អ្នកឆ្អើរត្រីលក់ត្អូញត្អែរថា ត្រីឆ្នាំនេះមិនសំបូរមានថ្លៃខ្ពស់ ទិញមកឆ្អើរលក់ចំណេញបានតិច
ខេត្តកំពង់ឆ្នាំង៖ «ត្រីស្រស់ទីញយកមកឆ្អើរនៅក្នុងឆ្នាំនេះមានតំលៃខ្ពស់ ឆ្អើរលក់មិនសូវចំណេញទេ» នេះជាសំដីរបស់លោក សុំ សេង អាយុ៥៧ឆ្នាំ ជាអ្នកឆ្អើរត្រីលក់រស់នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។
លោក សុំ សេង បាននិយាយអោយដឹងថា៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកណ្តាលប្រកប មុខរបរឆ្អើរត្រីលក់ដូចគាត់មានប្រមាណជាង៥០គ្រួសារ។ មុខរបរនេះក្នុង១ឆ្នាំធ្វើបានតែ៣ខ្នើតតែប៉ុណ្ណោះ គឺខ្នែតខែមិគសិរបុស្ស និងខែមាឃ ក្នុង១ខ្នែតៗត្រីសំបូរអាចទិញយកមកឆ្អើរតែក្នុងរយៈពេលពី៦ថ្ងៃទៅ៧ថ្ងៃតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកណ្តាលដែលប្រកបមុខរបរឆ្អើរត្រីលក់បានអោយដឹងទៀតថា៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះពួកគាត់បានទិញត្រីស្រស់ល្អិតៗមានត្រីស្លឹកឫស្សី និងត្រីរៀលក្នុង១គីឡូមានតំលៃចាប់២៥០០រៀលទៅ៣៥០០រៀល ដោយឡែកត្រីផ្ទោងមានប៉ុនៗម្រាមដៃមានតំលៃក្នុង១គីឡូ៦០០០រៀល។
ដើម្បីធ្វើត្រីស្រស់យកមកឆ្អើរអោយបានទាន់ពេលវេលាម្ចាស់រោងចង្អើរត្រីនិមួយៗចាំបាច់ត្រូវតែជួលកម្មករតិច ឬច្រើនដើម្បីជួយវះពោះត្រីនិងដោតត្រីជាចង្កាក់ដើម្បីដាក់ឆ្អើរ ដោយមានតំលៃឈ្នួល ដោត ត្រីក្នុង១០ចង្កាក់តំលៃ៤០០រៀល ហើយបងប្អូនកម្មករអាចចំណូលបានពីការដោតត្រីស្រស់ ជា ចង្កាក់នេះបានពី២ម៉ឺនទៅ៣ម៉ឺនរៀល។ ចំពោះការឆ្អើរគេត្រូវចំណាយរយះពេល៣ថ្ងៃទើបឆ្អិននិងក្រៀម ល្អ ដោយថ្ងៃទី១ត្រូវដុតភ្លើងឆ្អើរពេញមួយថ្ងៃដោយមានការថែទាំមើលភ្លើងយ៉ាងដិតដល់ ទើបត្រី ឆ្អិន ស្រពាប់ ថ្ងៃទី២គេត្រូវលើកត្រីស្រពាប់នេះដាក់ទៅលើចង្អើរថ្នាក់ទី២ ហើយនៅថ្ងៃទី៣គេត្រូវដាក់ឆ្អើរ កំដៅតិចៗបន្ថែមទៀតទើបត្រីឆ្អើរឆ្អិនស្ងួតល្អទុកបានយូរមិនខូច។
ចំពោះតំលៃត្រីឆ្អើរដែលពួកគាត់លក់រាយនៅក្នុងភូមិ ក្នុង១ចង្កាក់ថ្លៃពី១ពាន់រៀល ទៅ២ពាន់រៀ លតាមត្រីតូចឬធំ ដោយឡែកត្រីផ្ទោងវិញលក់១ចង្កាត់២ពាន់ ទៅ៣រៀល។ ប៉ុន្តែភាគច្រើនគឺមានម៉ូយពី ក្រៅខេត្តមកទទួលទិញម៉ៅយកទាំងអស់តែម្តង យកទៅលក់បន្តនៅខេត្តផ្សេងៗ និងក្នុងទីក្រុងភ្នំពេញ។
ប្រជាពលរដ្ឋបាននិយាយអោយដឹងទៀតថា៖ តាមទម្លាប់ត្រីអាចត្រូវច្រើននៅក្នុងខ្នើតខែបុស្ស និងខ្នើតខែមាឃទៀត ប៉ុន្តែគេក៏មិនអាចសន្និដ្ឋានបានពិតប្រាកដនោះទេ ព្រោះនៅក្នុងឆ្នាំ២០១៥ នេះទឹក ទន្លេតូច នៅតាមខ្នងកោះមួយចំនួនទឹកទន្លេមិនលិចនោះទេ ជាហេតុធ្វើអោយត្រីមិនសំបូរ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៥នេះដែរថា៖ នៅក្នុងខ្នើតខែមិគសិរនេះ ត្រីប្រហុកត្រូវតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ នៅ ដើមខ្នើត ដោយលោកបានចុះពិនិត្យតាមដងទន្លេមានទូកប្រជានេសាទដាក់មងជាង ១.៣០០ទូកចំណែក ការនេសាទត្រីនៅក្នុងខ្នើតនេះបានប្រមាណជាង៣០០តោន។តាមការស្រាវជ្រាវបានដឹងថា៖ ប្រជានេ សាទ ជាអ្នកដាក់មងក្នុងគ្រួសារៗបានធ្វើត្រីផ្អកនិងប្រហុកបានពី៤០ទៅ៥០គីឡូ តៀមទុកហូបនៅក្នុង រដូវប្រាំងធ្វើស្រែនិងចំការតាមដងទន្លេ។
ដោយឡែកសំរាប់ប្រជាពលរដ្ឋនៅស្រុកលើវិញថ្វីត្បិតតែមិនឃើញពួកគាត់ចុះមកធ្វើត្រីប្រហុក ប៉ុ ន្តែតាមការសង្កេត ពេលត្រីប្រហុកត្រូវគេឃើញអ្នកដឹកត្រីលក់តាមម៉ូតូ និងរថយន្តជាច្រើនគ្រឿង បាន នាំគ្នា សំរុកដឹកត្រីយកទៅលក់នៅតាមជនបទផងដែរ៕ រិទ្ធិ ជ័យ
http://ift.tt/1OiOZ8N