្បីចែករំលែក និងធ្វើឱ្យពិភពព័ត៌មានវិទ្យាដ៏អស្ចារ្យនេះកាន់តែប្រសើរឡើងមួយកម្រិតទៀត។ សែលកាតជឿថាការផ្តល់ជូនដល់យុវវ័យនូវការយល់ដឹងរួមផ្សំជាមួយចំណេះដឹងនិងឧបករណ៍ផ្សេងៗដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មីគឺពិតជាមានសារៈសំខាន់សម្រាប់ដំណើរការអភិវឌ្ឍផ្នែកនេះ។
ដើម្បីចុះឈ្មោះចូលរួមព្រឹត្តិការណ៍ បាខែមខេត្តតាកែវឬសាកសួរព័ត៌មានបន្ថែមអំពីបាខែមកម្ពុជាសូមចូលទៅកាន់ http://ift.tt/1e4rFLk
អត្ថបទ៖ ពាណិជ្ជកម្ម
http://ift.tt/1e4rHCP