ស្ត្រីវិកលចារិកម្នាក់បានសម្រាលកូនតាមផ្លូវ
ខេត្តព្រះសីហនុ៖ ស្ត្រីវិកលចារិកម្នាក់បានសម្រាលកូនតាមផ្លូវកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុដើម្បីសម្រាកព្យាបាល ទោះយ៉ាងណាទារកដ៏អភ័ព្វនេះមានការខ្វះការថ្នាក់ថ្នមដោយសារម្តាយគេជា មនុស្សមិនគ្រប់ទឹក។ ជាមួយគ្នានេះដែរសមាគន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តព្រះសីហនុ បាននាំយកអំណោយមួយចំនួនប្រគល់ជូនមន្ទីរពេទ្យដើម្បីទុកទំនុកបំរុងស្ត្រីជាម្តាយ និងទារក។
សូមបញ្ចាក់ផងដែរថា បន្ទាប់មានការចុះផ្សាយតាមប្រព័ន្ធផ្សព្វមួយចំនួន ដំណឹងនេះ បានឮដល់មហាជនហើយក៏មានសប្បុរសជនជាច្រើន ទាំងជនបរទេស និងជនជាតិខ្មែរបានមកសុំទារកនោះយកទៅចឹញ្ចឹម ប៉ុន្តែខាងស្ថាប័នពាក់ព័ន្ធ និងមន្ទីរពេទ្យបង្អែកចំការចេកពុំទាន់ហ៊ានសម្រេចនៅឡើយទេ ដោយរង់ចាំពិភាក្សាផ្លូវច្បាប់ជាមុនសិន៕ សមុទ្រខៀវ
http://ift.tt/1TbOqM9