Insurance

728x90

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​លោក ប្រាជ្ញ ចន្ទ ចាប់​ខ្លួន ឧកញ៉ា​បំផ្លាញ​ព្រៃឈើ​ពីររូប លឹម ប៊ុណ្ណា ហៅ​​​(​ខ្នា​) ​​និង ​​សឹង្ហ សំ​​អុល ​​និង​​​បញ្ជា​​ឲ្យ​បិទ​​គ្រប់​​ច្រក​​រត់​ព​ន្ធ​ឈើ​​ទៅ​​ប្រទេ​ស​​វៀត​ណា​ម​

​ភ្នំពេញ​៖ យោងតាម​ការផ្សព្វផ្សាយលើ​ទំព័រ Facebook ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ព្រមាន​ធ្ងន់​ទៅលើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុច​ចំពោះ​ក្រុម​ឧកញ៉ា ដែល​រកស៊ី​កាង​ឈើ​រួមមាន​៖ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង សឹង្ហ សំអុល​។ សម្តេច​តេ​ជោ បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​ឧកញ៉ា​កាង​ឈើ​ទាំងពីរ​នាក់​នេះ ប្រសិនបើ​មិន​ចង់​អស់បុណ្យ​ស័ក្តិ​។​

​ជាមួយនឹង​ដំណឹង​ដ៏​សែន​ត្រេក​អេ​នេះ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​គាំទ្រ​វិធានការ​របស់ សម្តេច​តេ​ជោ​យ៉ាង​ពេញទំហឹង ក្នុង​ការបិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម និង​ចាប់ខ្លួន​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ និង​រត់ពន្ធ​ឈើ​ពីររូប​គឺ លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល យកមក​កាត់​ទោ​ទៅតាម​ច្បាប់ ។​

មតិ​មហាជន​បាន​លើកឡើងថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​បទ​ស៊ើប​អ​ង្គេ​ត​ករណីនេះ​ឲ្យ​បាន​ស៊ីជម្រៅ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ឧកញ៉ា​ថ្លើមធំ​ពី​រូបនេះ​បាន​ពួតដៃគ្នា​យ៉ាង​កម្រោល​លួច​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​សហគមន៍ ពី​ឧទ្យាន​ជីវៈចំរុះ​កែវ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដឹក​ចូល​ក្រុមហ៊ុន​រៀងៗ​ខ្លួន ហើយ​មួយថ្ងៃៗ​ដឹកចេញទៅ​វៀតណាម​មិនដែល លស់​ពេល​រាប់រយ​ឡាន​យី​ឌុប​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឈើ​សេះ​ហោះ​ទាំងនេះ​ពួកគេ​ប្រើប្រាស់​លុយ​រត់​ការបើក​ផ្លូវ​។​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តែងតែ​លើកឡើងថា ឧកញ៉ា​ទាំង​ពីររូប​ខាងលើនេះ​មានលទ្ធភាព​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​បាន​តាមចិត្ត​ដោយសារ​មានការ​ឃុបឃិត​ពី​នាយក​ឧទ្យាន​ព្រៃ​ការពារ​ជីវៈចំរុះ​កែវ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មានការ​ឃុបឃិត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អា​ជ្ញ​ធរ​មូលដ្ឋាន​។ ចំណែក​ការដឹកជញ្ជូន​ឈើ​សេះ​ហោះ និង​គេចពន្ធ​កាត់​ខេត្ត​ត្បូងឃ្មុំ និង​ចេញ​តាម​ច្រករបៀង​បាន​តាម​អំពើ​ចិត្ត​នោះ គេ​សង្ស័យថា លោក ប្រ​ជ្ញ ចន្ទ ក៏ជា​មេក្លោង​ផ្សំគំនិត​ធំជាងគេ​។​

សូម​រំលឹកថា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ក្នុងនាម​ជា​អ្នកជំនួញ​ឈើ សេះ​ហោះ ធ្លាប់​បានធ្វើ​ឲ្យ លោក ទី​សុគន្ធ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ត្រូវ​សម្តេច​តេ​ជោដក​ចេញពី​តំណែង ហើយ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​ទៅសម្ងំ​នៅ​វៀតណាម ហើយ​រយៈពេល​ខ្លី​បំផុត​ឧកញ៉ា​ពីររូប​នេះ​វិល​មក​ធ្វើ​មុខរបរ​ឈើ​វិញ​ថែមទាំង​ឡើង​ងារ «​ឧកញ៉ា​» ជាន់​ផ្អៀង​នៅ​ភូមិភាគ​ឦសាន​កាប់​កម្ទេច​ព្រៃឈើ​ស្រោង​ដឹក​យកទៅលក់​នៅ​វៀតណាម​។ កន្លងទៅ​សូម្បីតែ ស​ម្តេ​តេ​ជោ ក៏​ឧកញ៉ា​ថ្លើមធំ​ទាំងពីរ​ដួង​នេះ​មិនដែល​ក្រែង​ផង ព្រោះ​ពូកគេ​មាន​ម​មន្ត្រី​គ្រាក់ៗ​កាង​ពីក្រោយ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ឆេង គឹម​ស៊ុន ខណៈ​ឡើងកាន់តំណែង​ប្រធាន​រដ្ឋបាល​ព្រៃឈើ ជំនួស លោក ទី សុគន្ធ សម្តេច​តេ​ជោ​ធ្លាប់​ព្រមាន​ទុកជាមុន​ថា អាច​បាត់​តំណែង​វិញ​នៅពេល មិនចេះ ធ្វើការ ហើយ​នៅពេលនេះ​ទៀត សម្តេច​តែ​ជោ បានប្រកាស នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ឲ្យ​មានការ​ចាប់ខ្លួន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល ក្នុង កំហុស​កាប់​ឈើ និង​រត់ពន្ធ​ឈើ​ទៅ​វៀតណាម ដែល​នេះ​ក៏​ជា​ចំណែក​ទទួលខុសត្រូវ​មួយ ចំណែក របស់ លោក ឆេង គឹម​ស៊ុន ហើយ​អាច​លោក ឆេង គឹម​ស៊ុន ឡើងបុណ្យ និង​ធ្លាកបុណ្យ​វិញ​ដោយ សារ បណ្តូលចិត្ត​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល​៕ កញ្ញា សុភាព​

KA-15-01-2016-00ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ (រូបខាងឆ្វេង) និង សឹង្ហ សំអុល (រូបស្តាំ) ​KA-13-01-2016-02 KA-13-01-2016-11 KA-13-01-2016-12 KA-15-01-2016-05 KA-15-01-2016-06 KA-15-01-2016-10 KA-15-01-2016-11 KA-15-01-2016-09 KA-15-01-2016-03 KA-15-01-2016-15 KA-15-01-2016-08 KA-15-01-2016-07 KA-15-01-2016-14 KA-15-01-2016-13 KA-16-12-2015-01 KA-16-12-2015-02


http://ift.tt/1Rpj8nv
សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​លោក ប្រាជ្ញ ចន្ទ ចាប់​ខ្លួន ឧកញ៉ា​បំផ្លាញ​ព្រៃឈើ​ពីររូប លឹម ប៊ុណ្ណា ហៅ​​​(​ខ្នា​) ​​និង ​​សឹង្ហ សំ​​អុល ​​និង​​​បញ្ជា​​ឲ្យ​បិទ​​គ្រប់​​ច្រក​​រត់​ព​ន្ធ​ឈើ​​ទៅ​​ប្រទេ​ស​​វៀត​ណា​ម​ សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​លោក ប្រាជ្ញ ចន្ទ ចាប់​ខ្លួន ឧកញ៉ា​បំផ្លាញ​ព្រៃឈើ​ពីររូប លឹម ប៊ុណ្ណា ហៅ​​​(​ខ្នា​) ​​និង ​​សឹង្ហ សំ​​អុល ​​និង​​​បញ្ជា​​ឲ្យ​បិទ​​គ្រប់​​ច្រក​​រត់​ព​ន្ធ​ឈើ​​ទៅ​​ប្រទេ​ស​​វៀត​ណា​ម​ Reviewed by yim PH on 4:02 PM Rating: 5

Entertainment

ads
Powered by Blogger.