Insurance

728x90

ចាប់បញ្ជូន​មនុស្ស​៤​នាក់​ឡើង​តុលាការ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ទារលុយ​ពី​ប្រជាពលរដ្ឋ​អារឈើ​ក្នុងព្រៃ​

​ខេត្តមណ្ឌលគិរី​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​បួន​នាក់​ទៅ​តុលាការ ហើយ​កាលពី​វេលា​ម៉ោង ៣ និង​០០​រសៀល​ថ្ងៃទី​៣១ ខែសីហា​២០១៥​។​បន្ទាប់ពី​ជន​ទាំង​០៤​នាក់​នោះ​ត្រូវបាន​មន្ត្រី​យោធា​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ពីបទ​ក្លែងបន្លំ​ឈ្មោះ​អង្គភាព និង​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​អា​ឈើ​នៅ​ចំណុច​រយោង ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា កាលពី​ថ្ងៃទី​៣០​សីហា​២០១៥​។​

លោក ហេង ម៉ា​រ៉ា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានដឹងថា ជនសង្ស័យ​ទាំង បួន​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្រោយពេល​ពួកគេ​បានធ្វើ​សកម្មភាព​ទារលុយ​ពី​ប្រជាពលរដ្ឋ​អារឈើ​ក្នុងព្រៃ​ចំនួន​២០០.០០០​រៀល​ (​ម្ភៃ​ម៉ឺន​រៀល​) ហើយ​ក្នុងចំណោម​មនុស្ស​ទាំង​ពួន​នាក់​នោះ​គឺមាន​មនុស្ស​ម្នាក់​ឈ្មោះ​ជិន គា បាន​អះអាងថា​ខ្លួនគេ​ជាម​ន្ត្រី​យោធា ខេត្ត និង​ជា​កូនចៅ​លោក​ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​។​

លោក​ហេង ម៉ា​រ៉ា បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​បួន​នាក់​ទី​១​ឈ្មោះ ប៉ិន ស៊ី​ណូ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ជាម​ន្ត្រី​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ ទី​២​ឈ្មោះ ថា​ន កុសល់ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រី​អង្គការ អភិរក្ស​ធនធានធម្មជាតិ ទី​៣​ឈ្មោះ ស៊ីម ទូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ទី​៤​ឈ្មោះ ជិន គា​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ជា​អ្នក​នាំ​ផ្លូវ និង​ជា​អ្នក​អះអាងថា​ខ្លួន​ជា​មន្ត្រី​យោធា​ខេត្ត ។​

​ពាក់ព័ន្ធ និង​ករណី​នេះដែរ លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា លោក​ត្រូវតែមាន​ចំណាត់ កា​រលើ​រឿងនេះ​ដើម្បី​ឃាត់ខ្លួន​មនុស្ស​ទាំង​០៤​នាក់​នេះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ណែនាំ​ពាក់ព័ន្ធ​និង​ការ​ក្លែងបន្លំ​យក ឈ្មោះ​អង្គភាព​យោធា​មក​ប្រើ ។ មេបញ្ជាការ​បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​សូមកុំ​យកឈ្មោះ​អង្គភាព ផ្សេងៗ​មកប្រើប្រាស់​ដើម្បី​ប្រយោជន៍​ខ្លួន​៕ ឦសាន​២

KA-01-08-2015-01 KA-01-09-2015-02 KA-01-09-2015-03 KA-01-09-2015-04


http://ift.tt/1JykZON
ចាប់បញ្ជូន​មនុស្ស​៤​នាក់​ឡើង​តុលាការ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ទារលុយ​ពី​ប្រជាពលរដ្ឋ​អារឈើ​ក្នុងព្រៃ​ ចាប់បញ្ជូន​មនុស្ស​៤​នាក់​ឡើង​តុលាការ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ទារលុយ​ពី​ប្រជាពលរដ្ឋ​អារឈើ​ក្នុងព្រៃ​ Reviewed by yim PH on 10:19 PM Rating: 5

Entertainment

ads
Powered by Blogger.