Insurance

728x90

លោក​ឧកញ៉ា សឹង្ហ សំអុល បញ្ជា​ឲ្យ​មេការ​ម្នាក់​ឈ្មោះ ឆុន បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹក​ចូល​ក្រុមហ៊ុន​ដាយ​ថា​ង អារច្រៀក​រួច​នាំ​ចេញយ៉ាងរលូន

​ខេត្តមណ្ឌលគិរី​៖ ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ក្រោម​ការគ្រប់គ្រង​រប​ស់លោក សំ​រ៉ង់ ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ពួក​ឈ្មួញ​ឈើ​កំពុងដណ្តើម​គ្នា​សម្រុក​កាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​គ្មាន​ការបង្ក្រាប ។ លោក ឧកញ៉ា​មួយរូប មាន​ឈ្មោះថា សឹង្ហ សំអុល ត្រូវបាន​គេ​ដឹងថា អាចមាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ នៅក្នុង​ការកាប់បំផ្លាញ់ ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នេះ ។ ដោយ​លោក​ឧកញ៉ា​រូបនេះ គឺ​ប្រើល្បិច​យកឈ្មោះ និង​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ​ក្រុមហ៊ុន​ដាយ​ថា​ង ធ្វើជា​ខែល​កំបាំងមុខ​ក្នុងការ​បន្លំ​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១​ចេញពី​ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​អារច្រៀក​រួច​នាំ​យកទៅលក់​នៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​មួយចំនួន និង​នាំយកទៅ​លក់​នៅ​ប្រទេស វៀតណាម​ដោយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​មិន​បង្ក្រាប​បែរជា​នាំគ្នា​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​។​ ​

​ឈ្មួញ​រកស៊ី​ឈើ​តូចតាច​និយាយថា លោក​ឧកញ៉ា សឹង្ហ សំអុល បាន​បញ្ជា​អោយ​មេការ​ម្នាក់​ឈ្មោះ ឆុន ជា​អ្នក​ចេញមុខ​រត់ ការ និង​បំផុស​អោយ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​ចំណុច​ខ្លះ​ក្នុង​តំបន់​នោះ ជា​ព្រៃ ស្រោង​នៅឡើយ ដូច្នេះហើយ​វា​ជា​គោលដៅ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ស្រក់ទឹកមាត់ ដើម្បី​កាប់​ឈើ​ទាំងនោះ​គ្មាន​ស្ដាយ​ស្រ ណោះ ដោយ​ពួកគេ​បាន​ប្រើប្រាស់​រណា​យន្ត​រាប់រយ​គ្រឿងក្នុង​ការធ្វើសកម្មភាព​អារ​រំលំ​ដើមឈើ និង​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង និង​រថយន្ត កែច្នៃ​រាប់សិប​គ្រឿង ចូលក្នុង​ក្រុមហ៊ុន​ដាយ​ថា​ង ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដឹក​ចេញ​បន្ត​កាត់​តាម ខេត្តក្រចេះ​ឆ្ពោះទៅកាន់​ខេត្ត​ត្បូងឃ្មុំ​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​មួយចំនួន យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​រលូន​មិន​រំខាន​ដល់ លោក សំ​រ៉ង់ ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​សមត្ថកិច្ច​ជំនាញ​ចម្រុះ​តាម​ដងផ្លូវ និង​តាម​មាត់ច្រក​ឡើយ ដែល​ធ្វើ​ឲ្យ​លោក​ឧកញ៉ា សឹង្ហ សំអុល មាន​មោតនភាព​យ៉ា​ក្រអឺតក្រទម​។​ ​

​ជុំវិញ​ព័ត៌មាន​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ឆ្លើយ​បដិសេធថា មិនមាន​ករណី​ក្រុម​ឈ្មួញ លួច​កាប់​ឈើ​ដឹក​ចូល​ក្រុមហ៊ុន​ដាយ​ថា​ង​កើតឡើង​នោះទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ពិតជា​មាន​ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច​បានកើត​ឡើង​ខ្លះ​មែន ។ លោកនាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និយាយទៀតថា បច្ចុប្បន្ន​រូបលោក ព្រមទាំង​លោក ព្រះរាជអាជ្ញា​កំពុង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ដែល​កំពុង​កើតមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ ហើយ​ថ្មីៗ នេះ​ឈើ​ជាង​១០០០ (​មួយ​ពាន់​កំណាត់​) ត្រូវបាន​បង្ក្រាប ដោយ​កម្លាំង​របស់លោក ។​ ​

សូមបញ្ជាក់ថា យោងតាម​សេចក្ដីរាយការណ៍​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ក៏​កំ ពុង​កាប់បំផ្លាញ​យ៉ាង​រង្គាល​ផងដែរ ហើយ​តំបន់​ដែល​កំពុង​រង​ការបំផ្លាញ​នោះ គឺ​ស្ថិត​ក្នុងព្រៃ​ការពារ​មណ្ឌលគិរី និង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្រោម​ការគ្រប់គ្រង​រប​ស់លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ឈើ​ទាំង​នោះគេ​បាន​ដឹកជញ្ជូន​ចូលក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២ គឺ​ក្រុមហ៊ុន យូ​នី ហ្គ្រី​ន និង​ក្រុមហ៊ុន ម៉ាស​ស្ដឺ​ខេ​សាន់ (Master K San) ប៉ុន្តែ​មន្ត្រី​ជំនាញ​រក្សា​ភាពស្ងប់ស្ងាត់​បាន​យ៉ាង​ល្អ ហាក់ដូច​គ្មានអ្វី​កើតឡើង ៕ ឦសាន​២ ​

KA-26-12-2015-01 KA-26-12-2015-02 KA-26-12-2015-03 KA-26-12-2015-04 KA-26-12-2015-05 KA-26-12-2015-06 KA-26-12-2015-07 KA-26-12-2015-08 ​ ​


http://ift.tt/1MAuH3o
លោក​ឧកញ៉ា សឹង្ហ សំអុល បញ្ជា​ឲ្យ​មេការ​ម្នាក់​ឈ្មោះ ឆុន បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹក​ចូល​ក្រុមហ៊ុន​ដាយ​ថា​ង អារច្រៀក​រួច​នាំ​ចេញយ៉ាងរលូន លោក​ឧកញ៉ា សឹង្ហ សំអុល បញ្ជា​ឲ្យ​មេការ​ម្នាក់​ឈ្មោះ ឆុន បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹក​ចូល​ក្រុមហ៊ុន​ដាយ​ថា​ង អារច្រៀក​រួច​នាំ​ចេញយ៉ាងរលូន Reviewed by yim PH on 12:47 PM Rating: 5

Entertainment

ads
Powered by Blogger.