ប្តីប្រពន្ធវ័យក្មេងមួយគូ លក់ថ្នាំញៀនត្រូវប៉េអឹមចាប់ខ្លួនបញ្ជូនទៅតុលាការខេត្ត
ខេត្តព្រះសីហនុ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បន្ទាប់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានខ្លួនកាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រុមទី៤៨ ភូមិ៥ សង្កាត់៤ក្រុង/ខេត្តព្រះសីហនុ ដោយជាប់ចោទពីបទជូញដូរ ចែកចាយសារធាតុញៀនខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជងាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធមាន ឈ្មោះអៀវ ចន្ថ ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដជាប្ដី និងឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅហាងខារ៉ាអូខេជាប្រពន្ធ ពួកគេស្នាក់នៅទីលំនៅបន្ទប់ជួល ក្រុម៤៨ ភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្ដព្រះសីហនុ។
សមត្ថកិច្ចបានដកហូត បានវត្ថុតាង ១-ម្សៅសថ្លា ចំនូន២កញ្ចប់តូច ទម្ងន់០,៣០ក្រាម, ២-ដបជក់ចំនួន១៣, ប្រាក់រៀល៨0000រៀល វត្ថុតាងជាគ្រឿងញៀនមូយចំនួនត្រូវបានជនសង្ស័យបំផ្លាញមុនពេល បើកទ្វារអោយសមត្ថកិច្ចចូលចាប់ខ្លួន៕ សមុទ្រខៀវ
http://ift.tt/1YG90et