ក្រោយពីផឹកស្រវឹងប្តីកំណាចបានទាស់សំដីជាមួយប្រពន្ធទាញយកកាំបិតកាប់ក្បាលប្រពន្ធបណ្តាលឲ្យរបួសធ្ងន់ ទើបអស់កំហឹង តែត្រូវប៉ូលិសចាប់វ៉ៃខ្នោះ
ខេត្តកំពង់ធំ៖ ក្រោយពីផឹកស្រវឹងប្តីកំណាចបានទាស់សំដីជាមួយប្រពន្ធបានទាញយកកាំបិតកាប់ក្បាលប្រពន្ធរយះពីរកន្លែងបណ្តាលឲ្យហូរឈាមស្រោចខ្លួនរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង។ ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ ចាប់ខ្លួនលោកប្តីប្រមឹកនោះបញ្ជូនទៅឃុំខ្លួននៅអធិការស្រុក ចំណែកជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ប្តីប្រមឹកត្រូវចាប់ខ្លួន នៅវេលាម៉ោង១២ និង៣០រសៀលថ្ងៃនេះ មានឈ្មោះ ឈាក សិត អាយុ៣៦ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ លាង ខែម អាយុ៣៥ឆ្នាំ រង របួសធ្ងន់ចំក្បាល។ មន្ត្រីដដែលបន្តថា ប្តីប្រមឹកជាអ្នកផ្តើមរករឿងប្រពន្ធ ហើយជម្លោះផ្ទុះឡើងទើប ប្តីទាញកាំបិត កាប់ក្បាលប្រពន្ធចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទើបលោកប្តីអស់កំហឹង។ ប្តីកំណាច ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអសន្ន និងកសាងសំណុំរឿង បញ្ជូនខ្លូនទៅកាន់តុលាការ ៕
http://ift.tt/1nngK4j