លោកប្រាក់ ភារម្យ មេប៉ុស្តិ៍ឡាំប៉ឹកបើកច្រកឲ្យយួនចូលកាប់ឈើគគ្រឹកគគ្រេងពេញព្រៃក្នុងដីខ្មែរតាមអំពើចិត្ត ដោយប្រើប្រាស់គោយន្តឆ្នៃ ម៉ូតូ ដឹកជញ្ជូនឆ្លងដែនដោយសេរី
ខេត្តមណ្ឌលគិរី៖ គោលយន្តកែច្នៃដឹកឈើ២គ្រឿងរបស់ជនជាតិវៀតណាម រណាយន្ត៤គ្រឿង ព្រមទាំងម៉ូតូ១គ្រឿ ត្រូវបានប្រជាសហគមន៍ ឃាត់កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ២០១៥ នៅចំណុចអូរបុល ស្ថិតក្នុងស្រុកអូររាំង ជិតប៉ុស្គិ៍នគរបាលការពារព្រំដែនឡាំប៉ឹក ក្រោមការគ្រប់គ្រងរបស់មេវរ:ការ ពាព្រំដែនគោកលេខ៦២១។ ជាមួយគ្នានោះដែរម៉ូតូប្រមាណ១០គ្រឿងទៀតទុកចោលនៅទីនោះ ខណៈពុំមានកម្លាំងគ្រប់គ្រាន់ជញ្ជូនយកមកដោយស្របពេលយប់ងងឹត និងក្រុមបក្ខពួកបំផ្លាញព្រៃឈើនោះបានបាញ់កាំភ្លើង២ទៅ៣គ្រាប់គម្រាមប្រជាសហគមន៍ដែលកំពុងធ្វើការបង្ក្រាបបទល្មើសនោះ។
ប្រជាសហគមន៍បានឲ្យដឹងទៀតថា ក្រុមជនជាតិវៀតណាមទាំងនោះឆ្លង់មកដឹកឈើក្នុងដីខ្មែរតាមប៉ុស្គិ៍ ឡាំប៉ឹក ដែលមានមន្ត្រីប៉ូលិសឈ្មោះ លោក ប្រាក់ ភារម្យ ជានាយប៉ុស្គិ៍នៅទីនោះ ក្រោមការគ្រប់គ្រងរបស់លោក ឡេង សុភាន់ មេវរ:ការពារព្រំដែនលេខ៦២១។ ពួកគាត់បន្តថា ពួកជនជាតិវៀតណាមចូលដឹកឈើបានដោយរលូន ក៏ដោយសារមានការជ្រោមជ្រែងពីលោក អ៊ុក ណាខៃ ជាមន្ត្រីយោធានៅពីក្រោយផងដែរ។
សហគមន៍ទាំង៧នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានរាយការណ៍ និងប្តឹងមកអង្គការអាដហុកស្នើ សុំឲ្យចុះស៊ើបអង្កេត និងអន្តរាគមន៍បន្ទាន់ទៅស្ថាប័នតុលាការ ដើម្បីស្វែងរកចាប់ជនល្មើស និងអ្នករួមដៃឃុប ឃិតយកមកផ្តន្ទាទោស។ ជាមួយគ្នានេះពលរដ្ឋ និងសហគមន៍ទាំង៧នៅឃុំប៊ូស្រា ស្រុកពេជ្រាដាសូមអំពាវនាវដល់រដ្ឋភិបាល ជាពិសេសអគ្គស្នងការនគរបាលជាតិ មេត្តាស៊ើបអង្កេតករណីនេះ។
សហគមន៍អះអាងថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ យប់មិញម៉ោងប្រហែលជា១១យប់ ជនជាតិវៀតណាមច្រើន នាក់បានចូលមកទឹកដីខ្មែរកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ ក្នុងតំបន់អូរពុល ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នៅក្នុងប្រត្តិបត្តិការនេះ កម្លាំងសហគមន៍ការពារដីព្រៃក្នុងតំបន់នោះប្រមាណ ២០នាក់ ធ្វើការ ឃាត់បាន គោយន្តដឹកឈើចំនួន២ គ្រឿង រណាយន្ត៤គ្រឿង ព្រមទាំងម៉ូតូ១គ្រឿងចំណែកជនប្រព្រឹត្តរត់គេច ខ្លួនបាត់ស្រមោល៕ ឦសាន២
http://ift.tt/1muZwkN