Insurance

728x90

បើក​ម៉ូតូ​សង់​កូរ៉េ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​រឺ​ម៉ក​កង់​បី​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ខ្លូន​ឯង​

​ខេត្តកណ្តាល​៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​អ្នកបើក​ម៉ូតូ​សង់​កូរ៉េ ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ រឺ​ម៉ក​កង់​បី​មួយគ្រឿង​បណ្ដាល ឲ្យ​ស្លាប់​ដោយ​ខ្លូន​ឯង​នៅ​កន្លែងកើតហេតុ ចំណែក​ម្ចាស់​ម៉ូតូ​រឺ​ម៉ក​កង់​បី​របួសធ្ងន់​បា​នប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ភ្នំពេញ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និង​៣៥ នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម៉ូតូ​មាក​សង់​កូរ៉េ​ពណ៌​ក្រហម​ស្លាក​លេខ កណ្តាល​1M-5673 បើកបរ​ដោយ​ឈ្មោះ យឹម រឹទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ មុនពេល​កើតហេតុ​ខាងលើ ម៉ូតូ​បង្ក បើកបរ​ក្នុង ទិសដៅ​អ្នក​លឿង -​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ​បាន រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពាក់​ស្លាក​លេខ​សៀមរាប 1F-8518 ម៉ាកវីវ៉ា ពណ៌​ខ្មៅ ដែល​បើក​បញ្ច្រាសទិស​គ្នា​មាន​ដឹក​មនុស្ស​២​នាក់​មិនមាន​រងរបួស​ឡើយ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​វីវ៉ា​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ ចំណែក​ម្ចាស់​រ៉ឺម៉ក​ក​ង៉​បី រងរបួស​ធ្ងន់​មានឈ្មោះ ឈឹម ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទី​លំ​ភូមិ​រ៉ា​ក់​ជ័យ ឃុំ​តា​ពេ​ច​ខាងត្បូង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្ដិ៍ និង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ចំណែក​ម​ធ្យោ​បា​ម៉ូតូ​រឺ​ម៉ក​កង់​បី និង​ម៉ូតូ​សង់​កូរ៉េ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំណែក​សាកសព ចាត់ចែង​ប្រគល់​សព​ជូន​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​

KA-28-12-2015-34 KA-28-12-2015-35 KA-28-12-2015-36


http://ift.tt/1SiXrF0
បើក​ម៉ូតូ​សង់​កូរ៉េ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​រឺ​ម៉ក​កង់​បី​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ខ្លូន​ឯង​ បើក​ម៉ូតូ​សង់​កូរ៉េ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​រឺ​ម៉ក​កង់​បី​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​ខ្លូន​ឯង​ Reviewed by yim PH on 9:52 PM Rating: 5

Entertainment

ads
Powered by Blogger.