ស្ត្រីម្នាក់ឈប់រថយន្តភ្លេចចាក់សោរទ្វារចូលទិញថ្នាំពេទ្យក្នុងឱសថស្តានត្រូវចោរលួចយក កាបូបក្នុងរថយន្តបាត់លុយជាង២ពាន់ដុល្លារ
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីអ្នកទីក្រុងភ្នំពេញម្នាក់ត្រូវចោរលួចកាបូបក្នុងរថយន្តបាត់លុយជាង២ ពាន់ដុល្លារ ខណៈពេលគាត់ឈប់រថយន្តភ្លេចចាក់ចោរទ្វាររថយន្ត ចូលទិញថ្នាំពេទ្យ ក្នុងឱសថស្ថានឈ្មោះ សង្គ្រោះ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលករណីនេះបានកើតឡើងនៅម៉ោង១២និង១៥ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
ស្ត្រីរងគ្រោះឈ្មោះ ផេង សេងពៅ អាយុ៤១ឆ្នាំ បាននិយាយអោយអ្នកយកព័ត៌មាន យើង និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្អេរ ក្រុងកំពង់ឆ្នាំងថា៖ គាត់នៅរស់ក្នុងទីក្រុងភ្នំពេញ នៅម៉ោង១២និង១៥នាទី ថ្ងៃត្រង់ទី២០ ខែសីហា ឆ្នាំ២០១៥ គាត់បានបើករថយន្តម៉ាកនី សាន់ណាវ៉ារា ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2W– 6903 មកឈប់មុខហាងលក់ទូរស័ព្ទមួយកន្លែងឈ្មោះ អ៊ួង ប៊ុនឡុង ហើយចុះដើរចូលទិញថ្នាំពេទ្យ ក្នុងឱសរថស្ថានឈ្មោះសង្គ្រោះ ដោយភ្លេចចាក់សោរទ្វាររថយន្ត។ ពេលទិញថ្នាំពេទ្យរួចត្រឡប់មករថយន្តវិញ ក៏បាត់កាបូបដៃមួយ ដែលក្នុងនោះមានលុយប្រមាណជាង២ពាន់ដុល្លារ។
រូបនាងបានបញ្ជាក់អោយដឹងទៀតថា៖ភិនភាគចោរដែលបានលួចយកកាបូបក្នុងរថយន្តនោះអ្នកលក់ទូរស័ព្ទហាងឈ្មោះ អ៊ួង ប៊ុនឡុង បាននិយាយអោយនាងដឹងថា ចោរ រូបនោះជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់មួកសុវត្តិភាពពណ៌ខ្មៅ ពាក់អាវពណ៌សាច់ ស្លៀកខោវែងពណ៌ខ្មៅ ក្រោយពេលលួចកាបូបបានជិះម៉ូតូទិសដៅមកផ្សារលើ ហើយ នាងក៏បានបើករថយន្តតាមមកដល់មុខធនាគារខេត្តសង្កាត់ប្អេរក៏បានរាយការណ៍អោយនគរបាលប៉ុស្តិដែលប្រចាំការនៅទីនោះ។
នៅពេលទទួលបានព័ត៌មាននេះសមត្ថកិច្ច បានរាយការណ៍ជូនលោកអធិការនគរបាល ក្រុងកំពង់ឆ្នាំង និងបានបញ្ជា អោយកម្លាំងសមត្ថកិច្ចគ្រប់ប៉ុស្តិ៍ ក្នុងក្រុងចេញពួនស្ទាក់ ប្រមាញជនល្មើស តាមផ្លូវសំខាន់ៗ ប៉ុន្តែជាងមួយម៉ោងកន្លងមកសមត្ថកិច្ចរកមុខសញ្ញាជនល្មើសមិនឃើញឡើយ។
ករណីនេះសមត្ថកិច្ចបានចុះទៅពិនិត្យមើលកាម៉ារាសុវត្តិភាពរបស់ឱសថស្ថាន យី ហោសង្គ្រោះ លទ្ធផលមិនបានឃើញភិនភាគចោររូបនោះច្បាស់នោះទេ ព្រោះតែរថយន្ត ដាក់នៅឆ្ងាយ ហើយចោរក៏បានពាក់មួកឃ្លប់សុវត្តិភាពជិតមុខមាត់ទៀត។បញ្ហានោះកាល ពី៤ខែមុនក៏ធ្លាប់មានចោរលួចកាបូបលុយក្នុងរថយន្ត ដែលភ្លេចចាក់សោរដូចករណីខាងលើនេះដែរ។ ហេតុនេះស្នើសុំប្រជាពលរដ្ឋជាម្ចាស់រថយន្តប្រុងប្រយត្ន័អោយបាន ខ្ពស់ ព្រោះពួកចោរលួចលុយកាក់ក្នុងរថយន្តមកធ្វើសកម្មភាពដល់ខេត្តកំពង់ឆ្នាំងហើ យ ដែលពួកវាតាមឃ្លាំមើលយើងពេលធ្វេសប្រហែសវានិងលួចយើងភ្លាម៕ រិទ្ធិ ជ័យ
http://ift.tt/1hssfVq