Insurance

728x90

អ្នក​អាច​នឹង​ហួស​ចិត្ត ​ពេល​ដឹង​ការងារ​ដែល​ រ៉ាំបូ​ធ្វើ​មុន​ល្បី​ជា​អ្វី​

តារា​សម្ដែង​ហូលីវូដ​លំដាប់​ A ​លោក​ Sylvester Stallone ​ដែល​គ្រប់​គ្នា​ស្គាល់​ថា រ៉ាំបូ ​​មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា​ទេ ​មុន​ល្បី​ឈ្មោះ​ដល់​ចំណុច​កំពូលដូចសព្វថ្ងៃ។ ​​តារា​សម្ដែង​ឈុត​វាយតប់​ដ៏​មាន​ប្រជាប្រិយ​មាន​កុមារភាព​ដ៏​ជូរចត់។ ​​លោក​ត្រូវ​រស់នៅ​ក្នុង​គ្រួសារ​ដែល​ឪពុកម្ដាយ​ឧស្សាហ៍​ទាស់ទែង​គ្នា ​និង​ចុងក្រោយ​ឈាន​ដល់​ការ​លែងលះ។ ​​​​

 

Sylvester Stallone

 

ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ តារា​សាច់ដុំ​បាន​បន្ត​ចូល​មហាវិទ្យាល័យ​ភ្លាមៗ។ ​ពេល​នោះ​គាត់​បាន​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​អាមេរិក​​ក្នុង​ប្រទេស​ស្វីស​ដោយ​សិក្សា​ជំនាញ​ភាពយន្ត។ ​​បន្ទាប់​មក​ទៀត​ តារា​សម្បូរ​បទ​ពិសោធន៍​រូប​នេះ​បន្ត​ចូល​សាកលវិទ្យាល័យ​ Miami ​​សិក្សា​ជំនាញ​សិល្បៈ​ភាពយន្ត។ ​​តែ​ Stallone ​បាន​បោះបង់​​សញ្ញាប័ត្រ​របស់​ខ្លួន​កណ្តាលទី​​ផ្លាស់​ទៅ​​​រស់នៅ​​​ទីក្រុង​ញីវយ៉ក​ដើម្បី​ស្វែង​រក​អាជីព​ជា​តារា​សម្ដែង​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។ ​​​មុន​នឹង​អាជីព​សម្ដែង​ចេញ​ជា​ផ្លែផ្កា​ ​គាត់​ត្រូវ​ធ្វើ​ការងារ​គ្រប់​ប្រភេទ​ដើម្បី​​សម្រួល​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ​​គាត់​ធ្លាប់​ធ្វើ​ជា​អ្នក​លាង​សម្អាត​ទ្រុង​តោ​នៅ​សួនសត្វ​​ Central Park ​អ្នក​នាំ​ភ្ញៀវ​ចូល​កន្លែង​នៅ​រោងកុន ​និង​ធ្លាប់​សម្ដែង​កុន​អាសអាភាស​ដែល​មាន​ចំណងជើង​ថា ​”A Party at Kitty and Studs” ​ក្នុង​ឆ្នាំ ​១៩៧០​ ទៀត​ផង៕

 

អាន៖ ​អ្នក​និពន្ធ​ចម្រៀង​ក្នុង​រឿង​កប៉ាល់​ Titanic ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

 

ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​wonderslist​

http://ift.tt/1BAcFPX
អ្នក​អាច​នឹង​ហួស​ចិត្ត ​ពេល​ដឹង​ការងារ​ដែល​ រ៉ាំបូ​ធ្វើ​មុន​ល្បី​ជា​អ្វី​ អ្នក​អាច​នឹង​ហួស​ចិត្ត ​ពេល​ដឹង​ការងារ​ដែល​ រ៉ាំបូ​ធ្វើ​មុន​ល្បី​ជា​អ្វី​ Reviewed by yim PH on 4:01 PM Rating: 5

Entertainment

ads
Powered by Blogger.