Insurance

728x90

មាស សាលី អន់​ចិត្ត​ពេល​មាន​គេ​ថា​រូប​លោក​ស្រលាញ់​ភេទ​ដូចគ្នា

“បើ​មាន​គេ​ថា​ខ្ញុំ​ស្រលាញ់​ស្រី​ខ្ញុំ​មិន​ថា​អី​ទេ​ ប៉ុន្តែ​អន់​ចិត្ត​ត្រង់​គេ​និយាយ​ថា​ខ្ញុំ​ស្រលាញ់​ប្រុស​”។ នេះ​ជាការ​លើក​ឡើង​របស់ លោក មាស សាលី តារា​ចម្រៀង​មក​ពី​ផលិត​កម្ម​សាន់ដេ ដែល​លោក​​បាន​ឆ្លើយ​តប​ទៅ​នឹង​មហាជន​មួយ​ចំនួន​ចោទ​លោក​ថា ស្រឡាញ់​ភេទ​ដូចគ្នា។

 

សូមចុចអាន៖ តារា​ប្រុស​វ័យ​ក្មេង ហាក់ ប៊ុន្នីស័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថត​ជា​តួ​ លោក ទេព រិន​ដារ៉ូ

សូមចុចអាន៖ ឃុន វុត្ថា ៖​ “អាជីព​​ចម្រៀង​នេះ​ជួយ​ឲ្យ​ជីវភាព​ខ្ញុំ​មាន​ភាព​ប្រសើរ​ជាង​មុន”

សូមចុចអាន៖ មើល​នេះ! តារា​ចម្រៀង ៣ រូប ជិះ​​​រថយន្ត​ទំនើប Lexus 570

 
mach sleep

 

 

ម្ចាស់បទ “​អង្គរក្ស​បេះដូង” បាន​និយាយ​ទៀត​ថា “​ ខ្ញុំ​មិន​មាន​ការ​ខឹង​សម្បារ​អ្វី​ខ្លាំង​នោះ​ទេ ​ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​អន់​ចិត្តតិច​តួច​ព្រោះ​ទាំង​ការពិត​ខ្ញុំ​មិន​បាន​ស្រលាញ់​ប្រុស​ដូច​ដែល​គេ​បាន​លើក​ឡើង​នោះ​ទេ”។
 

មាស សាលី បាន​បញ្ជាក់​​ថា ​លោក​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ មាន​បេះដូង​ស្រលាញ់​មនុស្ស​ស្រី​ជា​គូ​អនាគត ​ប៉ុន្តែ កាល​ដែល​មិន​ទាន់​មាន​គូ អាច​មក​ពី​មិន​ទាន់​ដល់​គូ​ព្រេង​ក៏​ថា​បាន​។
 

ទាក់ទង​ទៅ​នឹង​វិស័យ​សិល្បៈ លោក មាស សាលី បាន​ទទួល​ស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​​ស្ងប់ស្ងាត់​ទីផ្សារ​សិល្បៈ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​បន្ត​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​រក​អ្វី​ដែល​ថ្មី​ប្លែក​ដើម្បី​បម្រើ​អារម្មណ៍​ដល់​ទស្សនិកជន។
 

ចន្លោះ​ឆ្នាំ ២០០៥-២០០៦ លោក មាស សាលី ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​បទ “​អង្គរក្ស​បេះដូង”, “រំចង់ប្រែប្រួល” ​និង​ បទ” ទី​ប្រឹក្សា​ស្នេហ៍” ជាដើម៕

អត្ថបទ៖ ថា ម៉ាលីដា

http://ift.tt/1GH244Q
មាស សាលី អន់​ចិត្ត​ពេល​មាន​គេ​ថា​រូប​លោក​ស្រលាញ់​ភេទ​ដូចគ្នា មាស សាលី អន់​ចិត្ត​ពេល​មាន​គេ​ថា​រូប​លោក​ស្រលាញ់​ភេទ​ដូចគ្នា Reviewed by yim PH on 2:46 PM Rating: 5

Entertainment

ads
Powered by Blogger.