Insurance

728x90

ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​រថយន្ត សង្ស័យ​ញៀន​ថ្នាំ ឬ​ខ្យល់គរ​

​ខេត្ត​ត្បូងឃ្មុំ​៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​បើករថយន្ត​មក​ឈប់ នៅ​ចំណុច​ខាងមុខ​វត្ត​ត្រពាំង​ផ្លុ​ង ហើយ​បាន​ខាំ​អណ្តាត​ធ្វើរ​អត្តឃាដ​ខ្លួនឯង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​-​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​ស្ត្រី​ខាងលើ​បើករថយន្ត​របស់ខ្លួន ឈប់​ចត​ស្ងៀម​តាមផ្លូវ ដោយ​គ្មាន​អ្នកណា​ដឹងថា​គេ​ឈប់​ដើម្បី​ធ្វើ​អ្វី​នោះទេ​រហូតដល់​ម៉ោង ៥​និង​៣០​នាទី ទើប​មានកា​ផ្អើលឆោឡោ​រថា​គាត់​បាន​ដេកស្លាប់​ក្នុង​រថយន្ត​។​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​និង​គ្រូពេទ្យ​ក៍​បានធ្វើរ​កោសល្យ​វិ​ច្ច័​យ​នោះ​បញ្ជាក់ថា​ពុំមាន​ពាក់​ព​ន្ធ័ និង​អំពើរ​ឃាដកម្ម​នោះទេ​ជំ​ហ៊ាន​ដំបូង​គេ​សន្និដ្ឋានថា ស្ត្រី​ខាងលើ​បាន​ខាំ​អណ្តាត សម្លាប់​ខ្លួនឯង សង្ស័យ ខ្ស​ល់គរ ឬ​ញៀន​ថ្នាំ​។​ ​ស្ត្រី​វៀតណាម​ខាងលើរ មានឈ្មោះ ប៊ួ​យ គឹម​វ៉ា អាយុ​៣៨​ឆ្នាំ ជា​មេ​រ៉ូ​លីង​ក្នុង​កាស៊ីណូ យីហោ​(​ផា​រ៉ា​ហ្គ​ន​)​មាន​ប្តី​ឈ្មោះ សុខ ឆាយ អាយុ​៤៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រ​យ៉ូ​វ ឃុំ​ក្រ​យ៉ូ​វ ស្រុក​វៀង​ក្រ​យ៉ូ​វ ខេត្ត​តៃនិញ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ព​ញ​ក្រែក ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ពាក់​ព​ន្ឋ័​និង​ករណី​ស្ត្រី វៀតណាម​ខាងលើ​ត្រូវបាន​គេ​សន្និដ្ឋានថា​ប្រហែល​ប្រើរ​ប្រាស់​ថ្នាំញៀន​លើស​កំរិត ឬ​ខ្យល់ គរ​។

​ដោយឡែក​សាកសព​ស្ត្រី​រងគ្រោះ​ក្រោយ​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើរ​ការត្រួតពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់ជូន​បុរស​ជា​ប្តី​យកទៅ​ធ្វើរ​បុ​ណ្ប​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​របស់ខ្លួន​៕​មហា គ្រុឌ ​

KA-01-09-2015-07 KA-01-09-2015-08 KA-01-09-2015-09 KA-01-09-2015-10


http://ift.tt/1hD3h5l
ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​រថយន្ត សង្ស័យ​ញៀន​ថ្នាំ ឬ​ខ្យល់គរ​ ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​រថយន្ត សង្ស័យ​ញៀន​ថ្នាំ ឬ​ខ្យល់គរ​ Reviewed by yim PH on 9:12 PM Rating: 5

Entertainment

ads
Powered by Blogger.