Insurance

728x90

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទ​ស្មើ​ស​ជលផល​បាន​១៤៦​ករណី​នៅក្នុង​ខែសីហា​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​ខែសីហា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​ជលផល​បាន​សហ​ការណ៍​ជាមួយ​ ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​៥​ជាប់​ដង​ទន្លេ​ក្នុង​ខេត្ត​បាន​ ១៤៦​ករណី ចាប់​ជនល្មើស​បាន​១១​នាក់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ផាកពិន័យ​បទល្មើស​នេសាទ​បាន​៩៥.៦០០.០០០​រៀល និង​ចាក់​លែង​ត្រី​ឆ្តោរ​បាន​៣​ស្រះ​ចូលក្នុង​ទន្លេ​។​ #​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​អោ​យឹ​ង​ថា​៖ នៅក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៥​នេះ សភាព​ទឹកទន្លេ​មិនបាន​ឡើង​ខ្ពស់​ទេ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ គឺ​ទាប​ជាង​ឆ្នាំ​២០១៤ ចំនួន​២​ម៉ែត្រ ដូច្នេះ​បទ​ស្មើ​ស​នេសាទ​នេសាទ​ក៏​មិន​បានកើត​ច្រើន​ដូច​ឆ្នាំមុន​ដែរ ព្រោះ​នៅតាម​ខ្នង​កោះ​មួយចំនួនធំ​មិនបាន​លិច​ទឹក​។​

​នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​បង្ក្រាប​បទល្មើស ខែសីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​រដ្ឋ បាល​ជលផល គ្រប់​សង្កាត់ គ្រប់ផ្នែក ក្នុង​ក្នុង និង​ស្រុក​ទាំង​៥ បាន​សហការគ្នាជាមួយ​សម​ ​ត្ថ​កិច្ច​ចម្រុះ មាន​នគរបាល​មូលដ្ឋាន នគរបាល​ស្រុក អាវុធហត្ថ​ស្រុក អាជ្ញាធរ​ស្រុក និង​សហគម​ន៍ន​សេសា​ទ​តាម​មូលដ្ឋាន បង្ក្រាប​និង​រុះរើ​កំទេច បទល្មើស​នេសាទ​សរុប​ចំនួន ១៤៦ ករណី​។​ក្នុងនោះ​មាន របាំង​សាច់​អួន​៧៤​កន្លែង មាន​ប្រវែង​សរុប​៦.០៧០​ម កំទេច​លប​លូ​សាច់​អួន​៨៨​លប និង​លប​ឬ​ស្សី​៦៥​លប ។ បង្ក្រាប​របាំង​ស្បៃ​មុង​ចាប់​កូន​ត្រី ៤៤​កន្លែង មាន​ប្រវែង​៧៦០​ម កំទេច​លប​លូ​ស្បៃ​មុង ៤៤​លប ។

​បង្ក្រាប​រាំង​ផ្ចឹ​ត​ព្រែក​មិនអោយ​ត្រី​ចូល​ពង​កូន​បាន​ចំនួន ២៨​កន្លែង មាន​ប្រវែង​៣៨៤​ម ចាក់ លែង ត្រី​ចំរុះ​ពី​ក្នុង​លបចូល​ក្នុង​ទន្លេ​វិញ​បាន ៥៩៥​គីឡូ កំទេច​បង្គោល​បោះ​របាំង ចំនួន ៤.២៥០ បង្គោល ចាក់​លែង​ត្រី​ឆ្តោរ​ចិញ្ចឹម​ក្នុង​ស្រះ​បាន​៣​ស្រះ មានកូន​ត្រី​ចំនួន ១.២០០​ក្បាល ចូលក្នុង ទន្លេ​វិញ​។ ចាប់បាន​ជនល្មើស​នេសាទ​១១​នាក់ ក សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។ ផាកពិន័យ​បទល្មើស​ដឹកជញ្ជូន​ត្រី នៅក្នុង​រដូវ​បិត​នេសាទ គ្មាន​លិខិតស្នាម បាន​ថវិកា ៩៥.៦០០.០០០​រៀល បង់​ចូល​ថវិការ​ជាតិ​។​ ​ ​

លោក សោម ភិ​រុណ បានបញ្ជាក់​អោយដឹងទៀតថា​៖ ទោះបី​លទ្ធផល​នៃ​ការ​ខិត ខំ​បង្ក្រាប​បទ ល្មើ​សបាន​ដូចខាងលើ​នេះហើយ​ក៏ដោយ ក៏​បទល្មើស​នេសាទ​មិនបាន​អស់ទាំង​ស្រុង​ដែរ​ ​គឺ​បង្ក្រាប​ថ្ងៃនេះ​កើត​ថ្ងៃស្អែក​ដូច​វែក​ចក ដែល​ករណីនេះ​តម្រូវអោយ សមត្ថកិច្ច​ចម្រុះ​សហការ​ ​ណ៍​គ្នា​ជា​បន្តបន្ទាប់​ទៀត​ជា​រៀងរាល់ថ្ងៃ​។ តាម​គោលការណ៍​ឯកភាព​របស់​គណៈបញ្ជាកា​រឯក​ ​ភាព​ខេត្ត ការចុះ​បង្ក្រាប​បទ​ស្មើ​ស​នេសាទ​គ្រប់​ទីកន្លែង​ត្រូវ​ចុះ​ជា​ក្រុមចម្រុះសមត្ថកិច្ច​ចម្រុះ ដោយមាន​ការដឹកនាំ​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​។ ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​មិន​អនុញ្ញាតអោយ​សមត្ថកិច្ច​ស្ថាប័ន​ណាមួយ​ចុះបង្ក្រាប​តែម្នាក់ឯង​ឡើយ ព្រោះ​កន្លងមក​មាន​ជនខិលខូច​ក្នុង​ស្ថាប័ន​មួយចំនួន​ឈ្លាត​យក​តួនាទី​សិទ្ធ​អំណាច​ទៅយក​លុយ​ពីបទ​ល្មើស​ខុសច្បាប់​។​

ទន្ទឹមនេះដែរ សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ស្នើសុំ​ប្រជាពលរដ្ឋ​ចូលរួម​សហ​ការណ៍​ចង្អុល បង្ហាញ បទល្មើស​នេសាទ​នៅ​គ្រប់​ទីកន្លែង​អោយបាន​ច្បាស់លាស់ ដើម្បី​រួមគ្នា បង្ក្រាប​ការ ពារ​ធនធាន​មច្ឆា​ជាតិ​អោយបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង ៕ រិ​ទ្ធិ ជ័យ​

KA-01-09-2015-22 KA-01-09-2015-23 KA-01-09-2015-24 KA-01-09-2015-25​ ​ ​


http://ift.tt/1Q8zhKj
សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទ​ស្មើ​ស​ជលផល​បាន​១៤៦​ករណី​នៅក្នុង​ខែសីហា​ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទ​ស្មើ​ស​ជលផល​បាន​១៤៦​ករណី​នៅក្នុង​ខែសីហា​ Reviewed by yim PH on 10:39 PM Rating: 5

Entertainment

ads
Powered by Blogger.