Insurance

728x90

ទឹកភ្នែកជូតក្បាលជង្គង់ ! ទិញផ្ទះថ្មី មានជញ្ជាំង និង ជ្រី ធ្វើពីស្នោ !

ចាត់ទុកជា​រឿង​អស់សំណើច​មួយ​ក៏​ថា​បាន និង ក៏​ចាត់ទុកជា​រឿង​ចុក​ឈាម​មួយ​ក៏​ថា​បាន ដែល​បណ្តា​ម្ចាស់ផ្ទះ​ជនជាតិ​ចិន​រាប់រយ​នាក់ ខកចិត្ត​នៅពេល​ទិញ​ផ្ទះ​ថ្មី បែរ​ជាមាន​ជញ្ជាំង និង ក្បាច់ក្បូរ​ធ្វើ​ពី​ស្នោទៅវិញ ។​

​ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ វេ​ប​សាយ «​សៀង​ហៃ​អ៊ី​ស​» របស់​ចិន បាន​ផ្សាយ​ថា បុរី​ប្រណីត​មួយកន្លែង​ក្នុង​មណ្ឌល​សាន​ហ្ស៊ី ប្រទេស​ចិន ដែល​មើល​ពី​ចម្ងាយ​ទៅ ស្អាត​អើយ​សែន​ស្អាត គ្មាន​ទាស់​ត្រង់ណា ប៉ុន្តែ​មិន​អ៊ីចឹង​ឯណា​លោក​អើយ​! វា​បែរជា​ធ្វើឱ្យ​អ្នកទិញ​ស្រងាកចិត្ត នៅពេល​ពួកគេ​ចូល​ត្រួតពិនិត្យ​ផ្ទះ​ថ្មី មុន​ទទួល​កម្មសិទ្ធិ ស្រាប់តែ​ក្បាច់ក្បូរ (​ជ្រី​) ផ្នែក​ខាងក្រៅ​ផ្ទះ ធ្វើ​ពី​ស្នោ​ទៅវិញ ដែល​តាម​ធម្មតា​គេ​រៀប​ឥដ្ឋ ឬ បូក​ស៊ីម៉ង់ត៍ សម្រាប់ធ្វើ​ជ្រី មិនតែប៉ុណ្ណោះ ជាតិ​ស្នោ វា​ងាយ​នឹង​ឆេះ​ទៅទៀត ។​

​ជួប​បញ្ហា​បែបនេះ ក្រុម​ម្ចាស់ផ្ទះ​បានរួម​គ្នា​តវ៉ា បដិសេធ​មិន​ទទួលយក​គម្រោង​ផ្ទះ​នេះ ដោយសារ​ការប្រមាថ​មើលងាយ និង មិន​ស្មោះត្រង់​របស់​ម្ចាស់​គម្រោង ដែល​បោកប្រាស់​លក់​ផ្ទះ​មិន​តាម​ស្តង់ដារ ៕

image003

 

មើលពីចំងាយ ល្អគន់ តែបើចាប់បោច បានដឹងថាស្នោសោះ !

image004

image005

image007

 

ឃើញសភាពបែបនេះ អ្នកទិញខកចិត្តធំ

image008

ស្នោក្បាច់ត្រូវគេដុតសាក


http://ift.tt/1LfBCBi
ទឹកភ្នែកជូតក្បាលជង្គង់ ! ទិញផ្ទះថ្មី មានជញ្ជាំង និង ជ្រី ធ្វើពីស្នោ ! ទឹកភ្នែកជូតក្បាលជង្គង់ ! ទិញផ្ទះថ្មី មានជញ្ជាំង និង ជ្រី ធ្វើពីស្នោ ! Reviewed by yim PH on 1:12 AM Rating: 5

Entertainment

ads
Powered by Blogger.