រដ្ឋបាលជលផលចុះសិក្សាស្វែងយល់អំពីកសិដ្ឋានចិញ្ចឹមអន្ទង់ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ការចិញ្ចឹមអន្ទង់គឺជាមុខរបរមួយអាចលើកស្ទួយជីវភាពគ្រួសារអោយកាន់តែប្រ សើរឡើង ដើម្បីស្វែងយល់អំពីបទពិសោធន៍នេះ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ លោក ហាវ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានរដ្ឋបាលជលផល និងក្រុមការងារ បានចុះមកពិនិត្យសិក្សា ស្វែងយល់អំពីការចិញ្ចឹមអន្ទង់ នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់បានរៀរាប់អំពីបទពិសោធន៍ក្នុងការចិញ្ចឹមអ ន្ទុងរបស់លោកជាង៥ឆ្នាំមកហើយនោះអោយដឹងថា៖ ២ឆ្នាំដំបូងដោយមិនទាន់មានបទពិសោ ធន៍ល្អ ការចិញ្ចឹមអន្ទុងក្នុងកសិដ្ឋានរបស់លោកបានបរាជ័យខាតលុយរាប់ម៉ឺនដុល្លារ។ប៉ុន្តែក្នុង រយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយសារការខិតខំព្យាយាមតស៊ូរៀនសូត្រយកបទពិសោធន៍ មួយចំនួនពីស្រុកជិតខាងមក ការចិញ្ចឹមអន្ទុងរបស់លោកបានមានការរីកចំរើនល្អឡើងវិញ។
នៅក្នុងកសិដ្ឋានរបស់លោក មានអាងចិញ្ចឹមអន្ទង់២៩អាង ដែលអាងនិមួយៗ មានទំហំ ១៨ ម៉ែត្រការ៉េ សព្វថ្ងៃកំពុងចិញ្ចឹមអន្ទង់ចំនួន១៣អាង ក្នុង១អាងៗមានអន្ទុងចំនួន៣០០គីឡូ និងត្រូវចិញ្ចឹមថែទាំអោយចំណីជារៀងរាល់ថ្ងៃ រយៈពេលពី៥ទៅ៦ខែ ទើបទទួលផល។
ជំហានដំបូងលោកបានជ្រើសរើសប្រមូលទិញ ពូជអន្ទុងដំណើបតូចៗ ក្នុង១គីឡូមានត ម្លៃ ៧.០០០រៀល និងមានអន្ទុងជាង៣០ក្បាល ពីប្រជាកសិករក្នុងស្រុកមកដាក់ចិញ្ចឹម ក្នុងអាង ហើយរើសអន្ទុងដាក់តាមប្រភេទ ធំដោយធំ តូចដោយតូច និងនៅក្នុងអាងត្រូវដាក់រនាបឫស្សី៦ ទៅ ៧ផ្ទាំង សំរាប់អោយអន្ទុងដេក។
ការអោយចំណី ក្នុង១ថ្ងៃត្រូវអោយចំណីម្តងអស់ពី៥ទៅ៧គីឡូ ក្នុង១អាងៗ នៅរៀង រាល់ ព្រឹក ជាចំណីធម្មជាតិទិញមកពីប្រទេសជិតខាង និងត្រូវផ្លាស់ប្តូរទឹកក្នុងអាងជារៀងរាល់ ថ្ងៃក្រោយពេលអោយចំណីរួច។ ប្រភពទឹកដែលត្រូវផ្លាស់ប្តូរក្នុងអាងជាទឹកស្អាត ចេញពីអាង ចម្រោះបរិសុទ្ធ ដែលកត្តាទឹកនេះជាបញ្ហាចម្បងក្នុងការចិញ្ចឹម ទើបទទួលផលបានល្អ។
ការប្រមូលផល ក្រោយពីចិញ្ចឹមថែទាំរយៈពេលពី៥ខែទៅ៦ខែ អន្ទុងបានធំធាត់ដោយ ក្នុង១គីឡូមានអន្ទង់ពី៣ទៅ៤ក្បាល ហើយអាចលក់បានថ្លៃពី ១៨.០០០រៀល ទៅ២០.០០០ រៀល នៅតាមទីផ្សារក្នុងស្រុក ហើយក្នុង១ឆ្នាំៗលោកអាចចិញ្ចឹមលក់បានចំនួន១៥តោន។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានវិភាគថា៖ ការចិញ្ចឹម អន្ទង់តាមកសិដ្ឋានធំៗ ត្រូវចំណាយដើមទុនច្រើនរាប់ម៉ឺនដុល្លាទៅលើធុងចំរោះទឹកស្អាត អាង ចិញ្ចឹម ចំណី ឈ្នួលកម្មរ ពេលវេលា និងដើមទុនសំរាប់ទិញអន្ទង់ និងត្រូវមានបទពិសោធន៍ ការតស៊ូព្យាយាម ធត់ធ្មត់ ទើបចំណេញលុយបាន គឺមិនមែនជារឿងងាយពេកនោះទេ។ ប៉ុន្តែគេក៏អាចចិញ្ចឹមអន្ទង់តាមស្រះតូចៗ តាមអាងតូចៗ ជាលក្ខណៈគ្រួសារបានផងដែរ ទៅតាមបទពិសោធន៍ការព្យាយាម និងពេលវេលា៕ រិទ្ធិ ជ័យ
http://ift.tt/1LGUBbh