ជនជាតិដើមភាគតិចអស់សង្ឃឹម និងលែងមានជំនឿលើមេព្រៃ និងមេបរិស្ថានដែលបណ្តែតបណ្តោយឲ្យចោរលួចកាប់ឈើពេញព្រៃតំបន់ភ្នំព្រេចថែមទាំងកាប់យកដើមជ័រទឹកផ្តាច់ផ្តិលជីវភាពពួកគាត់
ខេត្តមណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលអាស្រ័យ លើមុខរបរដួសជ័រ ទឹកដើម្បីចិញ្ចឹមជីវិតប្រចាំ ថ្ងៃ បានសំដែងនូវក្ដីព្រួយបារម្មណ៍ពីការវិនាសហិន ហោច នូវដើមជ័រ ទឹក ដែលពួកគាត់រស់អាស្រ័យ ផល ខណៈព្រៃឈើនៅតាមតំបន់ព្រៃសហគមន៍នានាដែល ស្ថិតក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រេចកំពុងរងនូវការកាប់បំផ្លាញឥតឈប់ឈរ ក្នុងនោះដើមឈើជ័រទឹក ក៏ត្រូវកាប់រំលំគ្មានការលើកលែងផងដែរ។
បុរសម្នាក់ឈ្មោះធីជាជនជាតិភាគតិចព្នងបានអោយដឹងថា សព្វថ្ងៃគាត់ចិញ្ចឹមជីវិតដោយការពឹងអាស្រ័យទៅលើដើរប្រមូលផលពីដើមជ័រទឹកលក់ ដើម្បីដោះជីវភាពក្នុងគ្រួសារប្រចាំថ្ងៃគាត់បានបញ្ចាក់ថា ដើមឈើដែលអាចយក ជ័រទឹកបានគឺ ដើមឈើទាល ហើយមុននឹងទទួលបានទឹកជ័រ គឺត្រូវដុតដើមឈើទាលនោះទុកចោលរយៈពេលមួយសប្តាហ៍ជាមុនសិន ទើបមានជ័រអាចដួសបាន។
លោក ធី បានអោយ ដឹងទៀតថា ក្នុងដើមឈើ មួយដើមទទួលបានជ័រកន្លះលីត្រ ឬក្រោមកន្លះលីត្រ តែពេលខ្លះ បាន រហូតដល់មួយលីត្រ ចំពោះដើមណាដែលសំបូរជ័រ។ ហើយគាត់ បន្តអោយដឹងទៀតថា ក្នុងមួយថ្ងៃគាត់អាច ប្រមូល ទឹកជ័របានប្រមាណ៦០លីត្រ ហើយជ័រទឹកមួយកានអាចលក់បាន តម្លៃ៥ម៉ឺនរៀល។
លោកបានបន្តថា បច្ចុប្បន្នដើមជ័រត្រូវបានគេលួចកាបរំលំជាច្រើនដើមត្រង់ចំណុច ត្រពាំងដៃខ្លា ហើយក្រុមនេះធ្វើ សកម្មភាព ពេលយប់ ដូចនេះក្រុមសហគមន៍ពិបាកក្នុងដើរល្បាត់ ហើយនាពេលកន្លងមកក្រុមប្រជាសហគមន៍ ក៏បានធ្វើការឃាត់រថយន្តបង្កុង ចំនួន២ គ្រឿង ប្តឹងទៅមុន្ត្រីជំនាញ តែពួកគាត់ហាក់បីជាអស់ ជំនឿទាំងស្រុងទៅ ហើយទៅលើមន្ត្រីតំបន់នោះ គាត់ថាខាងមន្ត្រីបរិស្ថាន មេព្រៃឯណាមកជួយចាប់ទេ គឺឃើញតែឡានដឹកឈើពេញ ព្រៃ នឹងសំឡេងរណាយន្តទ្រហឹងពេញព្រៃ អស់ហើយគ្មានសល់ទេ ។
ទន្ទឹមនិងនេះប្រជាសហគមន៍ជនជាតិដើមភាគតិចនៅឃុំចុងផ្លាស់ ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេស មន្ត្រីជំនាញរក្សា ការពារ ព្រៃឈើ ជួយទប់ ស្កាត់ កុំអោយការបំផ្លាញ់ព្រៃឈើបន្តចូលមកដល់តំបន់ព្រៃ ឈើរបស់ សហគមន៍ ដើមជ័រទឺករបស់គាត់ផង ពីព្រោះពួកគាត់បាននិយាយថា បើគ្មានដើមជ័រទឹកពួកគាត់ មិន ដឹងពឹងលើរបរអ្វីដើម្បីចិញ្ចឹមជីវិតនោះទេ។
មេឃុំចុងផ្លាស់លោក លាភ លឹមគុណ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការរីករាលដាលក្រុមឈ្មួញឈើចូលកាប់ទន្រាន ដើមជ័ររបស់បងប្អូនជនជាតិដើមភាគដែលរំពឹងនឹងអាស្រ័យផលដោយធម្មជាតិ។
ជុំវិញព័ត៌មានខាងលើ នាយដែនជម្រកសត្វព្រៃភ្នំព្រេច គឺលោក សំ រ៉ងឌីវិចិត្ត បានអោយដឹងថាបច្ចុប្បន្ន នេះកម្លាំងរបស់ លោក កំពុងចុះទប់ស្កាត់ការកាប់ដើមជ័រទឹកនេះហើយ តែទោះយ៉ាងណាលោកថា លោកមិនអាចទៅដេក យាមដើមជ័រទាំងនោះបានទេ ដោយលោក តម្រូវអោយបងប្អូនជនជាតិដើមភាគតិចដែលជាម្ចាស់ដើមជ័រត្រូវចេះចូលរួមថែរក្សាការពារដើមជ័ររបស់ខ្លួននោះផង៕ ឦសាន២
http://ift.tt/1ZZve8p