Insurance

728x90

ឪពុក​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​២​ដង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តក្រចេះ ៖ ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​ពេល​ម្តាយ​មិន​នៅផ្ទះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​១៣​ឆ្នាំ រហូត​បានសម្រេច​ចំនួន​២​លើក ទើប​បែកការណ៍​ត្រូវ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១​ឈានចូល​ថ្ងៃទី​០១​ខែកញ្ញា ឆ្នាំ​២០១៥​នេះ ។​

ប្រភពពី​មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អ៊ុន សុន អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​សំបុក​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ខ្លួនឯង រហូត​បានសំរេច​២​ដង ស្ថិតនៅ​លើផ្ទះ​របស់ខ្លួន ទើប​លើក​នេះ​បែកការ​ត្រូវបាន​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ។​

សមត្ថកិច្ច​បន្តរ​ថាជ​ន​សង្ស័យ​បាន​ចាប់រំលោភ​កូន​លើក​ទី​១​កាលពី​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​កន្លងទៅ ហើយ​ជននេះ​បាន​គំរាម​កូនស្រី​មិន​ឲ្យ​ប្រាប់​ម្តាយ ដល់​លើក​ទី​២​នៅ យប់កើតហេតុ បុរស​ជា​ឪពុក​ក៏​ធ្វើ​សកម្មភាព​រំលោភ​ម្តងទៀត ប៉ុន្តែ​មិនបាន​សំរេច​ត្រូវបាន ក្មេងស្រី​រងគ្រោះ​រត់​ទៅប្រាប់​រឿងនេះ​ទៅ​ប្អូន​របស់ខ្លួន ហើយ​ប្អូន​ក៍បាន​និយាយ​រឿង​ហ្នឹង ទៅប្រាប់​បន្តរ​ទើប​ម្តាយ​ដឹង​រឿង​ក៍​បានដាក់​ពាក់​បណ្តឹង​ទៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន និង បាន​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​៣១​កន្លងទៅនេះ ។​

ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ៊ួ​ន ប៉ី អាយុ​១៣​ឆ្នាំ ដោយឡែក​ជនសង្ស័យ​ជា​ឪពុក​គឺ​ត្រូវបាន​ ​កម្លាំង​អធិការនគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​នាំមក​អធិការដ្ឋាន​ឃុំខ្លួន​បណ្តោះ អាសន្ន និង​កសាង​សំណុំរឿង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕ មហា គ្រុឌ

KA-01-09-2015-05 KA-01-09-2015-06​ ​


http://ift.tt/1OcxfaT
ឪពុក​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​២​ដង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ឪពុក​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​២​ដង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ Reviewed by yim PH on 9:57 PM Rating: 5

Entertainment

ads
Powered by Blogger.