បើកម៉ូតូបោះពួយទៅបុកគូទម៉ូតូគេសន្លប់ធំខ្លួនឯង
ខេត្តព្រះសីហនុ៖ យុវជនម្នាក់បើកបរម៉ូតូឌុបគ្នាល្បឿនផ្តាច់ព្រលឹងបោះពួយទៅបុកគូទម៉ូតូមួយគ្រឿងផ្សេងទៀតក្នុងដំណើរស្របទិសគ្នា សំណាងល្អត្រឹមសន្លប់ស្តូកស្តឹងនៅលើដងផ្លូវ និងម្នាក់រងរបួស្រាល កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ ឆ្នេរជលសារ ក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នគរបាលចរាចរណ៍ក្រុងបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ1C-9274 បើកបរដោយឈ្មោះ យ៉ត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសធ្ងន់(សន្លប់នៅនឹងកន្លែង) អ្នករួមដំណើរជាមួយឈ្មោះ លឹម គ្រូច ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសស្រាល។ គ្រោះថ្នាក់នេះដោយសារជិះបុកគូទម៉ូតូមួយគ្រឿងផ្សេងទៀតស្របទិសគ្នា ម៉ាកអ៊ែប្លែត ពណ៌ទឹកមាស គ្មានស្លាកលេខ បើកបរដោយឈ្មោះពៅ កុម្ភៈ ភេទប្រុស អាយុ៣៣ឆ្នាំ បុគ្គលិក អូតែលសុខា មានទីលំនៅភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួស្រាល។
ដោយឡែកយោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនកើតហេតុ គេបានឃើញម៉ូតូម៉ាកអ៊ែប្លែតជិះម្នាក់បើកក្នុងទិសពីតោពីរទៅផ្សារលើ ក្នុងល្បឿនយឺតៗ ប៉ុន្តែមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ពណ៌ខ្មៅជិះគ្នា ០២នាក់ក្នុងល្បឿនដូចហោះ ក្នុងទិសដៅស្របគ្នាជាមួយម៉ូតូម៉ាកអ៊ែប្លែត បានទៅបុកគូទម៉ូតូម៉ាកអ៊ែប្លែតពេញទំហឹង បណ្តាលអោយសន្លប់ខ្លួនឯងឯ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល។ ក្រោយការវាស់វែងរួចមក សមត្ថកិច្ចចរាចរណ៌ក៏បានដឹកយកម៉ូតូទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៌ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា៕ សមុទ្រខៀវ
http://ift.tt/1mUuZwU