ក្រុមចោរប្រដាប់អាវុធវៀតណាមមួយក្រុមមួយយប់លួចកាណូត១គ្រឿងនិងម៉ាស៊ីន៥គ្រឿងសមត្ថ កិច្ចចម្រុះរកឃើញតែសម្ភារៈ និងគ្រាប់កាំភ្លើងអាកា៤បង់ ឯក្រុមចោររត់គេចខ្លួនអស់
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់តាសែងតាមដងទន្លេ ក្នុង១យប់ថ្ងៃទី២៦ ខែសីហា បានបាត់កាណូតបាឡា១គ្រឿង និងម៉ាស៊ីនកាណូត៥គ្រឿង នៅព្រឹកឡើងថ្ងៃទី២៧ ខែសីហា ពួកគាត់មានគ្នា៣នាក់តាមរកឃើញចោរជនជាតិវៀតណាម១ក្រុមគ្នា៥នាក់ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កំពុងរើរុះបំបែកម៉ាស៊ីនកាណូតយកលក់ ពេលគាត់ប្តឹងសមត្ថកិច្ចចម្រុះទៅចាប់បានតែសម្ភារៈមកវិញ និងបង់កាំភ្លើងអាកា៤បង់និងគ្រាប់អាកា៨៦គ្រាប់ ពួកក្រុមចោរដឹងខ្លួនបានរត់គេចបាត់អស់។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយឲ្យដឹងថា៖ មេចោរដែលមានអាវុធខាងលើនេះមានឈ្មោះ វៀង យ៉ាំងភឿកអាយុ៣៨ឆ្នាំរស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង រូបគេជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធគារចំនួន៣លើកពីបទលួច។តាមការស្រាវជ្រាវរបស់សមត្ថកិច្ចចម្រុះ ក្នុងករណីខាងលើនេះពួកក្រុមចោរមានគ្នា៥នាក់បានធ្វើសកម្មភាពលួចយកកាណូតប៉ាឡាស្មាច់១គ្រឿង និងម៉ាស៊ីន៥គ្រឿងពីភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅចន្លោះម៉ោង២៤យប់ដល់ម៉ោង៦ភ្លឺ យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ហើយនាំយកមកលាក់ទុកនៅលើផ្ទះបណ្តែតទឹករបស់មេចោរឈ្មោះ វៀង យ៉ាំងភឿក។ ព្រឹកឡើងនៅពេលម្ចាស់កាណូត៣នាក់ នាំគ្នាដើររកនៅព្រឹកថ្ងៃទី២៧ ខែសីហា ក៏បានឃើញ បក្ខពួកក្រុមចោរគ្នា៥នាក់កំពុងដោះបំបែកម៉ាស៊ីនកាណូតដើម្បីយកទៅលក់ ពេលពួកវាឃើញពួកគាត់ ជាម្ចាស់កាណូតពួកវាបានបំបែកគ្នាគេចខ្លួចបាត់។
ក្រោយពេលទទួលបានបណ្តឹងខាងលើនេះសមត្ថកិច្ចចម្រុះមាននគរបាលស្រុករលាប្អៀរ នគរបាលក្រុងកំពង់ឆ្នាំង និងនគរបាលព្រហ្មទណ្ឌ័កំរិតស្រាលខេត្ត បានសហការគ្នាប្រតិបត្តិការ ចុះទៅដល់លំនៅដ្ឋានរបស់មេចោរមុខឈ្មោះ វៀង យ៉ាំងភឿកនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា នៅក្នុងផ្ទះជនល្មើស សមត្ថកិច្ចដកហូតបានបាឡាស្មាច់១គ្រឿង ម៉ាស៊ីនសាំង៤គ្រឿង ជើងម៉ាស៊ីន៤គ្រឿង អាគុយ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ទូរស័ព្ទ១គ្រឿង បង់អាការ៤បង់ គ្រាប់អាកា៨៦គ្រាប់ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនធំ ចំណែកម៉ាស៊ីនកាណូត១គ្រឿងទៀត ដែលបានបាត់ក្នុងយប់ជាមួយគ្នារកមិនទាន់ឃើញនៅឡើយ។ នៅក្នុងពេលនោះដែលសមត្ថកិច្ចបានបង្ហាញរូបថតប្រពន្ធរបស់ឈ្មោះ វៀង យ៉ាំងភឿក មានឈ្មោះ វៀង ធីថេប អាយុ៣៥ឆ្នាំ ដែលទើបតែចេញពីពន្ធគារខេត្ត ដោយជាប់ចោទពីបទប្រើប្រាស់ថ្នាំញៀន រូបគេក៏បានគេចខ្លួនបាត់ពីមូលដ្ឋានជាមួយប្តីផងដែរ។
ដោយឡែកប្រជាពលរដ្ឋដែលជាម្ចាស់កាណូតនិងជាម្ចាស់ម៉ាស៊ីនទាំង៤នាក់មាន១ឈ្មោះ ហុង រ៉ាម៉ន អាយុ២៥ឆ្នាំ ២ឈ្មោះ ប៉ុន ចាន់សុខ អាយុ៤០ឆ្នាំ ៣ឈ្មោះ កយ សឿន អាយុ៣០ឆ្នាំ ៤ឈ្មោះ នុត ស៊ីថុន អាយុ៣៥ឆ្នាំ ពួកគាត់រស់នៅក្នុងភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ពួកគាត់ក៏បានមកពិនិត្យមើលសម្ភារៈរបស់ពួកគាត់ដែលសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅក្នុងស្នការដ្ឋាននគរបាលខេត្តផងដែរ នៅពេលថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ ដើម្បីធ្វើលិខិតសុំយកសម្ភារៈគាត់ទៅវិញ។
ជនល្មើសឈ្មោះវៀង យ៉ាំងភឿក និងបក្សពួក៤នាក់ទៀត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស លាក់ទុកនឹងប្រើប្រាស់អាវុធគ្រាប់ខុសច្បាប់ ចែកចាយជួញដូរនិងប្រើប្រាស់ថ្នាំញៀន និងបានបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការខេត្ត ដើម្បីសុំដីការស្វែងរកចាប់ខ្លួនជនល្មើសនិងបក្ខពួក យកមកផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1fLYq0l