Insurance

728x90

ចេញពី​វង់​ផឹកស៊ី​ជិះ​ម៉ូតូ​ត្រូវគេ​ស្ទាក់​កាប់​ជាច្រើន​កាំបិត​

ខេត្តមណ្ឌលគិរី​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​វង់​ផឹកស៊ី​ត្រឡប់ទៅផ្ទះ​ត្រូវគេ​ស្ទាក់​កាប់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅ​ច​ណុ​ច​អូរ​ខ្ល ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​ ​

លោក ឡេវ វិបុល នាយ​ប៉ុ​ស្គិ៍​រដ្ឋា​បាល​ចុង​ផ្លាស់​បាន​និយាយថា ជនរងគ្រោះ​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវបាន​ជនបង្ក​កាប់​ជាច្រើន​កាំបិត​មិនដឹង​មូលហេតុ ហើយ​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ ហើយ​ជនរងគ្រោះ​ខាងលើ​ឈ្មោះ ឈិន សុខ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​របស់ លោក អ៊ុន ឈាន​លឹម ​ប្រធាន​សហគមន៍​រ៉ែ​ចុង​ផ្លាស់ បច្ចុប្បន្ន​លោក អ៊ុន ឈន​លឹម គាត់​អះអាង​ប្រាប់​មេ​ប៉ុ​ស្គិ៍​ថា​កូនចៅ​គាត់​រងរបួស​មិន​ធ្ងន់​អី​ទេ​។​

​ដោយឡែក​ខាង​មន្ត្រី​ជំនាញ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​រៀបចំ​បញ្ជូនទៅ​ពេទ្យ​ក្រុងភ្នំពេញ ពីព្រោះ​ស្ថានភាព​អ្នករ​បួ​ប​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បញ្ជាក់ថា អ្នករបួស ចំក្បាល​ចំនួន​៣​កាំបិត​ជ្រៅៗ ហើយ​ហូរ ឈាម​ឃាត់​មិន​ឈ្នះ​៕ ឦសាន​ថ្មី​ ​

KA-02-01-2016-08 KA-02-01-2016-09 KA-02-01-2016-07


http://ift.tt/1Oze8Ga
ចេញពី​វង់​ផឹកស៊ី​ជិះ​ម៉ូតូ​ត្រូវគេ​ស្ទាក់​កាប់​ជាច្រើន​កាំបិត​ ចេញពី​វង់​ផឹកស៊ី​ជិះ​ម៉ូតូ​ត្រូវគេ​ស្ទាក់​កាប់​ជាច្រើន​កាំបិត​ Reviewed by yim PH on 3:52 PM Rating: 5

Entertainment

ads
Powered by Blogger.