Insurance

728x90

សកម្មភាព​លួច​កាប់​ឈើ​ហ៊ុ​ប និង​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ការបង្ក្រាប ហើយ​ឈើ​មួយ​ភាគ​ធំ​ដឹក​ចូល​ក្រុមហ៊ុន ដាយ​ថា​ង របស់លោក​ឧកញ៉ា សឹង្ហ សំអុល​

​ខេត្តមណ្ឌលគិរី​៖ ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៅ​ខេត្តមណ្ឌលគិរី គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ត្រូវបាន​គេ​មើលឃើញថា នឹង​ឈានទៅរក​ភាពរលាយ​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​ស្នាដៃ​លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គ្រា​ដែល​ព្រៃឈើ​នៅក្នុង​ដែន​អភិរក្ស​នេះ កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល គ្មាន​ការបង្ក្រាប ដោយ​គេ​បានដាក់​ការសង្ស័យថា លោកនាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​កើត មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​តំបន់​របស់ខ្លួន​គ្រប់គ្រង​យ៉ាង​ពេញទំហឹង ។ ហើយ​ការបំផ្លាញ​ព្រៃឈើ​ក្នុង​ស្នូល​ព្រៃ​ការពារ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី បរិស្ថាន​នេះ ត្រូវបាន​គេ​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​នៅក្នុង​តំបន់ភ្នំ​ព្រេច​ខេត្តក្រចេះ ។​

​យោងតាម​ប្រភព​ផ្ទា​ល់ពី​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ពួកគេ​និយាយថា ឈើ​ដែល​ពួកគេ​ដឹកជញ្ជូន​រាល់ថ្ងៃនេះ គឺ​ពួកគេ​ចូលមក​អារ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រេច​ព្រៃ​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ ដោយ​ពួកគេ​ធ្វើការ​ដឹកជញ្ជូន​ចូលទៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ ដាយ​ថា​ង របស់លោក​ឧ​ញ៉ា សឹង្ហ សំអុល ដែលមាន​ទីតាំងនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ហើយ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​សួរថា តើ​ការកាប់​ឈើ​ហ៊ុ​ប​ដឹកជញ្ជូន​តាម រថយន្ត​ធំ​ក្នុង មួយថ្ងៃៗ​រាប់ សិប​គ្រឿង​បែបនេះ ហេតុអ្វី​ទើប​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​នេះ​មិន​បង្ក្រាប ពួកគេ​ឆ្លើយថា មេ​របស់​ពួកគេ​ត្រូវ រ៉ូ​វ​គ្នា​ជាមួយ លោក សំ​រ៉ង ឌី​វិចិត្រ ហើយ ។ បច្ចុប្បន្ន​ត្រូវគេ​មើលឃើញថា ឈើ​ហ៊ុ​ប​ដែល​គេ​លួច​កាប់ និង​ដឹក​ចេញ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មួយ​ភាគ​ធំ ដឹក​តម្រង់​ចូល​ក្រុមហ៊ុន ដាយ​ថា​ង របស់ លោក​ឧ​ញ៉ា សឹង្ហ សំអុល ដែល​គេ​មិនដឹងថា លោក​ឧកញ៉ា​រូបនោះ​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​ហាមឃាត់​នោះបាន​ដោយ​របៀប​ណា​នោះទេ​។​

​យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ចុង​ផ្លាស់ និង​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង ដែរ​ថា បច្ចុប្បន្ននេះ​គឺមាន​រថយន្ត​ប្រភេទ​បង្កុង និង​រថយន្ត​កែច្នៃ​ច្រើន​គ្រឿង​ណាស់​ក្នុង​មួយថ្ងៃៗ​ចូលមក​អារ​រំលំ​ដើមឈើ និង​បន្ត​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ឆ្ពោះទៅ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ហើយ​សព្វថ្ងៃនេះ​ឈើ​ប្រណីត​ប្រភេទ​នាងនួន ធ្នង់ បេង គឺ​លែងមាន​វត្តមាន ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទៀត​ទេ ហើយ​ទោះបី​ជាមាន​ក៏មាន​តែ​ដើម​តូចៗ​ប៉ុណ្ណោះ ដូច្នេះ​ក្រុម​អ្នក​អារឈើ​សម្រុក​អារ រំលំ​ប្រភេទ​ឈើ​លេខ​១ រួមមាន ឈើ​សុ​ក្រម និង​គគីរ ។ ចំណែកឯ​ចំណុច​ដែល​ពួកគេ​ចូលមក​អារឈើ​នោះ ឥឡូវនេះ គឺ​ចូល​មកដល់​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា​ហើយ ដែល​ចំណុច​នេះ​មាន​ចម្ងាយ​រាប់សិប​គីឡូ​ឯណោះ ពី​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច​ទាំងនោះ ដែល​នេះ​ជា​អំពើ​លួច​កាប់​ឈើ​រដ្ឋ ។ ដោយឡែក​ពលរដ្ឋ​បាន​ថ្លែង​ដោយ​សង្វេគ​ថា លោក​ឧ​ញ៉ា សឹង្ហ សំអុល កំពុងតែ​ឈូស​ធ្វើ​ផ្លូវ ក្នុងព្រៃ ចម្ងាយ​៧០​គីឡូម៉ែត្រ​ចេញពី​តុង​មិន​(​ឃុំ​ស្រែ​ឈូក​) ឆ្ពោះទៅ កាន់​ស្រុក​កោះ​ញែក ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​រសើប​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​បកស្រាយ​ថា លោក មិន បានដឹង​ទេ​ជុំវិញ​កាប់បំផ្លាញ់​ព្រៃឈើ​ទាំងនេះ ហើយ​ចំពោះ​អ្នក​ដែល​និយាយថា លោក​បាន​ឃុបឃិត​ជាមួយ​ក្រុម មេ​ឈ្មួញ បើកដៃ​ឲ្យ​មានការ​កាប់បំផ្លាញ់​ព្រៃឈើ​ក្នុង​តំបន់​លោក​គ្រប់គ្រង​នេះ លោក​នឹង​ស្វែងរក​តាម​ចាប់ខ្លួន​។ ជាមួយនឹង​ការ​គម្រាម​ចាប់ខ្លួន​អ្នក​និយាយ​ពី​ភាព​អសកម្ម​របស់លោក សំ​រ៉ង ឌី​វិចិត្រ នេះ ពលរដ្ឋ​បាន​សម្តែង​ការយល់ឃើញ​ផ្ទុយទៅវិញ​ថា លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​គួរតែ​លប់បំបាត់​ជាបន្ទាន់​ចំពោះ​ការចូល​កាប់​ឈើ​ហ៊ុ​ប និង​ការដឹកជញ្ជូន​ចេញ​ដោយ​រថយន្ត​បង្កុង​ធំៗ​ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នោះ​ទើប​ជាការ​ទទួលខុសត្រូវ​។

ហើយ​ករណីនេះ​ពលរដ្ឋ​បាន​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​មាន​វិធានការ​ក្តៅ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​លួច​បំផ្លាញ​ព្រៃឈើ​ដ៏​អនាធិបតេយ្យ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នា​បច្ចុប្បន្ននេះ ដោយ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត និង​ជន​ពាក់​ព័​ន្ទ​យកមក​ផ្តន្ទាទោស​។ ព្រោះ​ជន​មួយ​ក្តាប់​តូច​ទាំងនោះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែ​រាជរដ្ឋាភិបាល​ជា​អ្នករងគ្រោះ​រង​យ៉ាង​អយុត្តិធម៌ នូវ​ការទិទៀន​វាយតម្លៃ​ខុសពី​មហាជន​៕ ឦសាន​២

KA-13-01-2016-01 KA-13-01-2016-02 KA-13-01-2016-03 KA-13-01-2016-04 KA-13-01-2016-05 KA-13-01-2016-06 KA-13-01-2016-08 KA-13-01-2016-07 KA-13-01-2016-09 KA-13-01-2016-11 KA-13-01-2016-12 KA-13-01-2016-10


http://ift.tt/1nizmCq
សកម្មភាព​លួច​កាប់​ឈើ​ហ៊ុ​ប និង​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ការបង្ក្រាប ហើយ​ឈើ​មួយ​ភាគ​ធំ​ដឹក​ចូល​ក្រុមហ៊ុន ដាយ​ថា​ង របស់លោក​ឧកញ៉ា សឹង្ហ សំអុល​ សកម្មភាព​លួច​កាប់​ឈើ​ហ៊ុ​ប និង​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ការបង្ក្រាប ហើយ​ឈើ​មួយ​ភាគ​ធំ​ដឹក​ចូល​ក្រុមហ៊ុន ដាយ​ថា​ង របស់លោក​ឧកញ៉ា សឹង្ហ សំអុល​ Reviewed by yim PH on 11:27 PM Rating: 5

Entertainment

ads
Powered by Blogger.