សំណង់ការ៉ាសសាំង បើនៅតែបន្តធ្វើការសាងសង់ បឹងព្រែកទប់នឹង ក្លាយទៅជាបឹងស្តុបកាកសំណល់ប្រេងឥទ្ទនៈយ៉ាងពេញបន្ទុក
ខេត្តព្រះសីហនុ៖ បឹងព្រែកទប់ដែលជាបឹងស្តុបទឹកស្អាតសម្រាប់ពលរដ្ឋទូទាំងក្រុងព្រះសីហនុប្រើប្រាស់ នឹងក្លាយទៅជាការប្រឈមការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដោយសារការបង្ហូរកាកសំណល់ប្រេងឥទ្ធនៈ គ្រប់ប្រភេទ បើអាជ្ញាធរ ក្រុងក៍ដូចអាជ្ញាធរខេត្តព្រះសីហនុ មិនបានធ្វើការពិចារណាច្បាស់លាស់ហើយ នៅតែអនុញ្ញាតឲ្យ ណង់ការ៉ាស់សាំងដ៍ធំមួយបន្តការសាងសង់នៅលើដីតំបន់បឹងព្រែទប់ពីព្រោះនៅជុំវិញសំណង់មួយ នេះមានអូរបង្ហូរទឹកព័ទ្ធជុំវិញចំនូន ពីរដែលជាអូរធំបំផុតក្នុងការនាំទឹកភ្លៀងទៅកាន់បឹងព្រែកទប់។
លោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុ ជុំវិញបញ្ហាសំណង់ខាងលើនេះបានបញ្ជាក់ប្រាប់ ឲ្យដឹងថាសំណង់ខាងលើនេះបច្ចុប្បន្នពុំទាន់មានច្បាប់ត្រឹមត្រូវនៅឡើយទេ ដោយម្ចាស់សំណង់កំពង់ រត់ការសុំច្បាប់ និងបានឆ្លងកាត់ការឯកភាពពីរថ្នាក់អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ រហូតដល់មន្ទីរភូមិ បាលក្រុងព្រះសីហនុស៊ីញ៉េររួចរាល់អស់ហើយ និងបានបញ្ជូញបន្តទៅលោក អភិបាលក្រុងព្រះ សីហនុ ដើម្បី ពិនិត្យសម្រេចផងដែរ ហើយចំពោះការឯកភាពរបស់ លោកអភិបាលក្រុងយ៉ាងណានោះលោក មិនដឹងទេ។
លោកអ៊ីសុខឡេងអភិបាលនែគណៈអភិបាលក្រុងព្រះសីហនុបញ្ហាសំណង់ការ៉ាសសាំង ខាង លើ នេះក៍បានធ្វើការបញ្ជាក់ផងដែរថា លោកបានឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលជាក់ស្តែង រូចរាល់ហើយ ប៉ុន្តែបច្ចុប្បន្នឯកសារសុំច្បាប់អនុញ្ញាត លោកមិនទាន់សម្រេចស៊ីញ៉េឲ្យនៅឡើយទេ។ ចំពោះការលើកឡើងពីសំណាក់មហាជនជាច្រើន ពាក់ព័ន្ធស្តីពីការប្រឈមផលប៉ះពាល់ ដល់បរិស្ថាន បឹងព្រែកទប់ លោក អ៊ី សុខឡេង បានធ្វើបញ្ជាក់យ៉ាងច្បាស់ថា បើការសម្រេចរបស់លោក អនុញ្ញាតឲ្យ ច្បាប់សំណង់ខាងលើនេះ វាបង្កផលប៉ះពាល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋលោកដាច់ខាត មិន ស៊ីញ៉េឲ្យនោះឡើយ។
លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្ម និងសប្បកម្មខេត្តព្រះសីហនុ ដែលជាសមាជិក អចិន្ត្រៃយ៍ក្នុងការគ្រប់គ្រង់បឹងព្រែកទប់ (បឹងស្តុបទឹកស្អាត់) បានលើកឡើងថាសំណង់ការ៉ាស់សាំង ខាងលើនេះនៅពេលធ្វើការសាងសង់រូចហើយចាប់ផ្តើមធ្វើអាជីវកម្មលក់ប្រែងឥទ្ទនៈ វា និងអាចបង្កផល ប៉ះពាល់ដល់បរិស្ថានបឹងព្រែកទប់ក្នុងកម្រឹតខ្ពស់បំផុត ពីព្រោះនៅជុំវិញសំណង់មួយនេះសុទ្ធសឹងជាអូរ ធំៗបង្ហូរទឹកចាក់ចូលទៅបឹងព្រែកទប់ទាំងអស់ ដោយការសំណង់ប្រេងឥទ្ទនៈគ្រប់ប្រភេទតិចឬច្រើន វានិងហូរចាក់ចូលទៅក្នុងអូរ ហើយទឹកអូរ និងហូរនាំកាកសំណល់ទាំងនោះទៅដល់ផ្ទែបឹងតែម្តង ដល់ ពេលនោះបរិស្ថានផ្ទែបឹងទាំងមូលនិងពោរពេញទៅដោយកាកសំណល់ប្រេងឥទ្ទនៈយ៉ាងពេញបន្ទុក ហើយទឹកបឹងក៍មិនអាចប្រើប្រាស់បានតទៅទៀតដែរ។
លោក ប្រាក់ ប្រាកដ បានបន្តទៀតថាជុំវិញបញ្ហានេះលោក និងធ្វើរបាយការណ៍លំអិតដាក់ចូល ទៅអាជ្ញាធរក្រុង និងខេត្តព្រះសឹហនុឲ្យបានជ្រាបដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងគោលដៅ មិនឲ្យមានការសាងសង់ការ៉ាសសាំង នៅលើដីតំបន់បឹងព្រែកទប់តទៅទៀតនោះឡើយ។
គួរលិកផងដែរថា ថ្មីៗនេះរដ្ឋមន្ត្រីក្រសូងរៀបចំដែនដីនគរូបនីយកម្មសុរិយោដី និងសំណង់បាន ចេញ(សជណ)ស្តីពីរការហាមឃាត់ជាបណ្តោះអាសន្ននៅការចេញប្លង់កម្មសិទ្ទិក៍ដូចជាការអនុញ្ញាតការសាងសង់សំណង់ផ្សេងៗនៅលើដីជុំវិញបឹងព្រែកទប់ដោយខ្លឹមសារនោះបានបញ្ជាក់យ៉ាងច្បាស់ថាការ ចេញប្លង់កម្មសិទ្ធិនៅលើដីតំបន់បឹងព្រែកទប់អាចដំណើរការឡើងវិញបានលុះត្រាតែអាជ្ញាធរខេត្តព្រះ សីហនុអនុវត្តឲ្យរូចរាល់នៅខ្លឹមសារ (ស.ជ.ណ) លេខ៤៩៨ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ទីស្តី ការ គណៈរដ្ខមន្ត្រីឲ្យហើយរូចរាល់ជាមុនសិន៕ សមុទ្រខៀវ
http://ift.tt/1YGeCFD