បុរស២នាក់បានស្លាប់យ៉ាងវេទនាដោយសារបាក់រលំបង្គោលភ្លើងអគ្គិសនីសង្កត់លើ
ខេត្តមណ្ឌលគិរី៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុការណ៍ដោយសារការបាក់ រលំបង្គោលភ្លើងអគ្គិសនីសង្កត់លើកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌល។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានស្លាប់បាត់បង់ជីវិតទាំង២នាក់នោះ ទី១មានឈ្មោះ សាន សុឆន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតា ឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២ ឈ្មោះ យៀម សុឃៀម ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ/ឃុំ ស្មាច់មានជ័យ ក្រុងខេរះភូមិន្ទ្រ ខេត្ត កោះកុង។ ជនរងគ្រោះទាំពីរជាកម្មករ អូសខ្សែភ្លើងបំពាក់បង្គោលអគ្គិសនីនៅខេត្តមណ្ឌលគិរី។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ត្រូវបាន ក្រុមហ៊ុម និងក្រុមគ្រួសារដឹកជញ្ជូនទៅ ក្រុងសែន មនោរម្យ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ៕ ឦសាន
http://ift.tt/1SiQUdB