សង់ស្ថានីយ៍ប្រេងឥន្ធនៈគ្មានច្បាប់អាជ្ញាធរស្រុក និងខេត្តនាំគ្នាអង្គុយរង់ចាំម្ចាស់មកសុំច្បាប់អនុញ្ញាត
ខេត្តព្រះសីហនុ៖ ទីតាំងស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ បានកំពុងសាងសង់បានយ៉ាងរលូនបើទោះបីជាលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តអះអាងថា បានបញ្ជាអោយម្ចាស់ការដ្ឋានផ្អាកមួយរយៈរងចាំមានការអនុញ្ញាច្បាប់នោះក៏ដោយ។ សំណង់ស្ថាននីយ៍ប្រេង មន្ត្រីមូលដ្ឋានមួយចំនួនបានអះអាងថាពុំមានច្បាប់នោះទេ តែកំពុងសាងសង់បានយ៉ាងរលូន ហើយសំណង់នោះទៀតសោតសង់រំលោភលើចំណីផ្លូវ និងលើដីរដ្ឋ។ ស្របពេលជាមួយគ្នានេះ គេពុំដែលបានឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ចេញមុខមកធ្វើការហាមឃាត់ឡើយ។
ពលរដ្ឋបានរិះគន់ថា បើសំណង់គ្មានខ្សែជារបស់មនុស្សសាមញ្ញវិញនោះ សូម្បីតែចាក់ជើងសសរក៏ពុំបានដែរនឹងមានការបង្ក្រាបភ្លាម។ ចំណែកសំណង់របស់អ្នកមានលុយ មានខ្សែ មានខ្នង បែរជាពុំមានសមត្ថកិច្ចហ៊ានពាក់ព័ន្ធណាហ៊ានមករារាំងឡើយ។ ជួនកាលមានសំណង់ខ្លះរហូតសាងសង់រួចជិត១ឆ្នាំទើបរត់ការក៏មាន។ ជាក់ស្តែងដូចជាសំណង់របស់លោក ( ខិ ) សាងសង់បានប្រមាណ៤០%ទៅហើយទើបតែរត់ការសុំច្បាប់ ។
លោក ទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានគូសបញ្ចាក់ថាទីតាំងការដ្ឋានស្ថានីយ៍ប្រេងមួយកន្លែងខាងលើពុំទាន់មានច្បាប់នោះទេ ព្រោះម្ចាស់សំណង់បានប្រាប់ថា ជិតរត់ច្បាប់ហើយៗឯកសារ សាងសង់ស្ថានីយ៍ប្រេងនេះ ក៏លោកពុំធ្លាប់បានឃើញនោះទេ។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឆ្លើយបដិសេធន៍ស្រដៀងគ្នាទៅនឹងលោក ទិត្យ វុទ្ធី អភិវាលស្រុកព្រៃនប់ថា រហូតមកថ្ងៃទី២០ ខែធ្នូនេះគេនៅពុំទាន់ឃើញឯកសារស្តីពីការសុំសាងសង់ស្ថានីយ៍ប្រេងនេះនៅឡើយទេ។ លោកបន្តថា បើម្ចាស់ការដ្ឋាននៅតែពុំគោរពច្បាប់របស់រដ្ឋ នោះលោកនឹងអនុវត្តទៅតាមផ្លូវច្បាប់ មិនអត់លើកលែងឲ្យទេ៕ សមុទ្រខៀវ
http://ift.tt/1PgeKUu