Insurance

728x90

រថយន្ត​យី​ឌុប​ដឹកអុស​លើស​ចំណុះ​បើក​លឿន​ពេក​ដល់​ផ្លូវបត់​មិន​រួច​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ របួស​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​២​នាក់​បាន​រងរបួស​ស្រាស​ក្នុងចំណោម​គ្នា​៨​នាក់​ជិះ​លើ​រថយន្ត ខណៈដែល រថយន្ត​ប្រភេទ​យី​ឌុប ដឹកអុស​លើស​ចំណុះ​មួយគ្រឿង​បាន​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ​លេខ​៥ ដោយ សារ អ្នកបើកបរ​បើក​ចេញពី​ផ្លូវ​ដីក្រហម​ឡើងមក​ថ្នល់ជាតិ​លឿន​ពេក​បត់​ទាំង​បង្ខំ​។ ករណី​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបំបែក​ជា បី​ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ពិនិត្យ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ រថយន្ត​ខាងលើនេះ ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌ ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.0840 បើកបរ​ដោយ ឈ្មោះ ចក់ ជឿន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឧក​ញ្ញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

មុនពេល​កើតហេតុ រថយន្ត​ខាងលើនេះ​បាន​ដឹកអុស​ពេញ​ហៀរ​ទ្រុង មកពី​តំបន់​រ៉ា​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស យកទៅលក់​អោយ​ម៉ូយ​ឡឥដ្ឋ​នៅ​ក្រុងភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ឡើងមក​ថ្នល់ជាតិ​កន្លែងកើតហេតុ ដោយសារតែ​រថយន្ត​មាន​ល្បឿន​លឿន ពេល​បត់​ឡើងមក​ថ្នល់ជាតិ​ក៏បាន​ក្រឡាប់​បះជើង​តែម្តង​។​នៅក្នុង​ហេតុការណ៍​នេះ អ្នកជិះ​ក្នុង​រថយន្ត​មាន​អ្នកបើកបរ ព្រូ និង​កម្មករ​សរុប ៨​នាក់ គឺ​បាន​រងរបួស​ស្រាល​២​នាក់​តែប៉ុណ្ណោះ និង​បាននាំគ្នា​លូន​ចេញ​តាម​កញ្ចក់​រថយន្ត​ទាំង​ព្រល​សឹង​ចុង​សក់​។​

សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖ រថយន្ត​ខាងលើនេះ​ធ្លាប់បាន​ក្រឡាប់​២​ដង​មកហើយ ខ្វះ ដោយសារតែ​អ្នកបើកបរ​ខ្វះ​បទពិសោធន៍ ម៉ាង​ទៀត​មកពី​រថយន្ត​នេះ​ដឹក​ធ្ងន់​ពេក​លើស​ចំណុះ​។ សំណាងល្អ​ហើយ​ដែល​រថយន្ត​នេះ​ក្រឡាប់​តែឯង បើ​ក្រឡាប់​លើ​អ្នកធ្វើដំណើរ​ផ្សេងទៀត​នោះ ពិតជា មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ធ្ងន់ធ្ងរ​ជាពុំខាន​។

ដោយឡែក​គេ​បានអោយដឹងថា​រថយន្ត​ដឹកអុស​ក្នុង​ក្រុម​គេ​នេះ បាន​ដឹកអុស​ជា​រៀងរាល់ថ្ងៃ​ស្ទើរតែ​រូង ផ្លូវ​នៅក្នុង​មូលដ្ឋាន​ឃុំ​ក្រាំង​ស្គារ​ទៅហើយ គ្មាន​ច្បាប់ទម្លាប់​អី​ទេ មិនដឹងថា​ខាង​លោក មេព្រៃ​គាត់​ដឹង ឬ​មិនដឹង​នោះទេ ម្តង​ខ្មោច​ចេញ ម្តង​ខ្មោច​ចូល ខែ​មុន​ឃើញ​ស្ទាក់ចាប់​ទាំង​កណ្តាលយប់ នៅមុខ​សា លា​ខេត្ត តែ​ឥឡូវ​គេ​ដឹក​ទាំង​កណ្តាល​ថ្ងៃ​បែរជា​មើលមិនឃើញ​ទៅវិញ​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​ខាងលើ​ត្រូវបាន​កម្មករ​រើអុស​ចេញ ដើម្បី​យក​រថយន្តស្ទូច​មក​ស្ទួ​ច រថយន្ត ក្រឡាប់​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​រំខាន សួរនាំ​ត្រួត ពិនិត្យ​ការដឹក​អុស​អី​នោះឡើយ ដែល​ទុក​ឱកាស​អោយគេ​រកស៊ី​បំផ្លាញ​ព្រៃឈើ​ម៉ា​ស្រួល​ទៅ​ចុះ​៕ រិ​ទ្ធិ ជ័យ​

KA-31-05-2015-33 KA-31-05-2015-34 KA-31-05-2015-35


http://ift.tt/1N4E40W
រថយន្ត​យី​ឌុប​ដឹកអុស​លើស​ចំណុះ​បើក​លឿន​ពេក​ដល់​ផ្លូវបត់​មិន​រួច​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ របួស​២​នាក់​ រថយន្ត​យី​ឌុប​ដឹកអុស​លើស​ចំណុះ​បើក​លឿន​ពេក​ដល់​ផ្លូវបត់​មិន​រួច​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ របួស​២​នាក់​ Reviewed by yim PH on 11:08 PM Rating: 5

Entertainment

ads
Powered by Blogger.