ជនមិនស្គាល់មុខលបចូលក្នុងផ្ទះប្រើពូថៅ កាប់មនុស្សមួយគ្រួសារកំពុងដេកលក់ ប៉ងសម្លាប់ផ្តាច់ពូជ
ខេត្តព្រះសីហនុ៖ ជនមិនស្គាល់មុខបានលបចូលក្នុងភ្ទះគេ ហើយប្រើពូថៅកាប់សម្លាប់ទៅលើមនុស្សមួយគ្រួសារ ដែលមានសមាជិកមួយគ្រួសារក្មេងចាស់ប្រុសស្រីចំនួន៧នាក់កំពុងដេកលង់លក់ បានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាលម្នាក់ៗហូរឈាមប្រឡាក់ពេញកាយនៅលើគ្រែដេក។ អំពើឃាតកម្មដ៏សាហាវឃោរឃៅនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីមាន ។
យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ជំហានដំបូងឲ្យដឹងថា កាលពីវេលាកើត ហេតុខាង មានករណីឃាត់កម្មទៅលើគ្រួសារអ្នកនេសាទមួយបង្កឲ្យមនុស្សចាស់ក្មេង៦នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងចំណោម៧នាក់ដោយពុំទាន់ដឹងអំពីមូលហេតុច្បាស់លាស់ខណៈពួកគេកំពុងតែដេកលង់លក់ដែលមានតែកុមារតូចៗ និងស្ត្រីចំណាស់២នាក់។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ យោងតាមការសន្និដ្ឋានជំហានដំបូងប៉ូលិសបានអាចនិយាយថា ករណីនេះជារឿងគំនុំយ៉ាងពិតប្រាកដពីព្រោះនៅក្នុងផ្ទះជនរងគ្រោះពុំមានទ្រព្យសម្បតិ្តអ្វីនៅទេ។
ប្រភពបានបញញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង៦នាក់ក្នុងចំណោម៧នាក់នោះមានឈ្មោះ៖ តូច សំអុន ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាយាយ និងជាម្តាយ រងរបួសធ្ងន់, ទី២ឈ្មោះ អ៊ុំ ផាន់ ភេទ ស្រី អាយុ៣១ឆ្នាំ (ត្រូវជាកូនតូច សំអុន) រងរបួសធ្ងន់, ទី៣ឈ្មោះ គង់ ណារីន ភេទស្រី អាយុ១៣, ទី៤ឈ្មោះគង់ ណារី ភេទស្រី អាយុ១០ឆ្នាំ, ទី៥ឈ្មោះ គង់ ភារុន ភេទប្រុស អាយុ ៦ឆ្នាំ, ទី៦ឈ្មោះ គង់ យ៉ាន់ ភេទប្រុស អាយុ៤ឆ្នាំ, កុមារទាំង០៤រងរបួសធ្ងន់ និងស្រាលត្រូវជាកូនរបស់ឈ្មោះ អ៊ុំ ផាន់ ឯកុមារម្នាក់ទៀតឈ្មោះ កង់ សូនីតា ភេទប្រុស អាយុ៣ឆ្នាំពុំមានគ្រោះថ្នាក់ទេ ដោយសារឈ្មោះគង់ ណារីនយកភួយគ្របពីលើធ្វើជន សង្ស័យមើលមិនឃើញ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន បានប្រាប់បណ្តាញព័ត៌មានថា ករណីដ៏សាហាវនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតហើយ រងចាំប្តីដែលមានរបរចុះទូកនេសាទត្រឡប់មកវិញដើម្បីសាកសួរបំភ្លឺជុំវិញបញ្ហានេះ ។ ចំពោះជនសង្ស័យមានគ្នាប៉ុន្មាននាក់ នោះលោកពុំទាន់បំភ្លឺបាននៅឡើយទេ ព្រោះនេះជានិតិវិធីរបស់សមត្ថកិច្ចស៊ើបអង្កេតដើម្បីឈានទៅចាប់ជនបង្ក។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ៕ សមុទ្រខៀវ
http://ift.tt/1ZyGyrY