លេចវីដេអូខ្លីបទ “Dr. Pepper” របស់ CL សិចស៊ីដល់កំពូល
វីដេអូរយៈពេល ១៣ វិនាទី ដែលគេសង្ស័យជាការថត MV ចម្រៀងថ្មីរបស់ CL ដែលមានចំណងជើងថា “Dr. Pepper” បានលេចធ្លាយលើបណ្ដាញសង្គម Instagram ដោយបង្ហាញក្បាច់រាំសិចស៊ីដល់កំពូល។
វីដេអូខ្លីនោះត្រូវបាន Upload ឡើងដោយគណនី Instagram មួយដែលមានឈ្មោះថា prettypukefool ហើយម្ចាស់គណនីនេះគឺជាអ្នកថតរូប និង សិល្បករម្នាក់រស់នៅក្នុងទីក្រុង Los Angeles ដែលមានឈ្មោះពិតថា Miller Roridguez។ នៅក្នុងវីដេអូគេឃើញមាននារីមួយក្រុមដេកផ្កាប់មុខនៅលើឥដ្ឋស្លៀកឈុតក្នុងទាំង់អស់ដោយដៃពួកគេកាន់ទឹកក្រូចម្នាក់មួយកំប៉ុង ហើយបញ្ចេញក្បាច់រាំយកគូទអុកនឹងឥដ្ឋ និងមានអ្នកថតវីដេអូម្នាក់តាមថតផង។
ប៉ុន្មានម៉ោងក្រោយមកវីដេអូនោះត្រូវបានគេលុបទៅវិញ ប៉ុន្តែវាបាន Upload ជាថ្មីទៅក្នុងYouTube និងមានមនុស្សរាប់សិននាក់នៅលើពិភពលោកបានចូលមើលវីដេអូនេះ។
ចាំមើល៍ វីដេអូចម្រៀងផ្លូវការរបស់ CL ចេញមានឈុតសិចស៊ីបែបនេះឬអត់? ឬនេះគ្រាន់ជាចចាមអារ៉ាមទេ?
អាន៖ Girls’ Generation សិចស៊ីម្នាក់មួយស្ទីល ក្នុងទស្សនាវដ្ដី Celebrity
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo
Reviewed by yim PH
on
2:46 PM
Rating: