Insurance

728x90

សាលា​អាយ​ដៀ ស៊​ស ខេត្ត​ព្រះសីហនុ​បង្ហាញ​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​រយៈពេល​៣​ឆ្នាំ​

​ខេត្ត​ព្រះសីហនុ​៖​សាលារៀន​អា​ដៀ​ស៊​ស បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ចូល​សមាហរណកម្ម​អាស៊ាន នា​ចុងឆ្នាំ​២០១៥ តាមរយៈ​ការ​ផ្តល់នូវ​ចំណេះដឹង​ពិតប្រាកដ​មួយ​ដល់​កុលបុត្រ​ខ្មែរ ស្របតាម​ការរៀប​ចំកា​រ​កំណត់​អទិភាព និង វឌ្ឍនភាព នៃ​ការអនុវត្ត គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា​ឆ្នាំ​២០១៥ -២០២៥​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​បវេសនកាល ចែក​ប័ណ្ណសរសើរ និង​ការតាំង​បង្ហាញ​ពិព័រណ៍​ស្នាដៃ​សិស្ស​ក្នុង​ឆ្នាំ​២០១៤-២០១៥​។ លោក​អគ្គនាយក វណ្ណ សុខ​ហេង និង​លោក បណ្ឌិត ចាន់ សំអាន នាយក​សាលា​អាយ​ដៀ ស៊​ស បាន​ថ្លែងថា សាលា​អាយ​ដៀ ស៊​ស បានទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​ប្រកា​សលេខ ២៣៦៥ អយក​.​ប្រក បានអនុញ្ញាត​អោយ​បណ្ដុះបណ្ដាល​ចាប់តាំងពី មតេយ្យ​សិក្សា ដល់​មធ្យមសិក្សា ។​សាលា​មាន​កម្មវិធីសិក្សា ៣​ប្រភេទ 1. កម្ម​វី​ធី​សិក្សា​ភាសា​ខ្មែរ តាម​ស្ដង់ដារ​ក្រសួង​អប់រំ 2. កម្មវិធីសិក្សា​ភាសា​អង់គ្លេស​តាម​ស្ដង់ដា អាមេរិកាំង 3. កម្មវិធីសិក្សា​ភាសា​ចិន បែន​ជំនួញ​។

​លោក​អគ្គនាយក វណ្ណ សុខ​ហេង បាន​ថ្លែង​ទៀតថា គោលបំណង​ដែល​បង្កើត​សាលា​ឡើង​គឺ​ដើម្បី បណ្តុះ​នូវ​សីល​ធ៌​ម មាន​សីល​ធ៌​ម​ល្អ ចេះ​គោរព​ចាស់ទុំ មាន​ច​រិ​ក​ល្អ​ក្នុងសង្គម គុណភាព​អប់រំ សិស្ស​ទទួលបាន​គុណភាព​ល្អ​ពិត ធានាថា​អាច​ប្រឡង​បាក់​ឌុប​ជាប់​១០០% ជាមួយគ្នានេះ​គឺមាន​សុវត្ថិភាព (​ទាំង​ផ្លូវ កាយ និង​ចិត្ត​) មិន​ពាក់ព័ន្ធ​បងតូច​បងធំ រួច​ផុតពី​គ្រឿងញៀន មិន​គេច​សាលា​ទៅលេង​ហ្គេម មិន​ប្រឈម​អាហារ​ដែល​គ្មាន​អនាម័យ​។ សេវាកម្ម​ល្អ ទំនាក់ទំនង​ល្អជា​អាណាព្យាបាល ផ្ដល់​សៀវភៅ​តាមដាន​សិស្ស​រាងរាល់ខែ ផ្ដល់អោយ​ថ្នាក់​បំប៉នបន្ថែម​ដោយ​មិន​គិតថ្លៃ អនាម័យ និង​បរិស្ថាន​ល្អ បំ​ណិ​ន​ជីវិត កីឡា តន្ដ្រី ជាដើម​។​ល​។

លោក​អគ្គនាយក វណ្ណ សុខ​ហេង បាន​រំលឹក​ឡើង​ថា សាលា​អាយ​ដៀ ស៊​ស ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣ ដែលមាន​សិស្ស​ត្រឹមតែ​១០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​គិត​មកដល់​ឆ្នាំ​២០១៥​នេះ​សាលា​អាយ​ដៀ​ស៊​សមាន​សិស្ស​កើនឡើង​ដល់​ជាង​២០០​នាក់​៕ សមុទ្រ​ខៀវ​ ​

KA-31-05-2015-11 KA-31-05-2015-12 KA-31-05-2015-13 KA-31-05-2015-14 KA-31-05-2015-15


http://ift.tt/1Q6bmeL
សាលា​អាយ​ដៀ ស៊​ស ខេត្ត​ព្រះសីហនុ​បង្ហាញ​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​រយៈពេល​៣​ឆ្នាំ​ សាលា​អាយ​ដៀ ស៊​ស ខេត្ត​ព្រះសីហនុ​បង្ហាញ​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​រយៈពេល​៣​ឆ្នាំ​ Reviewed by yim PH on 8:15 PM Rating: 5

Entertainment

ads
Powered by Blogger.